ភាគទី 14 (អ៊ុនជីក្មួយដ៏ឆ្លាតរបស់ពូរ)

787 90 32
                                    

"តើចៅហ្វាយចង់ទៅកាស៉ីណូឬក៏ទៅកន្លែងណាផ្សេងដែរទេទាន"ក្រោយពីបើកឡានចេញពីប្រលានយន្តហោះ នៅលើដងផ្លូវដ៏ធំមានរថយន្តបើកបរខ្វាត់ខ្វែងក្នុងទីក្រុងSeoul កូនចៅរបស់ជុងហ្គុកបង្ហើបសួរចៅហ្វាយតើគាត់ចង់ទៅទីណាដែរទេក្រៅពីកាសស៉ីណូ...

"មន្ទីរពេទ្យHajin"មួយម៉ាត់យ៉ាងខ្លីចេញពីមាត់ចៅហ្វាយមុខងាប់ កូនចៅស្តាប់បញ្ជាមិនសូញសាញច្រើនបើកឡានឆ្ពោះទៅកាន់កន្លែងដែលចៅហ្វាយចង់ទៅ

មកដល់មុខមន្ទីពេទ្យដ៏ធំស្ថិតនៅកណ្តាលទីក្រុងSeoul ជុងហ្គុកចុះពីលើឡានម្នាក់ឯងដោយប្រាប់មិនឱ្យកូនចៅមកតាមឡើយ

"តើDoctor Kim seokjinនៅដែរទេ"ជុងហ្គុក

"ចា៎សលោកDoctorនៅខាងក្នុងកំពុងលាងរបួសឱ្យអ្នកជំងឺ អត់ទោសតើលោកមករកគាត់មានការអ្វីដែរ"អ្នកគ្រូពេទ្យ

"ខ្ញុំជាមិត្តរបស់គេ មិនអីទេខ្ញុំអាចរងចាំគេបាន"ជុងហ្គុក

"អញ្ចឹងសូមលោករងចាំគាត់នៅខាងនេះសិនចុះ"

ជុងហ្គុងក៏ដើរទៅអង្គុយលើសាឡុងនៅក្បែបន្ទប់លាងរបួលបន្តែមិនមែនមានតែគេអង្គុយទេគឺមានបុរសមាឌធំម្នាក់ក៏អង្គុយនៅទីនោះដែរបន្តិចក្រោយមកទ្វាក៏បានបើក

"របួសមិនសូវធ្ងន់ទេរំបង់មួយអាទិត្យនឹងជាវិញហើយ ត្រូវចាំមិនអាចងូតទឹកបានទេត្រូវជូនខ្លួនសិនក្នុងកំឡុងពេលរបួសរបស់ឯងមិនទាន់ជា បងបានកត់ថ្នាំក្នុងនេះហើយឯងទៅបើកថ្នាំនៅខាងនោះទៅលើកក្រោយឱ្យចេះប្រយ័ត្នផងធំហើយនៅរត់ដួលតែផ្តាសទៀត"ជីនលើកដៃញីសក់ក្បាលថេហ្យុងតិចៗផ្តាំប្រាប់យ៉ាងក្បោះក្បាយ

"អីយ៉ានោះជាឧបត្តិហេតុកើតឡើងចៃដន្យតើអ្នកណាទៅមើលឃើញទៅបងជីន"ថេហ្យុងធ្វើមាត់ស្រួចនិយាយថ្អូញថ្អែរព្រោះថាអ្នកណាទៅចង់ឈឺខ្លួនឯងនោះ

"ឈប់ដោះសារទៅ អាកូនស្វាគិតថាពួកបងជឿឯងហេ៎ស គ្រាន់តែជីមីនមិននៅមួយថ្ងៃសោះគ្រិចដៃឆ្វេងមួយបាត់ទៅហើយ " ណាមជូនងើបឈរអោបដៃនិយាយដេញជើងប្អូនប្រុសកំពូលកំហូច បើនៅជាមួយជីមីនមិនអីទេព្រោះជីមីនតែងតែមើលថែរថេហ្យុងដូចជាបងប្អូនអញ្ចឹង

You've reached the end of published parts.

⏰ Last updated: Nov 04, 2022 ⏰

Add this story to your Library to get notified about new parts!

ភរិយាសំណព្វបេះដូង❤️🪴Where stories live. Discover now