*ល្ងាច🌄
"ហ៊ឹម?ឯងមិនជិះឡានទេហេស?"ដើរមកដល់ឡានបែរជាឃើញជីមីនទាញកង់នៅក្បែរនេះជិះទៅវិញ
"អត់ទេខ្ញុំជិះកង់"ជីមីននិយាយហើយក៏ជិះកង់ទៅរុយ
"នែក៎ជីមីន! ចុះខ្ញុំ? នែ៎! ដូនជីភ្នែកបួន! ហ៉ើយចាំផង"យ៉ុនហ្គីច្រេមច្រុមរកធ្វើអីមិនចេញហៅជីមីនក៏មិនព្រមឈប់ទៀត ក៏ចាប់ទាញកង់ក្បែរនោះមួយទៀតជិះទៅតាមជីមីនដែរ
"ហ៉ឹស!ស្មានតែខ្ញុំមិនចេះជិះកង់ហេស៎?"យ៉ុនហ្គីជិះមកទន្ទឹមនឹងជីមីនក្រលេកមើលទាំងញញឹមចុងមាត់ យ៉ាងមិច?ស្មានតែគេជាអ្នកទីក្រុងចេះជិះតែឡាននឹងហេស?ស្គាល់គេតិចពេកហើយហ៉ឹសៗ (អូហូយឡូយមែនទែនបង*,* )
"ខ្ញុំមិនបាននិយាយអីផង"ជីមីននិយាយធម្មតាធាក់កង់ទៅឱ្យហួសយ៉ុនហ្គី គេមិនបានថាអីផងក៏ចូលខ្លួនមកអួតដែរ
ឯយ៉ុនហ្គីសម្រេចជិះតាមពីក្រោយជីមីនដោយជ្រួញច្រមុះក្តាប់មាត់គ្រឺតនឹងអាចរិកខ្មើតនឹងដល់កហើយ
ប៉ុន្តែក៏បែរជាប្តូរទឹកមុខមកជាភ្លាំងភ្លឹកនឹងវង់ភ័ក្រ្តកម្លោះតូចដែលជិះកង់នៅខាងមុខងាកមើលទេសភាពស្រែចំការឆ្វេងផងស្តាំផងបបូរមាត់តូចបញ្ចេញស្នាមញញឹមតិចៗកែវភ្នែកថ្លាយ៉ង់គ្រងដោយវែនតាមូលធំៗពាកអាវយឺតសរលុងៗខ្យល់បក់ឱ្យប៉ើងតិចៗពន្លឺព្រះអាទិត្យរៀបអស់ស្តង់គត់ចាំងមកឱ្យឃើញចង្កេះតូចត្រគាកសាយរេរាំតាមចលនាធាក់កង់មួយៗ ធ្វើឱ្យនាយមើលសឹងតែភ្លេចដកដង្ហើមទៅហើយជី~ជីមីននី ~~~
ប៉ុន្តែសុខៗស្រាប់តែលឺសូរសម្លេងល្ហៀកៗហៅឈ្មោះជីមីននៅពីខាងក្រោយពួកគេធ្វើឱ្យជីមីនត្រូវឈប់កង់ងាកមើលខាងក្រោយព្រមទាំងយ៉ុនហ្គីផងដែរ
"បងជេក?"ជីមីនបន្លឺឈ្មោះមនុស្សម្នាក់នៅពេលដែលបានឃើញអ្នកដែលបានហៅគេពីក្រោយអម្បាញ់មិញនេះ
"គឺបងនឹងហើយ មានអ្នកណាទៀត"ជេកលើកដៃឈ្លីសក់ជីមីនតិចៗសើចស្ញេញដាក់គេ
"នេះបងមកពីអង់គ្លេសវិញតាំងពីពេលណានឹង?"ជីមីនសួរទៅកាន់ជេក ដែលជាអ្នកជិតខាងរបស់គេក័ប្រៀបដូចជាបងប្រុសរបស់គេម្នាក់ដែរ កាលពីបួនឆ្នាំមុនជេកបានទៅរៀនទៅអង់គ្លេស ថ្ងៃនេះបានឃើញជេកត្រឡប់មកវិញធ្វើឱ្យជីមីនភ្ញាក់ផ្អើលមែនទែន
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...