EP. 8

557 23 0
                                    

លីសារត់ទៅតាមរករ៉ូសទាំងខ្លួនមានរបួសរីឯភ្លៀងក៏ចាប់ផ្ដើមរាំងបន្តិចម្ដងៗ។ រ៉ូសបានរត់ទៅដល់កន្លែងកម្សាន្តមួយកន្លែងនាងបានឈរនៅមួយកន្លែងនៅពេលនាងបានឃើញមានការចាញ់កាំជ្រួច។

រ៉ូសសម្លឹងមើលកាំជ្រួចនោះទាំងទឹកភ្នែកជាមួយនិងទឹកភ្លៀងដែលស្រក់ចុះមកតិចៗផងនោះលីសាដើរទៅឈរទល់មុខរ៉ូសនិងមើលទៅមុខនាង ឯរ៉ូសក៏បានងាកមើលមុខគេវិញដែរ។

បន្ទាប់មកលីសាក៏ចាប់ទាញរ៉ូសមកឱបជាប់ទ្រូងដ៏កកក្ដៅរបស់គេប៉ុន្តែរ៉ូសបានរុញលីសាចេញហើយក៏ទះលីសាមួយកំផ្លៀង។

"នាងចេះតែថាឲ្យខ្ញុំមិនរវីរវល់និងខ្ញុំ តែហេតុអ្វីលើកនេះនាងមកខ្វល់ជាមួយខ្ញុំ នាងយល់ថានាងធ្វើបែបនេះ អស្ចារ្យណាស់ទៅហេស៎ខ្លាំងណាស់ទៅហ៊ី! ចុះបន្ទាប់មក..." រ៉ូសងាកមើលទៅកាំជ្រួចទាំងទឹកភ្នែកហើយក៏និយាយបន្តទៀត។

"ទោះបីជាកាំជ្រួចមានសម្រស់ស្អាតខ្លាំងយ៉ាងណាក៏ដោយនៅពេលដែលរលូតអស់ មេឃនិងគង់តែងងឹតសាជាថ្មី" រ៉ូស និយាយចប់លីសាក៏បានយកដៃទៅដាក់លើថ្ពាល់របស់រ៉ូស។

លីសាបានទាញមុខរ៉ូសថ្នមៗឲ្យមើលមកកាន់មុខរបស់នាងហើយនាងក៏ចាប់ផ្ដើមនិយាយជាមួយនិងសម្លេងស្រទន់របស់គេ។

"ប៉ុន្តែសាកជីវិតមិនមែនមានកាំជ្រួចតែម្ដងទេខ្ញុំសន្យានឹងនាងថ្ងៃក្រោយរាល់ការចាញ់កាំជ្រួចក្នុងឆាកជីវិតរបស់នាងខ្ញុំនឹងនៅកំដរនាងរហូតតាំងពីវាមិនទាន់បាញ់ ខ្ញុំកំដរនាងចាំជាមួយគ្នាពេលដែលចាញ់ហើយយើងរំលឹកឡើងវិញជាមួយគ្នា តើបានទេ?"

លីសាចាប់ដៃរ៉ូសនិងមើលទៅនាងជាមួយភ្នែករលីងរលោងរបស់គេ។ចំណែករ៉ូសបានញញឹមរួចក៏ឱបលីសាទាំងទឹកភ្នែកហូរសស្រាក់ប្រហែលមួយសន្ទុះធំទើបពួកគេត្រលប់មកផ្ទះវិញ។

"រ៉ូសកូនមិនអីមែនទេ?" លោកចនបានសួរទៅរ៉ូស។

"ខ្ញុំមិនអីទេលោកប៉ាអម្បាញ់មិញនេះខ្ញុំគិតមិនយល់ ធ្វើឲ្យប៉ាបារម្ភពីខ្ញុំហើយ"

"ខ្លួនពួកកូនសើបអស់ហើយទៅផ្លាស់សម្លៀកបំពាក់ចេញទៅ" ប៉ារ៉ូសនិយាយយរួចប៉ាលីសាក៏បានដើរមករកពួកគេ។

បងប្អូនស្រីWhere stories live. Discover now