អាថកំបាំងសិស្ស7/9

352 61 4
                                    

ភាគទី21
           នៅក្នុងថ្នាក់មានសភាពស្ងប់ស្ងាត់សិស្សម្នាក់ៗនាំគ្នាអង្គុយយកចិត្តទុកដាក់រៀនទៅលើមុខវិជ្ជាគណិតយ៉ាងខ្លាំង ព្រោះកាប្រឡងវ៉ាស់សមត្ថភាពសិស្សជិតចូលមកដល់ហើយ ខុសគេតែសិស្សដែរឧស្សាហ៍រៀននេះវិញ ជុងវ៉ុនបែជាអង្គុយគូសរូបរបស់លោកគ្រូសង្ហាសុងហ៊ុនទៅវិញ ធ្វើដូចជាកំពុងរៀនអញ្ចឹង មិនជាយូប៉ុន្មានជួងចេញលេងទី1ក៏បានពន្លឺឡើង នាំអោយសិស្សនិងគ្រូទំងឡើយបានសម្រាករាងៗខ្លួន

« ចុកពោះស្អីពេលនិងមិនបានសុីស្អីផង?»ជុងវ៉ុនរអ៊ូង៉ូវៗតិចៗ ហើយក៏បឹតសៀវភៅទុកនិងបានដើរចេញទៅបន្ទប់ទឹក ពេលដែររាងតូចទៅផុត សិស្សប្រុសម្នាក់ដែរត្រូវជាប្រធានថ្នាក់ក៏បានដើរមកតុជុងវ៉ុននិងបានទាញសៀវភៅកិច្ចកាគណិតរបស់ជុងវ៉ុនមើលបន្តិចដើម្បីមើលគន្លឹះនៃកាដោះស្រាយរបស់ជុងវ៉ុន ព្រោះដោយសាតែជុងវ៉ុនជាសិស្សពូកែម្នាក់ផងដែរក្នុងថ្នាក់បន្ទាប់ពីគេ  គេក៏បានបើកវាមើលឃើញថាជុងវ៉ុនមិនបានសរសេអ្វីទាំងអស់នៅថ្ងៃនេះ  គេក៏រាងចម្លែកចិត្តបន្តិចដែរ ព្រោះជុងវ៉ុនមិនដែរថាគ្មានកិច្ចកាក្នុងសាលាទេ គេក៏ដាក់សៀវភៅរាងតូចចុះវិញតែក៏ប្រទះភ្នែកនិងរូបគំនូរនៅលើតុនោះគេក៏ទាញមកមើល

«,លោកគ្រូ?!!»ប្រធានថ្នាក់ក៏ធ្វើមុខឆ្ងល់ កុំថាជុងវ៉ុនលួចស្រលាញ់ទៅលើលោកគ្រូចូលថ្មីនេះណា
« ស្នេហារន្ទះបាញ់ជួបភ្លាមស្នេហ៍ភ្លាម!!»គេនិយាយហើយក៏បានទុករូបគំនូរទៅលើតុជុងវ៉ុនវិញអោយមានរបៀបទៅ ព្រោះមិនសូវចេះដឹងរឿងគេប៉ុន្មានទេ

៚បន្ទប់ទឹក

       បន្ទាប់ពីចូលដោះទុក្ខរួចរាល់ហើយជុងវ៉ុនរៀបនិងចេញមកហើយ តែក៏បានលឺនរណានិយាយពីគេ (ជុងវ៉ុនមុន) គេក៏បានលបស្តាប់សិន

« អេ..ឯងដឹងទេថាសិស្សច្បងស៊ូមកវិញហើយ...បន្ទាប់ពីទៅប្រទេសចិនទទួលពានរង្វាន់លេខមួយហើយនោះណា »boy1
« អឺម...តែមិនដឹងអាក្មេងឆ្កួតនៅថ្នាក់7/9នោះមករញ៉េរញ៉ៃនិងសិស្សច្បងទៀតឬអត់ទេ » boy2
« យើងមិនចង់គិតទេណា អាក្មេងឆ្កួតនេះវាសំអាងអីបានទៅចង់ទាក់ទងនិងសិស្សច្បងនោះ គ្រាន់តែស្រមៃក៏ស្រមៃមិនចេញដែរ ឡើយខុសឆ្ងាយពិគ្នា»ម្នាក់ទៀតក៏និយាយត
« មែនហើយ យ៉ាងជុងវ៉ុនម្នាក់និងគេគិតអីណ៎ ត្រឹមជាក្មេងកម្រិតទី3 គ្រួសាជំពាក់គេជុំទើស»
« ប្រហែលជាចង់តោងប្រុសអ្នកមានអំណាចអោយជួយដោះបំណុលទេដឹង?សិស្សច្បងស៊ូប្រៀបដូចជាកែវមានតម្លៃ គេត្រឹមជាធូលីដី»ពួកគេនិយាយដើមជុងវ៉ុនអស់ចិត្តហើយក៏បានដើរចេញទៅ ឯជុងវ៉ុនក៏ចេញពីបន្ទប់ទឹក ហើយយកដៃលើកវ៉ែនតាតិច ហើយក៏លើកដៃឡើងមកកាន់កែវថ្លាមូលមួយ មកមើល

អាថកំបាំងសិស្ស7/9[yang jungwon]Where stories live. Discover now