អាថកំបាំងសិស្ស៧/៩

1.8K 106 13
                                    

+ផ្តើមរឿង (jake pov )
        សួស្តីខ្ញុំ sim jaeyunឬជាjake sim ជាសិស្សពូកែគណិតវិជ្ជាម្នាក់នៅក្នុងសាលា ដោយសាតែខ្ញុំជ្រើសរើសយកផ្នែកនេះ ទើបជាខ្ញុំអាចមានពេលវេលាទំនេរច្រើនសម្រាប់ធ្វើកានៅក្រុមហ៊ុនជំនួសលោកប៉ា សព្វថ្ងៃខ្ញុំជានិសិត្សឆ្នាំទី3ទៅហើយមានមិត្ត 2អ្នក ម្នាក់ជាខ្លាកំណាចនិងម្នាក់ជាសត្វចចកទឹកកកដ៏កាចសាហាវ តែពួកគេសាហាវតែជាមួយអ្នកដទៃប៉ុណ្ណោះសម្រាប់ខ្ញុំ ពួកគេប្រៀបដូចជាកូនឆ្កែអញ្ចឺង

»» park sunghoon គេជាមិត្តរបស់ខ្ញុំតាំងពីនៅរៀនថ្នាក់អនុជាមួយគ្នាម្លេះ គេនេះហើយគឺជាឆ្កែចចកគួអោយខ្លាច ប៉ុន្តែសម្រាប់ខ្ញុំគេគឺពឹតជាគួអោយស្រលាញ់ ព្រោះពួងយើងជាមិត្តល្អនិងគ្នាទោះគេមានចរឹកអាក្រក់បន្តិចមែន។ សុងហុនក៏ស្ថិតនៅក្នុងចំណោមសិស្សពូកែផងដែរ គេទាំងសង្ហា ទាំងមាន ទាំងពូកែតើនរណាមិនប្រាថ្នានោះ?

»»»park jeongseung or jay park ក៏ជាមិត្តរបស់ខ្ញុំផងដែរគេមិនមែនបងប្អូនជាមួសុងហុននោះទេគ្រាន់តែនាមត្រកូលដូចគ្នា គេនេះហើយដែរគ្រប់គ្នាដាក់រហ័សនាមអោយ ខ្លាកំណាចឬបុរសបេះដូងដែក  ខ្ញុំព្រមទទួលថាគេពឹតជាសមនិងរហ័សនាមនេះណាស់ តាំងពីបែកពីអតីតសង្សាចាស់របស់គេមក ជេយមិនធ្លាប់មានសង្សាទៀតនោះទេ ហើយគេក៏ពឹតជាដូចនិងសត្វខ្លាកំណាចពឹតមែន បន្តិចទៀតគ្រប់គ្នានិងដឹងថាគេយ៉ាងមឹច

ភាគទី ០១
       នៅក្នុងថ្នាក់របស់សិស្សនិសិត្សឆ្នាំទី3 របស់សាលារៀនដែរល្បីខ្លាំងខាងសិស្សពូកែគណិត(សាលាដែរបង្រៀនតែជំនាញមុខវិទ្យានិងមួយ) ក៏បានបង្ហាញអោយឃើញនៅរាងរៅតូចច្រលឹងមួយតែក៏សង្ហាបានឈរកាន់សៀវភៅ រូបមន្តគណិតវិទ្យាសំខាន់ៗមើលសង្សឹមៗដោយមានពាក់កាសជាប់និងត្រចៀកទៀតផង

« ជេយ៉ុន ជេយ៉ុន!! ជេយ៉ុន» ប្រុសស្អាត ប្រចាំសាលាផាកសុងហុនបានហៅមិត្តសម្លាញ់របស់ខ្លួនដែរកំពុងឈរអានសៀវភៅដាក់កាសយ៉ាងស្ងៀមស្ងាត់ មិនបាច់ឆ្ងល់ទេថាហេតុអីគេម្នាក់នេះរៀនពូកែខាងមុខវិទ្យាគណិតក៏ដោយសាតែម៉ោងចេញលេងក៏គេមើលរូបមន្តឬមេរៀនបន្ថែមដែរ

« ជេយ៉ុន!!» ដោយសាតែហៅមិនលឺរាងក្រាស់បានយកដៃទៅដកកាសចេញពីត្រចៀករបស់រាងតូច ធ្វើអោយជេយ៉ុនភ្ងាក់បន្តិច
« សុង.....សុងហុន អូឯងមានកាអីមែនទេ?»ដោយឃើញអ្នកជាមិត្តឈរញញឹមមករកខ្លួនបែបនេះ ជេយ៉ុនបានបឹតសៀវភៅទុកជាមុនសិនទើបសួទៅកាន់សុងហុន

អាថកំបាំងសិស្ស7/9[yang jungwon]Where stories live. Discover now