ភាគ23
ថ្ងៃថ្មីក៏ឈានមកដល់ ជុងវ៉ុនក៏បានមករៀនតាមធម្មតា ឯសុងហុនក៏មកបង្រៀនតាមធម្មតាដូចគ្នា សុងហុនក៏បានធ្វើកាហៅវត្តមានសិស្សពីមួយចូលមួយរហូតដល់ឈ្មោះជុងវ៉ុន
« យ៉ាង ជុងវ៉ុន!!»សុងហុន ជុងវ៉ុនក៏ងើបឈរពេលនោះភ្នែកអ្នកទាំងពីរក៏បានប៉ះគ្នា តែពួកគេក៏ប្រញ៉ាប់ងាកចេញឯផ្ទាល់សុងហុនស្រាប់តែក្រហម ព្រោះតែអៀននិងសិស្សរបស់គេ ពួកគេក៏បានធ្វើការៀនបន្តទៅ ដល់ពេលដែរសម្រាកសិស្សនៅឯកុងទីនក៏នាំគ្នានិយាយពីរឿងអតីតសិស្សពូកែនៅសាលានេះជំនាន់សិស្សច្បងរបស់គេនោះឯងដែរបានបាត់ខ្លួនទៅជាយូនោះ ពេលនេះមកវិញហើយ
«ម្នាក់ណាទៅ?» សិស្សនៅក្នុងនោះក៏នាំគ្នាសួដេញដោលគ្នាទៅវិញទៅមកនិងនាំគ្នាចលាចលពេញនិងព្រោះសិស្សដែរបានបាត់ខ្លួនទៅមិនមែនតែម្នាក់ឯណា អីដែរសំខាន់បើពួកគេត្រឡប់មកវិញពឹតមែនប្រាកដជាលំបាកហើយ ព្រោះតែពួកគេជាសិស្សកម្រិតខ្ពស់(មិនមែនរៀនខ្លាំងតែខាងគណិតមួយទេ នេះជាសម័យទំនើបខ្លាំងចឹងគេមានរៀនដូចជាខាងវេតមន្ត អីដែរមានកម្រិតខុសគ្នាៗនិងមានជំនាញខុសៗគ្នា ហើយសិស្សខ្លាំងនៅក្នុងសាលានេះសរុបមាន10អ្នក ឬអ្នកខ្លាំងទាំង10 ដែរសុទ្ធតែសិស្សនៅបន្ទប់1/9ទាំងអស់និងមានគ្រួសាជាអ្នកកម្រិតមួយ កែវកំប៉ោងកជាសិស្សខ្លាំងចំណោមសិស្សខ្លាំងទាំង10ផងដែរ គ្រាន់គេជាសិស្សលេខមួយខាងគណិតវិទ្យា (កែវកំប៉ោង= គីមស៊ូអុីន )
« ថ្ងៃប្រកួតរើសសិស្សកំពូលទាំងដប់ជិតមកដល់ហើយ បើពួកគេត្រឡប់មកវិញ ធ្វើយ៉ាងមឹចងាយនិងឈ្នះនោះ?»សិស្សជាច្រើននាំគ្នាវែកញែកនិយាយរឿងអស់នេះ ខុសពីសិស្សបាតថ្នាក់ពួកគេមិនដែរខ្វល់ទេ ព្រោះដឹងថាគ្មានថ្ងៃឈ្នះពួកអស់នឹងដដែរនិងពេលចូលរៀនក៏បានមកដល់គ្រប់គ្នាក៏បានចូលរៀនវិញ នៅថ្នាក់7/9ពេលនេះសុងហុនដែរជាគ្រូប្រចាំថ្នាក់កំពុងតែអង្គុយគិតព្រោះតែកាប្រឡងសិស្សកំពូលទាំង10ជិតមកដល់ហើយ អីដែរសំខាន់សិស្សរបស់គេរាល់ឆ្នាំមិនដែរមាននរណាអាចឆ្លងផុតដំណាក់កាលទី1ទេ អសហើយអ្នកខ្លាំងបំផុតឆ្លងដល់ដំណាក់កាលទី2នោះ សុងហុនក៏នឹកដល់កាលគេនៅរៀន តែសម័យគេមិនទាន់មានវេតមន្តអីបែបនិងទេ គេគឺជាសិស្សពូកែរម្នាក់ផងដែរ ចុះរឿងអីគេត្រូវបាកមុខនៅពេលនេះនោះ យ៉ាងណាក៏ត្រូវមានម្នាក់អាចឈានដល់កម្រិតខ្ពស់ជាងមុនដែរ ត្រឹមដំណាក់កាលទី4 ឬទី5ក៏ល្អ (ទាំងអស់មាន9ដំណាក់កាលដើម្បីឆ្លងកាត់ ដំណាក់កាលចុងក្រោយគឺ ហៅថាដំណាក់កាលមរណះ ដែរជាដំណាក់កាលត្រូវប្រកួតជាមួយនិងសិស្សកំពូលទាំង10 និងឯង
« លោកគ្រូ?» ប្រធានថ្នាក់ក៏បានហៅលោកគ្រូ ព្រោះឃើញសុងហុនអង្គុយភ្លឹកដូចជាពិបាកចិត្តរឿងអីចឹង
« អឺមមានកាអីហេស?»សុងហុនក៏តបទៅវិញ
« តើលោកគ្រូកុំពុងខ្វល់ចិត្តរឿងអី? »ប្រធានថ្នាក់
