ភាគទី១៣
ពេលនេះបុរសទាំងបីអ្នកនោះកំពុងតែព្យាយាមជួសជុលឡានរបស់គេ តែនៅតែមិនអាចដំណើរកាបានដដែរ
« នែ....តើយប់នេះពះកយើងត្រូវដេកនៅទីនេះមែនទេវើយ?» គ្នារបស់ពួកគេម្នាក់ក៏និយាយឡើង
« ដេកយ៉ាងមឹចទៅទីនេះគឺជាព្រៃណាវើយ ហើយអោយឡើងស្ងាត់ជ្រងំ យើងមិនដឹងថាក្នុងព្រៃនេះនៅពេលយប់ឡើងនុងមានសត្វអ្វីចេញមកខ្លះទេ»ម្នាក់ទៀតក៏បញ្ចេញមតិមក ព្រោះដូចគេនិយាយពឹតមែនថាផ្លូវនេះកឺស្ងាត់ណាស់
« តែពួកយើងក៏ទៅមិនបានដដែរ ធ្វើអញ្ចេះចុះ គេងនៅក្នុងឡានចាក់គន្លឹះអោយជិតដើម្បីកាងាខ្លាចមានសត្វមកលួចវាយឆ្មក់»
« អឺ បើជ្រុលជាអញ្ចឹងហើយ ម៉ោនាំគ្នារកអូសមកបង្កាត់ភ្លើងដើម្បីអាំងសាច់ទៅ ជៀសវាងយប់ទាន់» គេក៏បបួលគ្នាកាច់មែកឈើដែរងាប់ៗយកមក ទុកបង្កាត់ភ្លើង ហើយក៏នាំគ្នាអាំងសាច់ញាំ ហើយកានិយាយគ្នារបស់ពួកគេក៏បានអោយយើងដឹថា បុរសទាំងបីនោះ មានឈ្មោះ ជេយ៉ុន ហុីសុឺង និង នីគី
ពេលយប់ក៏ឈាងមកដល់ ដែរពេលពួកគេកំពុងតែគេងលក់ក្នុងឡានសុខៗ នីគីកបានលឺសម្លេងអ្វីមួយ ដូចជាកំពុងហៅគេ ទើបធ្វើអោយគេងើបឡើងនិងបានយកភ្លើងពិលទូរស័ព្ទបើកដើម្បីបញ្ចាំងមើលនិងដើរទៅតាមសម្លេងនោះ ប្រហែលជាមួយសន្ទុះក្រោយមកហុីសុឺងក៏បានងើប
« ជេយ៉ុន....ជេយ៉ុនភ្ងាក់ឡើងមក....ជេយ៉ុន!!» គេក៏បានដាស់ជេយ៉ុន ឯជេយ៉ុនក៏ញីភ្នែកបន្តិចងើបសម្លឹងមើលទៅអ្នកដែររំខានខ្លួនមុននេះ
« ហើយឯងមានកាអីហា?»ជេយ៉ុននិយយទាំងមិនអស់ងងុយ
« នែ...នីគិបាត់ខ្លួនហើយ!!»សម្តីរបស់ហុីសុឺងដូចជះទឹកកណ្តាលមុខជេយ៉ុនអោយស្វាងងងុយចឹង
« ហាស?!!អាគីបាត់ខ្លួន?»ជេយ៉ុន
« អឺម....ឆាប់នាំគ្នាជួយដើររកវាទៅ!!» ពួកគេទាំងពីរក៏បាននាំគ្នាចុះចេញពីឡាន ហើយនាំគ្នា រកនីគី ស្រែករកពេញនិង តែពេលនោះពួកគេក៏ប្រទះឃើញឈាម វាធ្វើអោយពួកគេភ័យជាខ្លាំង ហើយក៏ប្រញ៉ាប់រត់ទៅតាមដានឈាមមួយនោះ
YOU ARE READING
អាថកំបាំងសិស្ស7/9[yang jungwon]
Misteri / Thrillerប្រលោមលោកBL : អថកំបាំងរបស់ខ្ញុំនោះគឺ............។ ខ្ញុំបានលាក់បាំងវាជាយូមកហើយជាចុងក្រោយខ្ញុំក៏ត្រូវបញ្ចេញសមត្ថភាពពឹតដោយសាតែខ្ញុំត្រូវតែឈ្នះក្នុងរឿងមួយនេះ។ « ពួកគេពឹតជាគូប្រកួតដ៏ខ្លាំង»ជុងវ៉ុន Admin : ចន រុីប៊ល (JB )