"តើលោកមានរឿងអីមែនទេ?"ជីមីនបានដកដៃចេញពីយ៉ុនហ្គីហើយក៏ខិតទៅក្រោយបន្តិច ព្រមទាំងមើលទៅយ៉ុនហ្គីដោយក្រសែភ្នែកមិនទុកចិត្ត បរសម្នាក់នេះគេចង់ធ្វើអីទៀតហើយ
"ពុទ្ធោអើយបើឯងបញ្ចេញឫកពារបែបនេះដាក់ខ្ញុំ តើឱ្យខ្ញុំមានអារម្មណ៍ឯណានិយាយរឿងក្នុងចិត្តប្រាប់ឯងទៅ? មិនអីទេខ្ញុំដោះស្រាយខ្លួនឯងក៏បានឯងគេងបន្តទៀតចុះសុំទោសដែលរំខាន"យ៉ុនហ្គីដកដង្ហើមធំរួចក៏ដើរទៅអង្គុយលើពូកវិញ ហួសចិត្តមែនទែនបើអ្នកស្តាប់គេមិនទុកចិត្តគេផងតើឱ្យគេនិយាយចេញមកបានប្រយោជន៍អីទៅ មើលចុះនៅខិតចេញឆ្ងាយពីគេ ធ្វើដូចគេជាមនុស្សចម្លែកអញ្ចឹង
"មិនមែនបែបនោះទេលោក គិតមើលទៅថ្ងៃនេះលោកធ្វើឫកពារប្លែកៗណាស់តើឱ្យខ្ញុំទុកចិត្តលោកបានយ៉ាងមិចទៅ"ជីមីនក៏ដាច់ចិត្តដើរមកអង្គុយលើពូកដែរតែមិនជិតពេកទេ ឃើញយ៉ុនហ្គីពិបាកចិត្តយ៉ាងនេះគេមិនអាចមិនអើពើបានទេ យ៉ុនហ្គីក៏លួចញញឹមតិចៗរួចក៏បែរមករកជីមីនដោយទឹកមុខស្រពោន
"ប៉ុន្តែពេលនេះខ្ញុំមិនបានលេងសើចទេ ហើយចុះតើខ្ញុំអាចទុកចិត្តឯងបានឬអត់"យ៉ុនហ្គីប្រែទឹកមុខស្មើរ សម្លឹងចំកែវភ្នែករបស់ជីមីនហាក់កំពុងបង្ហាញថាគេកំពុងតែត្រូវការទំនុកចិត្តពីដៃគូរពិភាគសារ
"ត្បិតតែខ្ញុំនៅក្មេងជាងលោកមែនតែលោកអានទុកចិត្តបាន បើមានអ្វីដែលខ្ញុំអានជួយលោកបានខ្ញុំនឹងជួយ លោកមានបញ្ហាអីសូមនិយាយមកចុះ"ជីមីនក៏តបទៅវិញយ៉ាងប្រាកដប្រជាដូចគ្នាលូកដៃទៅកាន់ជាយអាវរបស់គេ(យល់អារម្មណ៍មួយនឹងអត់ បែបថាយើងចង់ផ្តល់កម្លាំងចិត្តឱ្យគេតែអត់ហ៊ានកាន់ដៃគេ)
យ៉ុនហ្គីសម្លឹងមើលជាយដៃអាវដែលជីមីនកាន់រួចក៏សម្លឹងទៅជីមីនវិញឯជីមីនក៏ញញឹមស្រាលងងក់ក្បាលបន្តិចបញ្ជាក់ថាសូមទុកចិត្តគេចុះ បន្ទាប់មកយ៉ុនហ្គីក៏និយាយប្រាប់ជីមីនដូចជាគេបានប្រាប់ជីននិងម្តាយរបស់គេអញ្ចឹង និយាយត្រង់ទៅចុះទោះម៉ាក់គេបានបញ្ជាក់យ៉ាងណាក៏គេនៅមិនទាន់ជឿដែរព្រោះកាលពីគេមានស្នេហ៍គ្រាដំបូងគឺមិនមែនបែបនេះទេ(រឿងមនុស្សស្រីដំបូងរបស់យ៉ុនហ្គី អ្នកទាំងគ្នានឹងដឹងនៅវគ្គក្រោយៗទៀត)
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...