« គ្មានអីធុំដុំនោះទេ តើនៅក្នុងថ្នាក់នេះនរណាជាសិស្សពូកែគណិតជាងគេ?» សុងហុនក៏សួគ្រប់គ្នាក៏ងាកទៅសម្លឹងជុងវ៉ុនគ្រប់គ្នា ឯជុងវ៉ុនមិនបានចាប់អារម្មណ៍និងកាសន្ទនារបស់គ្រូសិស្សក្នុងថ្នាក់ទេ គេលែងតែរវល់ដោះស្រាយគណិតវិទ្យាលេងៗ (លំហាត់ដែរម្ចាស់ដើមនៃរាងកាយដោះស្រាយមិនចេញ តែសម្រាប់ជុងវ៉ុនសុីផុយ)
« ហេតុអីគ្រប់គ្នាសម្លឹងមកខ្ញុំបែបនេះ?» ដោយចាំអារម្មណ៍ដូចមានអ្នកសម្លឹងមកច្រើនពេកជុងវ៉ុនក៏ផ្អាកកាដោះស្រាយនិងសម្លឹងទៅគ្រប់គ្នាដែរបាញ់ក្រសែភ្នែកមកគេនោះ
« តើជុងវ៉ុនប្រឡងបានចំណាត់ថ្នាក់លេខប៉ុន្មាន?» សុងហុន ក៏សួទៅជុងវ៉ុន តែប្រធានថ្នាក់ក៏ឆ្លើយជំនួសព្រោះតែប្រធានថ្នាក់ជាអ្នកគ្រប់គ្រងនងកាន់តារាងចំណាត់ថ្នាក់របស់សិស្សក្នុងថ្នាក់
« យ៉ាងជុងវ៉ុន ទទួលបានចំណាត់ថ្នាក់លេខ333ក្នុងចំណោមសិស្ស2875អ្នក » ប្រធានថ្នាក់ សុងហុនក៏រាងភ្ងាក់ផ្អើលបន្តិចដែរ ព្រោះចំណាត់ថ្នាក់ល្អបែបនេះ គួណាតែប្តូជុងវ៉ុនអោយទៅរៀននៅថ្នាក់កម្រិត3/9 ទើបត្រូវ
« ល្អបែបនេះមឹចបានជាគេនៅតែរៀននៅថ្នាក់នេះដដែរ?» សុងហុនក៏សួ
« ព្រោះតែពួកយើងជាមុនស្សកម្រិតទាបគ្មានវេតមន្តដែរអាចឡើងខ្ពស់ទេ ចំណាត់ថ្នាក់ល្អក៏មិនមែនមានតែម្នាក់ដែរ ប្រធានថ្នាក់កបានចំណាតថ្នាក់430ដែរ»សិស្សម្នាក់ក៏និយាយឡើង
« អឺមលោកគ្រូដឹងហើយ!!» សុងហុន ក៏អង្គុយគិតនិងរកដំណោះស្រាយ គេស្រាប់តែនឹកឃើញគំនិតមួយ
« តើមាននរណាចង់ចូលរួមកាប្រកួតវេតមន្តទេ?» សុងហុន ស្របពេលនោះ មានតែសិស្ស5អ្នកនៅក្នុងថ្នាក់ប៉ុណ្ណោះដែរលើកដៃ ជុងវ៉ុន ប្រធានថ្នាក់និងសិស្ស3អ្នកទៀត
« ចុះអ្នកផ្សេង?»សុងហុន
« ពួកយើងគ្មានសមត្ថភាពទេ ហើយក៏មិនអាចចូលប្រកួតនិងបញ្ចេញសតម្ថភាពបានដែរ»សិស្សម្នាក់ក៏ឡើងមកនិយាយ សុងហុនក៏រាងឆ្ងល់បន្តិចទើបប្រធានថ្នាក់ក៏ធ្វើកាពន្យល់ព្រោះលោកគ្រូគេទើបចូលថ្មី
« គឺបែបនេះទេលោកគ្រូ កាប្រឡងគឺខុសគ្នាសម្រាប់ប្រឡងមុខវិទ្យាគណិតសិស្សក្នុងសាលាត្រូវចូលរួមទាំងអស់ ឯវេតមន្តគឺមិនអាចនោះទេដោយសាតែ ត្រូវរើសសិស្សដំណាងក្នុងសាលាប៉ុន្មានអ្នកចូលប្រកួតបើមាននរណាម្នាក់ក្នុងថ្នាក់អាចឈានដល់ដំណាក់កាលទី9នោះ សិស្សក្នុងថ្នាក់របស់គេនិងមានសិទ្ធបញ្ចេញនៅសមត្ថភាពរបស់ពួកគេបាន តែត្រូវមើលលើចំណាក់ថ្នាក់គណិតវិទ្យារបស់ពួកគេផងដែរ បើសិនជាចំណាត់ថ្នាក់ខ្សោយបូករួមនិងកម្រិតវេទមន្តទាបគេមិនអាចចូលដល់ដំណាក់កាលមរណះបាននោះទេ» ប្រធានថ្នាក់ សុងហុនក៏ងក់ក្បាល់តិចៗ បើបែបនេះគេមានដំណោះស្រាយហើយ
YOU ARE READING
អាថកំបាំងសិស្ស7/9[yang jungwon]
Mystery / Thrillerប្រលោមលោកBL : អថកំបាំងរបស់ខ្ញុំនោះគឺ............។ ខ្ញុំបានលាក់បាំងវាជាយូមកហើយជាចុងក្រោយខ្ញុំក៏ត្រូវបញ្ចេញសមត្ថភាពពឹតដោយសាតែខ្ញុំត្រូវតែឈ្នះក្នុងរឿងមួយនេះ។ « ពួកគេពឹតជាគូប្រកួតដ៏ខ្លាំង»ជុងវ៉ុន Admin : ចន រុីប៊ល (JB )