ម៉ោង4រសៀលគឺជាម៉ោងដែលរាងតូចចេញពីរៀន ឥឡូវនេះជីមីននឹងថេហ្យុងកំពុងតែបណ្តើរគ្នាចេញពីថ្នាក់ មកដល់មុខសាលាថេហ្យុងក៏ត្រូវទៅមុនពីព្រោះប៉ាម៉ាក់របស់គេមកទទួលដោយផ្ទាល់តែម្តងថ្ងៃនេះ។
"ជីមីនអា៎~ខ្ញុំទៅមុនហើយណា បាយៗថ្ងៃស្អែកជួបគ្នា"
"ថ្ងៃស្អែកជួបគ្នា"ជីមីនញញឹមស្រាលៗសម្លឹងមើលទៅកាន់ថេហ្យុងដែលរត់ទៅឱបប៉ាម៉ាក់របស់គេទាំងសើចក្អាក់ក្អាយធ្វើឱ្យខ្លួននឹករលឹកទៅដល់ប៉ាម៉ាក់ដែរ កាលពីគេមិនទាន់រៀបការរើមកនៅខាងយ៉ុនហ្គី គេក៏ដូចថេហ្យុងដែរប៉ាម៉ាក់របស់គេពិតជាកក់ក្តៅនឹងគេណាស់ តែពេលនេះគេត្រូវឆ្ងាយស្រុកឆ្ងាយឪពុកម្តាយ គេពិតនឹកផ្ទះនឹកប៉ាម៉ាក់គេណាស់ តែពាក្យទាំងនេះខ្លួនមិនអាចនិយាយចេញមកប្រាប់ឪពុកម្តាយឬអ្នកណាម្នាក់ឡើយបើសិនជាពួកគាត់ដឹងគាត់ប្រកដជាយកកូនទៅផ្ទះវិញមិនខាន " ហុឹកៗ~"គិតបែបនេះហើយទឹកភ្នែកក៏រលីងរលោងតែមិនបានស្រក់ឡើយគេមិនអាចសម្រក់ទឹកភ្នែកពីព្រោះរឿងតិចតួចបែបនេះឡើយ។
ប៉ាម៉ាក់ជីមីននឹងម៉ាក់យ៉ុនហ្គីមានទំនុកចិត្តលើជីមីនខ្ពស់ណាស់ថាជីមីននឹងអាចមើលថែនិងយកឈ្នះចិត្តយ៉ុនហ្គីបានព្រោះពួកគាត់ដឹងថាជីមីនជាក្មេងប្រុសដែលមានចិត្តធ្ងន់យល់ការរាក់ជ្រៅដឹងខុសដឹងត្រូវ ជីមីនសាកសមនឹងយ៉ុនហ្គីបំផុតហើយ។
ទាំងនេះគឺហេតុផលដែលជីមីនមិនចង់បំផ្លាញទំនុកចិត្តរបស់ចាស់ៗឡើយ គេធំហើយគេត្រូវតែរឹងមាំ។
កំពុងតែលង់ក្នុងការគិតសុខៗឡានរបស់យ៉ុនហ្គីក៏មកឈប់នៅនឹងមុខសាលារបស់គេតែម្តងដោយមានដេហ្យុងជាអ្នកបញ្ជាចង្កូតផ្ទាល់ឯយ៉ុនហ្គីគឺអង្គុយនៅផ្នែកខាងក្រោយ
"នៅសម្លឹងអីមិនទៅផ្ទះទេអី ឬក៏ចង់ឈរនៅទីនេះ?"យ៉ុនហ្គីបើកកញ្ចក់ឡានសួរទៅកាន់ជីមីនទាំងជ្រួញជញ្ចើម ហើយនៅឈភ្លឹកនឹងហើយមិនទៅផ្ទះទៅសម្បែងទេអី
ជីមីនក៏ប្រញ៉ាប់ចូលទៅអង្គុយខាងក្រោយជាមួយយ៉ុនហ្គី"មិចក៏ថ្ងៃនេះលោកឆាប់ចេញពីធ្វើការអញ្ចឹង"
"ក៏ឆាប់ចេញនឹងហើយ!"យ៉ុហ្គីនិយាយធ្វើហីៗភ្នែកលួចដៀងមើលទៅជីមីនដែលស្ងាត់មាត់គិតតែពីសម្លឹងមើលទៅ ទិដ្ឋភាពខាងក្រៅកញ្ចក់ឡានដោយស្ងៀមស្ងាត់បំផុត
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...