EP. 3

668 24 0
                                    

៨ម៉ោងក្រោយមក.......

រ៉ូសបានបើកភ្នែកឡើងហើយឃើញនាងនៅក្នុងមន្ទីរពេទ្យទៅហើយ នៅជិតនោះរ៉ូសក៏បានឃើញហ្វាននិងឈិតដែរ។ 

"ហេតុអ្វីអ្នកទាំងពីរនៅទីនេះ" 

"ខ្ញុំមកមើលនាងព្រោះលឺថាមុននេះនាងសន្លប់" ឈិតនិយាយ។

"នាងនេះហាស៎ បើមិនបានលីសាជួយទេ ថ្ងៃនោះនាងនឹងស្លាប់ក្នុងបន្ទប់សម្ភារមិនខាន"

"លីសា?! តែអ្នកដែលទៅជួយខ្ញុំគឺជាបងវីត មិនមែនលីសាទេ" រ៉ូសភ្ញាក់ផ្អើលនិងបានសួរទៅហ្វានបន្តទៀត។

"...."

"រឿងនេះយ៉ាងម៉េចអាចប្រាប់បានទេ?" រ៉ូសដូចជាអន្ទាស់សារចង់ដឹងណាស់។

យប់ម្សិលមិញ....

លីសាបានបើកឡានទៅភ្លឹបប៉ារបស់ឈិត។ លីសាដើរចូលទៅក្នុងយ៉ាងលឿនដើម្បីទៅរកឈិតចូលទៅដល់លីសាឃើញហ្វាននិងឈិតកំពុងអង្គុយនិយាយគ្នាលេង។ លីសាឃើញពួកគេភ្លាមក៏សួររកណាំ (ណាំជាសិស្សស្រីដែលបាននិយាយថាឲ្យរ៉ូសកាលពីពេលព្រឹកនោះ)។

"ម៉េចឯងដឹងថាណាំនៅទីនេះ?" ហ្វានសួរទៅលីសា។

"ឯងតាំងពីដើមមកមិនដែលឈានជើងចូលក្លឹបទេ ម៉េចលើកនេះចូលមកក្លឹបម្ដងក៏មករកណាំ?" ឈិតសើច។

"ខ្ញុំដឹងថាគេឧស្សាហ៍មកទីនេះ! គេនៅឯណា? ខ្ញុំគ្មានពេលច្រើនទេ"

"គេនៅបន្ទប់VIP លេខ៣" ហ្វាននិយាយ។ 

ចំណែកលីសាក្រោយពីដឹងថាណាំនៅកន្លែងណាហើយ នាងក៏ដើរទៅបើកទ្វារបន្ទប់នោះក៏ឃើញណាំនិងគ្នាគេបួនប្រាំអ្នកទៀតកំពុងតែរាំបែកខ្ទិះពេញនឹង។ ពួកគេបានបញ្ឈប់សកម្មភាពរបស់ពួកគេនៅពេលសម្គាល់ឃើញថាលីសានៅទីនេះ។

"លីសា!?" ណាំភ្ញាក់ផ្អើលពេលឃើញលីសាព្រោះគេក៏ដឹងថាលីសាមិនចូលចិត្តចូលក្លឹបទេ។ សាច់រឿងដែលឈិតបានរៀបរាប់ប្រាប់រ៉ូសក៏ត្រូវបានបញ្ចប់ត្រឹមនឹងទៅ។

"ខ្ញុំនៅតែឆ្ងល់ហេតុអ្វីបានបងវីតជាអ្នកទៅជួយរ៉ូស" ហ្វានគិតនិងយកដៃទៅលេងចង្ការរបស់គេ។

"ឬមួយលីសាមិនចង់មកជួយខ្ញុំ ទើបឲ្យគេទៅជំនួស?"

កំពុងតែនិយាយគ្នានោះលីសាក៏បានដើរមកដល់។ ហ្វាននិងឈិតក្រោយឃើញលីសាត្រឡប់មកវិញ ពួកគេក៏បានលា
លីសានិងរ៉ូសត្រលប់ទៅផ្ទះ។

បងប្អូនស្រីWhere stories live. Discover now