អាថកំបាំងសិស្ស៧/៩

418 69 3
                                    

ភាគទី១១
គ្រាន់តែបានរួចខ្លួនពីក្រញ៉ាមចចកភ្លាម ជុងវ៉ុនក៏រូតរាសរត់សម្តៅមកអណចក្រវេមផាយ ព្រោះតែគេបានអស់កម្លាំងជាខ្លាំងដោងសាតែកាប្រយុទ្ធមួយនោះ

« លោកម្ចាស់!!» អ្នកដែរជាជំនិតគ្រាន់តែឃើញវត្តមានរបស់អ្នកជាម្ចាស់នៅវិមានមកភ្លាមក៏ប្រញ៉ាប់ធ្វើកាអោនគោរពចំពោះជុងវ៉ុន

« ឆាប់រៀបចំស្រះទឹកក្តៅអោយយើង!!» ជុងវ៉ុននិយាយទាំងបឹតភ្នែក ព្រោះតែគេអស់កម្លាំងខ្លាំងណាស់
«ទទួលបញ្ជា!!»អ្នកជាជំនិតទទួលហើយគេក៏បានទៅប្រាប់បរិវាអោយធ្វើការៀបចំអោយជុងវ៉ុនយ៉ាងលឿន

10នាទីក្រោយយើងឃើញថា ជុងវ៉ុនកំពុងអង្គុយត្រាំទឹកក្តៅ ដែរមានលាយដោយស្របកផ្កាកុលាប និងមានពួកបរិវាចាំចាក់ទឹកអ្វីមួយវាមានពណ័បៃតង ដែរវាជាថ្នាំសម្រាប់អោយជុងវ៉ុនត្រាំព្យាបាលរបួសនិងជួយបង្កើនកម្លាំងវិញផងដែរ

«លោកម្ចាស់ តើហេតុអ្វីបានជាលោកមានសភាពទ្រុតទ្រមបែបនេះ?»

« យើងបានប៉ះគ្នាជាមួយនិងស្តេចចចកហើយ គេពឹតជាមានអំណាចខ្លាំងខ្លាសមនិងឈ្មោះល្បីពឹតមែន»ជុងវ៉ុន

« ស្តេចចចក?»ពេលនោះកូនចៅជុងវ៉ុនក៏ផ្ទួនពាក្យឡើងមក នេះលោកម្ចាស់បានវាយគ្នាជាមួយស្តេចចចក? តើលោកម្ចាស់គេបានចូលទៅក្នុងដែនដីចចកឬ? តែនេះវាជាតំណមរបស់វេមផាយមិនអាចឆ្លងដែនទៅដែនដីចចក ឬមានរឿងជាមួយចចកឡើយ ព្រោះអំបូទាំងពីរជាសត្រូវស៊ូពូជ

« តើទ្រង់យាងទៅទីនោះធ្វើអ្វី? ហើយចុះលោកទីបឹក្សានោះ?» គ្រាន់លឺអ្នកជាកូនចៅសួពីទីព្រឹក្សាភ្លាមជុងវ៉ុនក៏មិនឆ្លើយឡើយគេក៏បឹតភ្នែកសង្ងំ នាក់ជាកូនចៅឃើញបែបនេះក៏មិនហ៊ានរំខាននិងសួនាំតទៀតឡើយគេក៏ប្រញ៉ាប់ចេញមកវិញដើម្បីអោយជុងវ៉ុនព្យាបាលរបួសរបស់គេ

»»»»ងាកមកមើលខាងអំបូបក្សីឯនេះវិញ វារំលងហួសអស់ជាង10ថ្ងៃទៅហើយ តែគ្មាននរណាបានដឹងពីដំណឹងរបស់ជុងវ៉ុនឡើយ

« តើគេទៅណា? គេបានសន្យាថានិងទៅអណាចក្ររាជសីជាមួយនិងយើងតែពេលនេះគេបាត់ឈិងចឹងហេស?» អ្នកដែរមានងាយជាស្តេចគ្រប់គ្រងនៅក្រុងបក្សីនេះក៏និយាយឡើង ដោយគេមានឈ្មោះថា គីមថេយ៉ូន ដែរកាពឹតបានលាតត្រដាងនិងគេបានបង្ហាញអោយអ្នកនៅក្រោមបង្គាប់ជ្រៀបអំពីអត្តសញ្ញាញរបស់គេគឺជា បុត្រតែមួយអង្គ និងជាអ្នកបន្តដំណែងតែម្នាក់ប៉ុណ្ណោះរបស់ក្រុងបក្សី ព្រោះព្រះមាតារបស់គេជា គីមថេយ៉ុង ដែរពេលនេះសព្វទ្រង់ត្រូវបាន ថេយ៉ូនរក្សាទុកនៅក្នុងល្អាងទឹកកក ឯសព្វរបស់ម្ចាស់ពូគេ(សុងហុន) ត្រូវបានតម្គល់ទុកនៅក្នុងដំណាក់ត្រជាក់ក្នុងវាំងរបស់គេនេះ ព្រោះតែតាមសភាពរបស់ពូគេមិនដូចជាមុនស្សស្លាប់ឡើយ សាច់នៅមានកំដៅ មិនស្អុយមិនប្រែពណ័ដូចជាមុនស្សគេងលក់ តែថាគេមិនបានដកដណ្ហើមឡើយ

អាថកំបាំងសិស្ស7/9[yang jungwon]Where stories live. Discover now