យ៉ុនហ្គីងូតទឹកផ្លាស់សម្លៀកបំពាក់រួច ជីមីនក៏ចូលម្តង ឯយ៉ុនហ្គីក៏ខលទៅនិយាយជាមួយម៉ាក់របស់គេថាគេបានជួបជីមីនហើយ ហើយឥឡូវនេះពួកគេស្នាក់នៅ.......
និយាយទូរស័ព្ទចប់ជីមីនក៏ចេញមកវិញល្មម យ៉ុនហ្គីលើងគេងលើគ្រែហើយនិយាយថា"ម៉ោះឆាប់គេងមកយប់ជ្រៅហើយយើងត្រូវចេញដំណើរពីព្រលឹមផង"
"លោកគេងលើគ្រែចុះចាំខ្ញុំគេងលើសាឡុង"ជីមីនក្រឡេកចុះឡើងឃើញថាអត់មានក្នើយគងទេចញ្ចឹងគេមិនអាចគេងជាមួយយ៉ុនហ្គីបានទេ ដូច្នេះហើយក៏សម្រេចចិត្តថានឹងយកក្នើយគេងលើសាឡុងស្រាប់តែយ៉ុនហ្គីស្ទុះទាញក្នើយមកវិញ
"គ្រែធំមានឱ្យគេងហើយ ចង់ទៅគេងលើសាឡុងធ្វើអី? ទីនេះអត់មានក្នើយគងទេ អញ្ចឹងហើយគេងអត់មួយយប់ទៅ មិនបាច់ខ្លាចទេព្រោះថាឯងមិនមែនជាប្រភេទដៃគូរដែលខ្ញុំត្រូវការទេអាចទុកចិត្តបាន"
"មិនមែនអញ្ចឹងទេគ្រាន់តែខ្ញុំមិនទម្លាប់ លោកឆាប់លែងទៅ អា៎~ "ជីមីនប្រឹងទាញក្នើយមកវិញតែមិនបានសម្រេចត្រូវអ្នកម្ខាងទៀតកន្រ្តាក់មួយទំហឹងធ្វើឱ្យជីមីនបើកភ្នែកធំៗអស់ជំហរដួលទៅលើទ្រូងមាំរបស់អ្នកដែលបានទាញគេមកឱបរឹតជាប់រើមិនរួចខំរើឡើងរបូតវែនតាអស់
ខណៈពេលនោះម្នាក់ៗក៏ស្ងាត់រៀងខ្លួនព្រោះតែយ៉ុនហ្គីកំពុងតែសម្លឹងចំកែវភ្នែកអ្នកនៅក្នុងទ្រូងដែលមានសភាពរលីងរលោងចង់ពេបតិចអីតិច"កុំមកកុហក់ ឯងកើតអីឆាប់និយាយមកហេតុអីបានជាចង់រត់មកប៊ូសានម្នាក់ឯងបែបនេះ? ខឹងយើងមិនជូនមកមែនទេ?យើងប្រាប់ហើយតើថា.."
"ខឹង?តើលោកបានធ្វើអីខុសឱ្យខ្ញុំខឹងទៅ?ខ្ញុំក៏បាននិយាយហើយដែរថាបើលោករវល់ទុកឱ្យខ្ញុំជាអ្នកមកខ្លួនឯង មិនបាច់រំខានដល់ការងាររបស់លោកដែលកំពុងតែរវល់ទេ ហើយនៅមកតាមខ្ញុំធ្វើអីមកបែបនេះការងាររបស់លោកមិនទុកចោលហើយទេហី? "យ៉ុនហ្គីនិយាយមិនទាន់ចប់ផងជីមីនក៏កាត់ផ្តាច់សម្តីតវ៉ាកែវភ្នែកសម្លឹងមើលគេចំៗទាំងព្រឹលៗ
"ឯងដឹងទេថាថ្ងៃនេះ......ក៏បានៗខ្ញុំលែងក៏បាន ប៉ុន្តែឯងគេងនៅទីនេហើយចាំខ្ញុំអោយបុគ្គលិកសណ្ឋាគារយកក្នើយគងមកអោយ" យ៉ុនហ្គីមិនចង់បកស្រាយនិយាយពីការខិតខំរបស់ខ្លួនទម្រាំតែបានមកគេងលើគ្រែមួយនេះគេអត់បាយពេញមួយថ្ងៃពេលនេះឃ្លានក៏មិនអាចនិយាយដែរ
YOU ARE READING
ភរិយាសំណព្វបេះដូង❤️🪴
Romanceម៉ាក់របស់ខ្ញុំបានបង្ខំឱ្យខ្ញុំរៀបការនឹងក្មេងប្រុស18ឆ្នាំទាំងដែលគេនៅរៀនវិទ្យាល័យនៅឡើយ តែអ្នកណាទៅស្មានដឹងទៅចរឹករបស់គេមិនមែនក្មេងរលាក់រឡើកទេ តាមដែលខ្ញុំគិតបើមិនដូនជីក៏ទេវតាសិល8ទៅហើយចរឹកនឹងធឹងសុភាពៗហើយនៅតែងខ្លួនបែបស្រែៗដូចជាពាក់វែនតាជាដើម ទាំងនេះសុទតែគ្...