ភាគទី០៣
Jungwonក៏បានដើរចូលបន្ទប់វិញ គ្រប់គ្នាក្នុងបន្ទប់ក៏បាញ់ក្រស៊ែរភ្នែកមករកគេតែម្តង
« មឹចក៏ឯងធ្វើយូយ៉ាងនេះ?» សូនូ និយាយទាំងឈរអោបដៃសម្លឹងជុងវ៉ុនទាំងភាពទើសទាល់
« ..........»ជុងវ៉ុនមិនបានឆ្លើយនោះទេ....គេក៏ឡើងទៅគ្រេរបស់គេហើយគេងបែខ្នងដាក់គ្រប់គ្នាព្រោះគ្រេគេគឺនៅកៀនជញ្ជាំងតែម្តង« ឯងមិនលឺយើងសួទេហេស?» សូនូក្រឺតខ្នាញ់និងជុងវ៉ុនមែនទែនព្រោះតែជុងវ៉ុនចូលចិត្តធ្វើចរឹកបែបនេះឯង
« សូនូគេងទៅយប់ហើយ!!» ហុីសុឺងក៏និយាយឡើង សូនូក៏ងាកមកសម្លក់ហុីសុឺងបន្តិចទើបឡើងទៅលើគ្រេរបស់ខ្លួនគេងទៅ ឯអ្នកដទៃក៏នាំគ្នាចូលគេងដូចគ្នា តែបើមើលមកជុងវ៉ុនវិញគេមិនទាន់គេងលក់ទេព្រោះពោះគេកំពុងតែកូហើយ ដោយសាតែអត់បានញាំអីតាំងពីព្រឹកមកម្លេះ
« ហឺយ.....!! »ប្រហែលជាម៉ោង11យប់ទៅហើយ ជុងវ៉ុននៅតែគេងមិនលក់ដដែរគេដកដណ្ហើមធំមួយហ្គូសហើយហើយងើបចេញពីគ្រេឃើញថាអ្នកផ្សេងគេងអស់ហើយ
ជុងវ៉ុនក៏សម្រេចចិត្តដើរចេញទៅក្រៅបន្ទប់ គេក៏ដើរទៅខាងលើបង្អស់គឺលើដំបូលអាគារ ជុងវ៉ុនហាកមិនខ្លចឡើយគេឡើងទៅអង្គុយម្នាក់ឯងសម្លឹងទៅលើមេឃមើលផ្កាយជាច្រើនដែរកំពុងរះ ឯពោះនិងក៏វាធ្វើទុក កូមិនឈប់
« មកធ្វើអីម្នាក់ឯង?» អង្គុយសុខៗ ស្រាប់តែលឺសម្លេងបំភ្លឺពីក្រោយខ្នងគេជុងវ៉ុនលឺហើយក៏ងាកទៅ កាពឹតមិនមែនជានរណាឆ្ងាយមកពីណាទេគឺជាហុីសុឺងដែរបានឡើងមកតាមគេនោះឯង
« ហេតុអ្វីមកអង្គុយតែម្នាក់ឯង?»ហុីសុឺងក៏ដាក់ខ្លួនអង្គុយក្បែរជុងវ៉ុនរួចហុចទឹកដោះគោមួយដប(ដបថ្ម) អោយទៅជុងវ៉ុនព្រោះគេសង្កេតឃើញថាជុងវ៉ុនមិនបានញាំអ្វីនោះទេ
«...........»ជុងវ៉ុនគ្រាន់តែងើយមើលមុខរបស់ហុីសុឺងប៉ុណ្ណោះគេមិនបាននិយាយអ្វីនោះទេ
« ឯងគរឬ? បានបើឯងមិននិយាយទេក៏អត់ទៅ ឆាប់យកញាំទៅសម្លេងកូពោះរបស់ឯងវារំខានណាស់!» ហុីសុឺង ក៏ហុចទឹកដោះគោនោះអោយជុងវ៉ុនម្តងទៀតដោយសាតែជុងវ៉ុនឃ្លានខ្លាំងដែរ គេក៏យកវាមកផឹក អកយកៗ
YOU ARE READING
អាថកំបាំងសិស្ស7/9[yang jungwon]
Mistério / Suspenseប្រលោមលោកBL : អថកំបាំងរបស់ខ្ញុំនោះគឺ............។ ខ្ញុំបានលាក់បាំងវាជាយូមកហើយជាចុងក្រោយខ្ញុំក៏ត្រូវបញ្ចេញសមត្ថភាពពឹតដោយសាតែខ្ញុំត្រូវតែឈ្នះក្នុងរឿងមួយនេះ។ « ពួកគេពឹតជាគូប្រកួតដ៏ខ្លាំង»ជុងវ៉ុន Admin : ចន រុីប៊ល (JB )