ខ្ញុំមិនដឹងថាមួយរយៈក្រោយនេះខ្ញុំកើតអីទេ ល្ងាចចេញពីក្រុមហ៊ុនមិនទាន់ទេចេះតែចង់ទៅផ្ទះមានអារម្មណ៍ថានឹកផ្ទះខ្លាំងណាស់ ហេតុអីទៅផ្ទះរស់នៅតាំងពីកើតមកមិនដែលនឹកដល់ថ្នាក់នេះទេ តែចាប់តាំងពីម៉ាក់របស់ខ្ញុំបង្ខំឱ្យខ្ញុំរៀបការជាមួយក្មេងវិទ្យាល័យក្បាលរឹងម្នាក់នោះមក ខ្ញុំចេះតែចង់នៅញ៉ោះគេឱ្យខឹង ហើយពេលដែលគេខឹងវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាសប្បាយ ព្រោះទឹកមុខរបស់គេពិតកំប្លែងណាស់ហើយក៏....គួរឱ្យស្រឡាញ់ណាស់ដែរ។ ទាំងនេះគឺជាពាក្យសម្តីរបស់យ៉ុនហ្គីដែលនិយាយប្រាប់ពីអារម្មណ៍ដែលគេយល់ថាខ្លួនឯងចម្លែកប្រាប់ទៅជីនដែលជាបងប្រុសជីដូនមួយ ដើម្បីឱ្យគេជួយវិភាគផងហេតុអីក៏គេនឹកផ្ទះរហូតដល់អង្គុយធ្វើការមើលតែម៉ោងនឹងអាលឆាប់បានទៅផ្ទះ -,-
"ឯងស្រឡាញ់គេហើយ" ចម្លើយយ៉ាងខ្លីខ្លឹមពីលោកបងធំជីនកំពុងតែអស់សំណើចនឹងប្អូនប្រុសក្បាលខូចដែលបានធ្លាក់ក្នុងអន្លងស្នេហ៍ប្រពន្ធក្មេងដែលតែងតែនិយាយថាខ្លួនគ្មានថ្ងៃក្មេងរៀនវិទ្យាល័យដូចជាជីមីនដាច់ខាត
"អត់ទេ! បងឯងនិយាយស្អីនឹងខ្ញុំឯណាទៅស្រឡាញ់ដូនជីស្រែង៉ោងនោះទៅ" យ៉ុនហ្គីបើកភ្នែកធំប្រកែកយ៉ាងញ័រមាត់គេក៏មិនទុកចិត្តខ្លួនឯងដូចគ្នាលឺបងប្រុសផ្តល់ចម្លើយបែបនេះបេះដូងគេលោតញាប់ជាខ្លាំងបើបែបនោះមែនតើត្រូវធ្វើយ៉ាងមិចទៅ
"យើងមិនខ្វល់ទេឯងក្នុងចិត្តខ្លួនឯងគឺជាអ្នកដឹងច្បាស់ បើអស់អីហើយបងទៅវិញហើយ"ជីនមិនចង់និយាយច្រើនអាប្អូនព្រាននារីម្នាក់នេះ ចេះមានស្នេហាបែបនេះបានតែទុកឱ្យរសាប់រសល់រកចម្លើយឱ្យខ្លួនឯងមិនឃើញតើទើបសំមុខ
"អេ៎~ឈប់សិន ចុ..ចុះបើខ្ញុំស្រឡាញ់គេមែនតើ..តើគួរធ្វើមិចទៅ"យ៉ុនហ្គីដាច់ចិត្តកាត់គេកាត់ខ្មាស់សួរបងប្រុសចំៗ គួឱ្យខ្មាស់ណាស់ខ្លួនញ៉ែស្រីមកច្រើនហើយ តែអារឿងញ៉ែប៉ាពន្ធគេងងឹតសូន្យហើយត្រូវប៉ះជាមួយក្មេងចរឹកចាស់ទំដូចជីមីននេះទៀតគេរឹតតែពិបាកញ៉ែ -_-
"យើងក៏មិនដឹងដូចគ្នា ប៉ុន្តែមនុស្សដូចជាជីមីននេះណាពិបាកបន្តិចហើយបើតាមយើងវិភាគទៅ គេត្រូវការឱ្យឯងបញ្ជាក់ច្រើនជាងនិយាយ"ជីនជាមនុស្សពូកែវិភាគចរឹកមនុស្សណាស់មនុស្សបែបណាក៏គេធ្លាប់ជួបតែទាំងអស់នឹង
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...