EP. 13

528 18 0
                                    

រ៉ូសពេលឡើងទៅលើយន្តហោះហើយនាងយំមិនឈប់ចិត្តនៅស្រលាញ់តែមិនហាន។

បន្ទាប់មកនាងឈប់យំ ហើយប្រមូលអារម្មណ៌គិតសារជាថ្មីម្ដងទៀតរ៉ូសបានគិតពីរឿងសប្បាយៗពេលនៅជាមួយលីសានិងគិតពីទង្វើ ល្អៗរបស់លីសាចំពោះនាង។

នៅពេលមកដល់ទឹកដីកូរ៉េវិញគឺយប់បាត់ទៅហើយរ៉ូសបានដើរទៅរកតាក់ស៊ីតែពេលនោះស្រាប់តែមានបុរសពីរអ្នកដើរមករកនាង។

"សួស្ដីអ្នកនាង! អ្នកនាងរ៉ូសមែនទេ?" បុរសម្នាក់បានសួរ។

"ចា៎ គឺខ្ញុំ"

"អញ្ជឹងសូមអ្នកនាងអញ្ជើញឡើងឡាន" បុរសនោះបានឱនគោរពរ៉ូសបន្តិចហើយរ៉ូសបានសម្រចចិត្តឡើងឡាននោះទៅបន្ទាប់មកពួកគេក៏បានជូននាងទៅដល់ផ្ទះរបស់នាង។

រ៉ូសបានចុះពីឡានហើយដើរលើព្រុំក្រហមមួយខ្សែដែលដូចជាមានអ្នករៀបចំអ្វីម្យ៉ាងមិនដឹងវាមានការលំអដ៏ស្អាតនៅតាមផ្លូវដើរ។

នៅពេលដើរទៅតាមព្រុំក្រហមនោះនាងក៏បានទៅដល់សួនច្បារផ្ទះនាងហើយរ៉ូសមានការភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញមានការរៀបចំយ៉ាងស្រស់ស្អាត។

បន្ទាប់មកលីសាបានងាកឃើញផ្ទាំងស្លាយមួយហើយផ្ទាំងស្លាយក៏ចាប់ផ្ដើមចាក់បង្ហាញ។ជាពិសេសទៅទៀតនោះ ម្នាក់នៅក្នុងងវីឌីអូនោះជាលីសា។

"ធ្លាប់មានមនុស្សស្មោះម្នាក់នៅចំពោះមុខខ្ញុំតែខ្ញុំរក្សាគេមិនបានល្អដល់ពេលបាត់បង់ទើបស្ដាយក្រោយវាយឺតពេលទៅហើយលើលោកនេះរឿងដែលលីសាឈឺចាប់ជាងគេគឺរឿងនឹងហើយ" បន្ទាប់មកវីឌីអូក៏កាត់ទៅវីឌីអូមួយប្លង់ទៀត។

"បើសិនជាទេវតាផ្ដល់ឱកាសឲ្យខ្ញុំ...ខ្ញុំនិងនិយាយប្រាប់នាងថារ៉ូសបងស្រលាញ់អូន" រ៉ូសស្ដាប់លឺពីអត្ថន័យវីឌីអូហើយស្នាមញញឹមរបស់គេក៏បានលិចឡើងមក។

"បើសិនបងអាចកំណត់ពេលមួយបងសង្ឃឹមថាមិនត្រឹមតែ១ម៉ឺនឆ្នាំទេ សង្ឃឹមរហូតដល់មេឃរលំភ្នំរលាយ"

បន្ទាប់ពីវីឌីអូចប់ភ្លើង ស្រាប់តែរលូតទាំងអស់រួចក៏បង្ហាញចេញនៅនាឡិការធំមួយកំពុងដើរបញ្ច្រាស់ទិសខុសពីនាឡិកាធម្មតាបន្ទាប់មកលីសាក៏បានដើរចេញមកពីក្រោយនាឡិការមួយនោះ។

"លីសា! ឯងធ្វើអីនឹង? ហេតុអ្វីនាឡិការដើរបញ្ច្រាស់ទិស?"

"ខ្ញុំចង់ទៅអតីតកាលជាមួយឯងកាលពី7ឆ្នាំមុន បើពេលនោះខ្ញុំមានភាពក្លាហាន ស្ទុះទៅឱបឯងឃាត់ឯងកុំឲ្យទៅ...ក៏មិនបាច់ស្ដាយក្រោយដូចពេលដែរ" លីសាមើលទៅមុខរ៉ូសដែលកំពុងញញឹមទៅកាន់នាងហើយក៏និយាយបន្ត....

"ឆាកជីវិតដូចជាសូកូឡាមួយគ្រាប់ចឹងយើងអត់ដឹងថាមួយគ្រាប់ទៀតគឺជាអ្វីទេ បងក្លាហានដើរមួយជំហានទៀតហើយ អូនកំដរបងដើរមួយជំហានទៀតបានទេ ទៅមើលអនាគតយើងទេសភាពមានបែបណាដែរ...រ៉ូសហ្សេនីផាក៍ កុំទៅចោលបងទៀតអី"

លីសាបានចាប់ដៃរ៉ូសទាំងសងខាងរង់ចាំចម្លើយពីរ៉ូស ភ្លាមនោះស្រាប់តែសម្លេងកាំជ្រួញបានពន្លឺឡើងរ៉ូសបានមើលទៅកាំជ្រួញហើយក៏ញញឹមទាំងទឹកភ្នែក។

"ឆាកជីវិតមិនមែនមានកាំជ្រួចតែម្ដងទេបងបានសន្យានឹងអូនថាថ្ងៃក្រោយរាល់ការបាញ់កាំជ្រួចក្នុងឆាកជីវិតរបស់អូនបងនឹងនៅកំដរអូនរហូត...." លីសាញញឹមទាំងទឹកភ្នែកកំពុងហូរ។

"ដល់ពេលហើយ ពួកយើងរស់នៅជាមួយគ្នា" រ៉ូសសើចហើយ។ លីសាបានឱនទៅថើបរ៉ូសបន្ទាប់ពីថើបហើយពួកគេក៏យកក្បាលទល់គ្នានិងបញ្ចេញស្នាមញញឹមយ៉ាងស្រស់បំព្រោង។

"ទេវតាបានរៀបចំឲ្យបងថើបអូន..." លីសានិយាយ។

"នៅពេលនេះអូនមិនមែនចង់លឺពាក្យនឹងទេ" រ៉ូសយំហើយក៏បិទភ្នែក។

"អញ្ចឹងអូនចង់យ៉ាងម៉េច?" 

"អូនរង់ចាំជួបបងហើយឱបបងឲ្យបានមុន" រ៉ូសក៏បានថើបលីសាយ៉ាងស្អិតរមួតមិនចង់លេង។ បន្ទាប់មកប៉ារបស់រ៉ូស ឈិត ហ្វាន បានទះដៃអបអរសាទរពួកគេ។ 

សូមរង់ចាំទស្សនាភាគបន្ត

បងប្អូនស្រីWhere stories live. Discover now