EP. 11

525 19 0
                                    

មួយសន្ទុះក្រោយមកហ្វាននិងឈិតក៏បានដើរមករកគេពួកគេបានទៅអង្គុយជិតលីសានិងប្រកៀកស្មារគ្នា។

"បើនឹករ៉ូស ម៉េចមិនទៅរកគេស៊ាំញាំមែន!" ឈិតញាក់ចិញ្ចើមដាក់លីសា។

"នឹកស្អី! ឡប់សតិ" លីសាប្រកែក។

"ពួកយើងដឹងណាលីសាថាឯងស្រលាញ់រ៉ូស" ហ្វាននិយាយ។

"ស្រីម្នាក់នោះមានត្រង់ណាឲ្យខ្ញុំស្រលាញ់ទៅ!"

"បើអញ្ចឹងមានតែសួរបេះដូងហើយថាឯងស្រលាញ់នាងឬអត់?" ហ្វានយកចង្អុលដៃទៅចង្អុលទ្រូងលីសា។

"ហ្ហើយ...ផឹកស្រវឹងលេងមួយរាត្រីខ្លាចតែសំបូរស្នេហ៍ពេកធ្វើឲ្យខ្លួនឯងហត់ទេ" លីសាក្រវីក្បាលតិចៗហើយក៏ញញឹម។

"សំបូរស្នេហ៍ឬអត់គឺអត់ដឹងទេ អារឿងស្មុកស្មាញក្នុងចិត្តប្រាដកជាមានហឿយ" ហ្វានមើលមុខលីសារួចក៏សើច។

"កុហកគេបានតែកុហកខ្លួនឯងមិនបានទេ...ឯងគួរគិតត្រង់ចំនុចនឹងផង"ឈិតនិយាយហើយក៏នាំហ្វានដើរចេញទៅ។

មួយឆ្នាំគឺកន្លងទៅលឿនណាស់ លីសាបានរៀនចប់ហើយពេលនេះគេក៏ចូលទៅជួយក្រុមហ៊ុនប៉ារបស់គេដែរ។

ក្នុងអំឡុងពេលបីឆ្នាំលីសាបានធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនជាលំដាប់និងនាំក្រុមហ៊ុនឡើងផ្សារហ៊ុនទៀតផង លីសាខិតខំប្រឹងប្រែងខ្លាំងណាស់មិនខ្វល់ពីអ្វីទាំងអស់ គេបានដាក់ទាំងចិត្តដាក់ទាំងកាយនិងកម្លាំងញឺសឈាមជាមួយនិងក្រុមហ៊ុន។

លីសាបានក្លាយខ្លួនជាអ្នកវិនិយោគទុននិងអ្នកជំនួញស្រីដែលជោគជ័យនិងខ្លាំងក្លាបំផុតនៅតំបន់អាស៊ី។

នាងប្រឹងប្រែងតស៊ូធ្វើឲ្យខ្លួនឯងក្លាយជានាគនៅអាស៊ីហើយគេក៏មានបំណងទៅវិនិយោទុននៅខាងអឺរ៉ុបដែរ។

លីសាក៏បានយកលុយមួយចំនួនធំទៅបន្ដាក់ទុនលើផ្សារ ហើយផ្សារទំនិញជាង១០០កន្លែងទូទាំងពិភពលោកសុទ្ធតែគ្រប់គ្រងដោយលីសា។

នាងបានរស់នៅយ៉ាងឯកោតែម្នាក់ឯងក្រោយរ៉ូសចាកចេញទៅបាត់ ប៉ុន្តែការងារទទួលបានផលក្នុងអំឡុងពេលតែប៉ុន្មានឆ្នាំលីសាក៏ក្លាយជានាគនៃអាស៊ី។

បងប្អូនស្រីWhere stories live. Discover now