ក្រោយពីលឺអ្នកដែលសួរកំពុងតែចម្រិតចម្លើយហើយថែមទាំងឱនមុខមកកាន់តែជិតទៅៗទៀតនោះធ្វើឱ្យជីមីនភ័យក៏ប្រញ៉ាប់រុញអ្នកខានលើចេញ
(អឹស! ខ្ញុំមិនដឹងទេ ហើ.ហើយចុះមិចក៏ថ្ងៃនេះលោកឆាប់ក្រោកម្លេះ?នេះទើបតែម៉ោង6ទេក្រែងទៅធ្វើការម៉ោង7:30មែនទេ?)ក្រោយពីរុញអ្នកម្ខាងទៀតបានសម្រេចហើយជីមីនប្រញ៉ាប់សម្រូតចុះពីលើគ្រែឯភ្នែកក៏រេទៅមើលនាឡិកាឃើញថាម៉ោងទើបតែ6ក៏ប្រញ៉ាប់សួរបន្លប់បង្វែររឿងវិញធ្វើឱ្យយ៉ុនហ្គីដែលកំពុងតែគេងច្រត់ដៃនោះមើលមកកាន់គេយ៉ាងអស់សំណើច
(ក្រោកមកមើលមុខប្រពន្ធក្មេងនាពេលព្រឹកព្រលឹមទេដឹង?...ហ៊ឹសៗកុំធ្វើមុខអញ្ខឹងអីខ្ញុំនិយាយលេងទេពួកយើងបាននិយាយគ្នាហើយថានឹងធ្វើជាមិត្តនឹងគ្នានេះជាការសំងាត់របស់ពួកយើង)មកពីឃើញជីមីនសម្លក់គេពេកទើបមកនិយាយតាមធម្មតាវិញដោយរំលឹកពីអ្វីដែលពួកគេបានសន្យានឹងគ្នាវិញ មនុស្សនេះនៅជាមួយយូរៗទើបដឹងថាឆ្នាស់មិនធម្មតាទេ
(ប្រាកដជាអញ្ចឹងហើយ! លោកគេងបន្តចុះខ្ញុំចូលបន្ទប់ទឹកសិននឹងអាលចុះទៅខាងក្រោមរៀបចំអាហារពេលព្រឹក)និយាយរួចប្រញ៉ាប់រត់ចូលបន្ទប់ទឹកយ៉ាងលឿនទុកអោយយ៉ុនហ្គីគេងអស់សំណើចម្នាក់ឯងថែមទាំងលាន់មាត់ទៀតថា"គួរឱ្យស្រឡាញ់!"យ៉ុនហ្គីក្នុងចិត្តកំពុងគិតថាជីមីនចិត្តរឹងយ៉ាងនេះ បើគេសារភាពថាស្រឡាញ់ពេលនេះវាប្រាកដជាលឿនពេកសម្រាប់ជីមីនហើយ ដូចច្នេះហើយខ្លួនមានតែស្របតាមរាងតូចធ្វើមិត្តនឹងគ្នាយកពេលវេលាបញ្ជាក់ពីសេចក្តីស្រឡាញ់ គិតរួចក៏សម្រាកបន្តទៀតព្រោះម៉ោងធ្វើការនៅយូរទៀតក្រោកពេលនេះក៏មិនដឹងថាធ្វើអីដែរ
ជីមីនចេញពីបន្ទប់ទឹកសម្អាតខ្លួនរួចក៏ចុះទៅផ្ទះបាយដើម្បីធ្វើអាហារពេលព្រឹកជាមួយនឹងម៉ែដោះនឹងអ្នកដទៃទៀតមួយសន្ទុះក្រោយមកក៏ត្រឡប់មកបន្ទប់វិញដើម្បីផ្លាស់ខោអាវទៅសាលា ចៃដន្យប៉ះចំពេលដែលយ៉ុនហ្គីទើបតែចេញពីបន្ទប់ទឹកដោយរំកន្សែងត្រឹមចង្កេះសំយេសៗ ឯដៃខាងស្តាំកំពុងកាន់កូនកន្សែងជូតសក់ទៀតផង
ដំណក់ទឹកដែលរលាស់ចេញពីសក់ធ្លាក់មកកាន់ដើមទ្រូងមាំហាប់ណែនហូរកាត់ក្បាលពោះ6pageព្រះអើយ you look so hot man ×,×
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...