Part " 05 "
នៅពេលនេះយើងក៏បានឃើញថាសមាជិកគ្រប់គ្នាត្រូវបានពួកថេយ៉ុងនាំយកមកឃុំខ្លួន តាមបន្ទប់និមួយៗដោយចងដៃជាប់និងកៅអីអង្គុយហើយចងភ្នែកទៀតផង ភាពងងឹតឈិងក៏ធ្វើអោយអ្នកទាំង6មានកាភ័យខ្លាចតើនេះជារឿងឆ្កួតយ៎ស្អីទៅ ពួកគេជាសិស្សសាលាមិនមែនអ្នកទោសនោះទេ លើកលែងតែយ៉ាងជុងវ៉ុន ដែរជាសិស្សអាថកំបាំងនៅថ្នាក់7/9នោះ គេអង្គុយយ៉ាងស្ងៀមស្ងាត់មិនសូម្បីតែកម្រើកខ្លួន
« ដោះលែងខ្ញុំទៅ!!! ពួកឯងធ្វើឆ្កួតស្អីនិង!?»សុងហុនស្រែកផងព្យាយាមលើកអុកកៅអីដែរខ្លួនអង្គុយនោះអោយលឺសម្លេងខ្លាំងៗ តែគេនៅក្នុងបន្ទប់មឹចនិងអាចធ្វើអោយលឺសម្លេងទៅដល់ក្រៅនោះ?
« សម្លេងនរណាស្រែក?»តែខុសអីតែជុងវ៉ុនដែរនៅកន្លែងឆ្ងាយពីគ្នាបែជាលឺសម្លេងរបស់ពួកគេទៅវិញ
« តើមានរឿងអ្វីនិង? សុងហុន សិស្សច្បងហុីសុឺង តើគ្រប់គ្នាមានរឿងអ្វី?» ជុងវ៉ុនក៏ស្រែកសួ ព្រោះស្មានថាពួកគេនៅក្បែរនេះដែរដោយសាតែគេលឺសម្លេងស្រែក តែទោះជាខំសួយ៉ាងណាក៏មិនមាននរណាឆ្លើយតបដែរ ពួកគេគិតតែពីស្រែកអោយគេជួយ
« មានរឿងអ្វីនិង.....ហើស!!»ជុងវ៉ុនក៏ព្យាយាមរើដៃអោយរួចពីចំណងទាំងឈឺចាប់ពេញក៏ដៃ គេប្រើកម្លាំងរបស់ខ្លួនមួយទំហឹងរហូតដល់ខ្សែរនោះដាច់តែថាដៃគេក៏មានស្នាមជាំក្រហម ហើយនៅមានឈាមតិចៗទៀតផង
« នរណាមកលេងឆ្កួតៗបែបនេះ?»ជុងវ៉ុននិយាយហើយក៏ស្រាយក្រណាត់ក្រហមដែរចងជាប់ភ្នែកគេនោះចេញ តែថាពេលដែរគេបើកភ្នែកមក ធ្វើអោយគេចាប់ផ្តើមភ៏យខ្លាចព្រោះសភាពនៅក្នុងបន្ទប់គេនៅនេះ
« អាយយ!! តើនេះកើតឆ្កួតអីនិង? ...ហឺយ..ពួកគាត់ឆ្កួតទេហេស?បានជាលេងល្បែងឆ្កួតបែបនេះ?»ជុងវ៉ុនបានជេទៅក្រុមសិស្សច្បងរបស់ខ្លួនមកលេងអីបែបនេះ សភាពក្នុងបន្ទប់ប្រៀបដូចជាផ្ទះខ្មោចអញ្ចឹង
«មិនអាចនៅបានទេ ខ្ញុំត្រូវតែចាកចេញពីទីនេះ!!»ថាហើយជុងវ៉ុនមិនគិតច្រើនឡើយក៏រត់ចេញពីបន្ទប់នោះហើយព្យាយាមរកផ្លូវចេញ
YOU ARE READING
អាថកំបាំងសិស្ស7/9[yang jungwon]
Mystery / Thrillerប្រលោមលោកBL : អថកំបាំងរបស់ខ្ញុំនោះគឺ............។ ខ្ញុំបានលាក់បាំងវាជាយូមកហើយជាចុងក្រោយខ្ញុំក៏ត្រូវបញ្ចេញសមត្ថភាពពឹតដោយសាតែខ្ញុំត្រូវតែឈ្នះក្នុងរឿងមួយនេះ។ « ពួកគេពឹតជាគូប្រកួតដ៏ខ្លាំង»ជុងវ៉ុន Admin : ចន រុីប៊ល (JB )