ភាគទី2(យប់នេះមិនបាច់គេងទេ)

1K 103 0
                                    

* ម៉ោង8យប់

ក្រោយពីជួយរៀបចំទុកដាក់លាងចានសម្អាតផ្ទះបាយអ្នកបម្រើរួចជីមីនក៏ឡើងមកបន្ទប់របស់គេនឹងយ៉ុនហ្គី

"អូ៎ព្រះអើយ! មិចក៏លោកមកឈអីត្រង់នេះ បំភ័យខ្ញុំស្លាប់ហើយ"គ្រាន់តែបើកទ្វាមកធ្វើឱ្យគេស្ទើរគាំងបេះដូងទៅហើយយ៉ុនហ្គីកំពុងឈផ្អែកជញ្ជាំងសម្លឹងមកទាំងមុខស្មើរ

"ការងារទាំងនោះចាំបាច់ធ្វើ ធ្វើអីអ្នកបម្រើឡើងពេញផ្ទះមិចមិនទុកឱ្យគេធ្វើទៅ"យ៉ុនហ្គីមិនឆ្លើយសំណួរជីមីនហើយបែរជាសួរទៅវិញគេនៅក្នុងបន្ទប់ចាំឡើងយូរហើយគុំចង់សួរសំណួរមួយនេះទៅជីមីន

"គឺខ្ញុំចង់ធ្វើ ការងារទាំងនេះនៅផ្ទះរបស់ខ្ញុំក៏ខ្ញុំធ្វើអញ្ចឹងដែរ លោកចង់ឱ្យខ្ញុំរស់នៅទីនេះដោយមិនធ្វើអីសោះចឹងមែនទេ?" និយាយត្រង់ចុះគេមិនចេះនៅស្ងៀមៗមិនធ្វើអីសោះទេ ការងារទាំងនេះគេជាអ្នកស្នើសុំម៉ាក់យ៉ុនហ្គីធ្វើដោយផ្ទាល់ព្រោះគេចូលចិត្តធ្វើការងារផ្ទះ

"ម្ហូបអាហារសម្លៀកបំពាក់ឯងធ្វើឱ្យខ្ញុំទាំងអស់ ធ្វើបែបនេះមិនមែនចង់ទាក់ចិត្តខ្ញុំទេមែនទេ?"យ៉ុនហ្គីសួរហើយដើរទៅរកជីមីនកាន់តែគៀកធ្វើឱ្យជីមីនត្រូវថយក្រោយដែរ គេដឹងហើយថាជីមីនមិនបានគិតបែបនោះទេតែគេចង់ញ៉ោះឱ្យអ្នកខាងនោះខឹងហើយមកតមាត់នឹងគេ

"អ្នក....អ្នកណាទៅនឹកឃើញរឿងបែបនោះដូចជាលោកទៅ អ្វ.អ្វីដែលខ្ញុំធ្វើវាគឺជាតួនាទីតែប៉ុណ្ណោះ ខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលម៉ាក់របស់ខ្ញុំធ្វើឱ្យប៉ារបស់ខ្ញុំតែប៉ុន្នឹង"នៅពេលដែលថយដល់ខ្នងពិតនឹងទ្វាហើយជីមីនចាប់ផ្តើមញ័រមាត់ តើពេលនេះយ៉ុនហ្គីគេចង់ធ្វើអីទៅ

"ធ្វើតាមតួរនាទីមែនទេ? Ummmខ្ញុំគិតថាឯងនៅខ្វះម្យាងហើយ"យ៉ុនហ្គីលូកដៃចាក់សោទ្វាបន្ទាប់មកក៏ប្រើដៃទាំងពីររបស់គេឃាំងជីមីនបន្ទាប់មកក៏ឱនទៅរកបបូរមាត់តូចច្រមិចរបស់អ្នកដែលទាបជាងខ្លួននោះសន្សិមៗ

"ហិហិ លោ៎...លោកចង់ធ្វើស្អីនឹងឆាប់ថយចេញទៅ មិចក៏ថ្ងៃនេះលោកធ្វើខ្លួនប្លែកៗបែបនេះ ខ្ញុំមិនស្រណុកចិត្តទេ"ជីមីនភ័យនឹងទង្វើប្លែកៗរបស់យ៉ុនហ្គីដល់ថ្នាក់មុខក្រហមទឹកភ្នែករលីងរលោង ព្រោះកន្លងមកគេនឹងយ៉ុនហ្គីរស់នៅរៀងៗខ្លួនបែបអ្នកផ្ទះធម្មតាបន្ទប់ជាមួយគ្នាមែនតែជីមីនមិនគេងគ្រែជាមួយយ៉ុនហ្គីឡើយគឺរៀបចំកន្លែងគេងលើសាឡុងហើយនេះជាសំណើររបស់ជីមីនផ្ទាល់ ត្បិតតែកន្លងមកនេះយ៉ុនហ្គីញ៉ោះគេឱ្យខឹងរហូតមែនតែគេមិនដែលបញ្ចេញឫកពារច្រលើមបែបនេះទេដាក់គេទេ.

ភរិយាសំណព្វបេះដូង❤️🪴Where stories live. Discover now