END

776 29 6
                                    

"អ្នកនាងរ៉ូស! ការវះកាត់ប្ដូរបេះដូងលើនេះបានជោគជ័យណាស់ខ្ញុំតំណាងឲ្យមន្ទីរពេទ្យអបអរសាទរដល់អ្នកនាង" គ្រូពេទ្យនិយាយ។

"អរគុណលោកគ្រូពេទ្យ" រ៉ូសញញឹម។

"បើស្ថានភាពល្អខ្ញុំគិតថាពីបីថ្ងៃទៀត គឺអាចចេញពីពេទ្យបានហើយ សម្រាប់រឿងលំអិតចាំគ្រូពេទ្យបេះដូងនាងមកបកស្រាយបន្តិច"

"អរគុណលោកគ្រូពេទ្យ" ឈិតនិយាយ។

"សម្រាកចុះ" គ្រូពេទ្យបានចេញទៅ។ បន្ទាប់មករ៉ូសក៏បានសើចយ៉ាងក្អាកក្អាយជាមួយឈិតឯឈិតបានអង្គុយលើគ្រែរួចនិយាយទៅកាន់រ៉ូស។

"ខ្ញុំយល់ថាប៉ុន្មានថ្ងៃនេះឯងកាន់តែសើចគឺកាន់តែមានសុខភាពល្អហើយ"

"ប្រាកដហើយខ្ញុំប៉ិសឈានជើងចូលក្នុងមឈូសទៅហើយ តែទេវតាមិនដាច់ចិត្តទេ" រ៉ូសសើច។

"ចឹងត្រូវរស់នៅឲ្យបានសុខហើយត្រូវថែរក្សាបេះដូងមួយនេះឲ្យបានល្អ" ឈិតញញឹម។

"អ៎ ត្រូវហើយឈិតដឹងថាបេះដូងមួយនេះអ្នកណាបរិច្ចាកឲ្យទេ?"

"មន្ទីរពេទ្យថាឯកសារត្រូវរក្សាការសំងាត់មិនអាចប្រាប់ពួកយើងថាអ្នកណាបរិច្ចាកទេ"

"ប៉ុន្ដែយ៉ាងណាលើកនេះ ហៅថាស្លាប់ហើយរស់ឡើងវិញ" រ៉ូសសើច។

"ត្រូវហើយ...ដូច្នេះជីវិតមានតម្លៃណាស់" ឈិតញញឹមរួចក៏ទះស្មារបស់រ៉ូសតិចៗ។

"យើងគួរតែប្រាប់លីសាពីរឿងខ្ញុំទេ?" រ៉ូសនិយាយភ្លាមនោះឈិតក៏និយាយតបទៅយ៉ាងលឿន។

"គួរតែកុំអី...ចាំគ្រូពេទ្យអនុញ្ញាតឲ្យនាងចេញពីពេទ្យហើយពួកយើងទៅប្រទេសថៃជួបគេតែម្ដងទៅល្អទេ"

"អូខេ! អញ្ចឹងក៏បានដែរ"

"នាងសម្រាកសិនទៅ" ឈិតបានដាក់ឲ្យរ៉ូសគេង។

បន្ទាប់មករ៉ូសគេងលក់ឈិតបានដើរចេញទៅក្រៅទូរស័ព្ទទៅហ្វានទាំងទឹកមុខក្រៀមក្រំ។

"នៅទីនោះចាត់ការយ៉ាងម៉េចហើយ" ឈិតនិយាយ។

"គ្មានបញ្ហាអីទេរលូតល្អណាស់ចុះរ៉ូសមិនអីទេឬ?" 

បងប្អូនស្រីWhere stories live. Discover now