"ហ៉ឹម~ខ្ញុំមិនខ្វល់ថាឯងប្រច័ណ្ឌខ្ញុំឬអត់ទេ ប៉ុន្តែខ្ញុំចង់សុំទោស សុំទោសដែលធ្វើឱ្យឯងមានអារម្មណ៍មិនល្អ អញ្ចេះចុះចាប់ពីពេលនេះទៅខ្ញុំសន្យាថានឹងគ្មានស្រីប្លែកមុខចូលមកក្នុងofficeខ្ញុំទៀតទេ"យ៉ុនហ្គីនិយាយដោយទឹកមុខប្រកដប្រជាគេក៏មានអារម្មណ៍ខុសដែរព្រោះគេខ្លួនជាមនុស្សស្រីច្រើនបែបនេះហើយទើបធ្វើឱ្យជីមីនត្រូវមកបាក់មុខ ក្នុងវីឌីអូនោះបានបង្ហាញយ៉ាងច្បាស់ហើយថាជីមីនតក់ស្លុតប៉ុណ្ណា
ជីមីនងាកសម្លឹងមុខរបស់យ៉ុនហ្គីព្រមទាំងបញ្ចេញខ្យល់ដង្ហើមមួយហឿក!ឯយ៉ុនហ្គីក៏ងាកមកសម្លឹងតបជីមីនវិញរងចាំចម្លើយរបស់គេ.......
Skip
"លោកស្រីអ្នកប្រុសត្រឡប់មកវិញហើយ"អ្នកបម្រើតូចរត់មកប្រាប់អ្នកស្រីមីនព្រោះតែបានឃើញឡានរបស់យ៉ុនហ្គីបត់ចូលក្នុងភូមិគ្រឹស
"មកដល់ហើយហេស៎"អ្នកស្រីមីនបញ្ចេញស្នាមញញឹមបែបត្រេកអរ ពេលដែលដឹងថាកូនប្រុសនឹងកូនប្រសាររបស់គាត់ត្រឡប់មកពីរប៊ូសានវិញ គាត់ក៏ប្រញ៉ាប់ចេញទៅទទួលនៅខាងមុខផ្ទះ
"អ្នកប្រុស"
"ស៊ូច~ លោកពូជួយយកវ៉ាលីនៅខាងក្រោយចូលទៅខាងក្នុងផង"យ៉ុនហ្គីធ្វើសញ្ញាដាក់លោកពូម៉ាដែលជាអ្នកបើកឡានរបស់ម៉ាក់គេកុំឱ្យគាត់និយាយអីទៀតព្រោះតែជីមីនកំពុងគេងលក់ ហើយលោកពូម៉ាគាត់មិនហ៊ាននិយាយអ្វីទៀតគាត់ក៏ទៅយកអីវ៉ាន់ទៅទុកជំនួសវិញ ឯយ៉ុនហ្គីចាប់ដោះខ្សែក្រវ៉ាត់សុវត្តិភាពខ្លួនឯងនិងជីមីនចេញហើយចេញមកបើកទ្វាខាងជីមីនលើកបីគេដើរទៅផ្ទះដោយផ្ទាល់
"ហ៊ូ~~~~~~"ឯអ្នកបម្រើធ្វើការទាំងក្នុងនិងក្រៅក្រឡេកឃើញអ្នកប្រុសរបស់ពួកគេបីប្រពន្ធចូលផ្ទះនាំគ្នាហូរលាន់ពេញទាំងភូមិគ្រឹស ព្រោះអ្នកប្រុសទាំងពីររបស់ពួកគេតាំងពីរៀបការមកមិនដែលឃើញមានសកម្មភាពស្និតស្នាលអ្វីឡើយ ប៉ុន្តែពេលនេះមើលចុះៗតើពួកគេកំពុងតែយល់សប្តិមែនទេ..អ្នកស្រីម៉ារីត្រេកអរគិតតែពីស្ញេញ
"ហឹម~!លោក? អើយនែក៎លោក លោកដាក់ខ្ញុំចុះទៅ ដាក់ចុះៗ"ដោយសារតែលឺសម្លេងរំខានជីមីនក៏ភ្ញាក់បើកភ្នែកឡើងឃើញថាខ្លួននៅលើដៃរបស់យ៉ុនហ្គី ក្រឡេកឃើញអ្នកបម្រើស្រែកហូរមើលមកកាន់គេគ្រប់គ្នា ខ្លួនប្រញ៉ាប់រើចុះពីដៃយ៉ុនហ្គីហើយរត់តម្រង់ទៅផ្ទះទាំងឱនមុខចុះព្រោះខ្មាស់គេពេញទាំងផ្ទះ
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...