អាថកំបាំងសិស្ស7/9

525 90 16
                                    

Part " 06"
          Heeseung ក៏បានចាក់ចេញពីទីនោះ ដើម្បីទៅរកអ្នកផ្សេងទៀតទោះគេយំសោកស្តាយរាងតូចក៏វាមិនបានអ្វីមកវិញដែរយ៉ាងណា សូនូក៏បានធ្លាក់ចុះទៅហើយនោះ ។

៚jake
ជេយ៉ុនបានដើរមកដល់កន្លែងណាក៏មិនដឹងដែរ មុនគេដើរជាមួយគ្នាសោះ សុខៗក៏បែកគ្នាខ្ទេចអស់ទៅហើយ មិនដឹងថាមកពីមូលហេតុអ្វីឡើយ

« សុងហុន......ជេយ!!ឯងលឺយើងហៅដែរទេ?»ជេកបានព្យាយាមស្រែកហៅរកពួកគេ តែគ្មានសម្លេងឆ្លើយតបឡើយ តែគេដើរសុៗក៏មានអារម្មណ៍ថាមានអ្វីតាមគេពីក្រោយ គេក៏ងាកក្រោយទាំងសន្សឹមៗ ក៏ឃើញថានោះជាស្រមោលខ្មៅមួយមិនចាំយូឡើយ ជេកក៏ដាក់មេផាយរត់យកតែម្តង តែស្រមោលនោះនៅតែដេញតាមគេ

« អួយយ!!!.......អឺម!!» រត់ផងងាកក្រោយផង ពេលនោះក៏មាននរណាក៏មិនដងទាញគេទៅមួយទំហឹងអឹបនិងជញ្ជាំងហើយយកដៃខ្ទប់មាត់គេជាប់ តែពេលដែរបើកភ្នែកមើលទៅទើបដឹងថានោះជានីគីសោះ

« សូត!!» នីគីលើកដៃចង្អុលមកដាល់និងបបូលមាត់បញ្ជាក់ថាអោយស្ងាត់ ជេគងក់ក្បាលហើយនីគីក៏ដកដៃគេចេញមកវិញ តែជេគក៏មានអារម្មណ៍ថាមិនស្រួលព្រោះពួកគេនៅកៀកគ្នាកកិតគ្នាណាស់ ដោយសាចន្លោះដែរពួកគេចូលលាក់ខ្លួនវាតូចហើយចង្អៀតទៀតផង ជេកក៏មានអារម្មណ៍ថាអៀនខ្មាសនិងនីគី គេមិនធ្លាប់នៅជិតនាក់ណាបែបនេះនោះទេ

          មួយសន្ទុះក្រោយមកសម្លេងនៅខាងក្រៅក៏ស្ងាត់បាត់ឈិង

« ពួកវាប្រហែលជាទៅបាត់អស់ហើយ!!!» ជេកនិយាយឡើងមកតិចៗ ឯនីគីក៏ងក់ក្បាលទទួលដឹងបន្តិច

« បងតាមខ្ញុំមក!!»នីគីក៏បានកាន់ដៃជេកទៅជាមួយ ចេញទៅក្រៅយ៉ាងថ្នមសម្លេងព្រោះតែខ្លាចថាពួករបស់ចម្លែកអស់នោះនុងត្រឡប់មកវិញ

« តើដឹងថាអ្នកផ្សេងទៀតនៅឯណាដែរទេ?»ជេកក៏សួទៅនិគី ឯនីគីក៏ក្រវីក្បាលព្រោះគេពឹតជាមិនដសងពឹតមែន សូម្បីជេកក៏គេជួបដោយចៃដន្យដែរ អ្វីដែរសំខាន់នោះគេមិនដឹងទាំងខ្លួនឯងនៅកន្លែងណាផង

« នីគី.......នោះ....នោះគឺសូនូ!»ជេកក្រឡែកភ្នែកទៅកន្លែងមួយស្រាប់តែឃើញសូនូកំពុងដេកផ្អែកក្បាលនិងជញ្ជាំងមួយម្ខាងពីពួកគេ

អាថកំបាំងសិស្ស7/9[yang jungwon]Where stories live. Discover now