រយៈពេលប្រាំឆ្នាំដែលនាងបានចូលខ្លួនរៀបការជាមួយនឹងមនុស្សប្រុសម្នាក់ដែលជាមនុស្សដែលនាងស្រឡាញ់បំផុតជាមនុស្សដែលតែងតែមើលថែយកចិត្តទុកដាក់នឹងនាងជាងគេ គេបានផ្ដល់ក្ដីស្រឡាញ់មួយដែលកក់ក្ដៅអោយនាងតែ... មិនយូរប៉ុន្មានរឿងល្អៗដែលគេតែងតែធ្វើវាសម្រាប់នាងក៏ចាប់ផ្ដើមប្រែប្រួលម្ដងបន្ដិចៗ ។
ម៉ោង១១អាធាត្រមនុស្សគ្រប់គ្នាប្រហែលជាពេលនេះពួកគេនាំគ្នាចូលគេងអស់ទៅហើយព្រោះត្រូវមានភារកិច្ចបន្ដនៅថ្ងៃខាងមុខ ប្លែងអ្វីតែនាងតូចហ្វាម៉ូម្នាក់នេះដែលអង្គុយនៅតុអាហាររង់ចាំអ្នកជាប្ដីមកទទួលទានជាមួយគ្នា ពីមួយនាទីទៅមួយនាទីពេលនេះម៉ោង១២ជាងទៅហើយហ្វាម៉ូប្រើដៃម្ខាងច្រត់មុខខ្លួនឯងអង្គុយង៉ួកជាច្រើនដងរង់ចាំអ្នកជាស្វាមី ភ្នែកសម្លឹងមើលទៅម៉ោងនៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ទឹកភ្នែកក៏ចាប់ជ្រៀបចេញមកដោយមិនបានព្រៀងទុក ។
ទឺត... ទឺត...
សម្លេងបិទទូរស័ព្ទម្ដងជាពីរដងរបស់ជីមីនពីការហៅរបស់ហ្វាម៉ូនាងព្យាយាមទាក់ទងទៅគេឥតឈប់ឈរប៉ុន្ដែគេមិនព្រមលើកលេខរបស់នាងនោះទេមានតែចុចបិទថែម មិនដឹងទេឬថានាងបារម្ភពីគេប៉ុណ្ណាហេតុអ្វីមិនព្រមលើកបែបនេះ?
ងឺត..!! ខណៈពេលនោះដែលសម្លេងចាប់ហ្វ្រាំងឡានក៏បន្លឺឡើងនាំអោយរាងកាយដែលអង្គុយយំនៅលើកៅអីមុននេះអោយឆាប់ស្ទុះក្រោកឡើងងាកទៅមាត់ទ្វា ស្របពេលនោះទ្វាក៏បានបើកឡើងដោយដៃមាំបង្ហាញអោយឃើញពីកាយវិការទន់ល្វក់របស់ជីមីនឈរតោងទ្វាផងអីផងដើម្បីទប់លំនឹងខ្លួន ហ្វាម៉ូមិនចាំយូរនោះទេនាងក៏រហ័សរត់ទៅជួយទប់ប្ដី ។
« ជីមីននេះបងញុំាស្រាទៀតហើយមែនទេ? » គ្រាន់តែចូលមកគ្រាជីមីនភ្លាមឥទ្ធិពលនៃស្រាក៏ឆួលពេញច្រមុះនាងតែម្ដង មិនដឹងថាគេទៅផឹកឬងូតអោយប្រាកដនោះទេ!
« ញុំាតែតិចទេ! » ជីមីនក្រោយពីហ្វាម៉ូដាក់ខ្លួនអោយអង្គុយនៅលើកៅអីហើយក៏និយាយទៅកាន់នាងតិចៗសឹងតែមិនឮ និយាយទាំងបិទភ្នែកព្រោះតែគេស្រវឹងហើយ ។
« ហុឹស.! ញុំាតែបន្ដិចមែនទេ? បងមើលម៉ោងទៅម៉ោងប៉ុន្មានហើយហាស៎ជីមីន? ហុឹកៗ បងមើលទូរស័ព្ទបងទៅមើលថាអូនcallទៅបងប៉ុន្មានលានដងហើយ? ហេតុអ្វីមិនលើកនៅធ្វើអីយប់ជ្រៅយ៉ាងនេះ? » ហ្វាម៉ូលឺពាក្យជីមីនហើយនាងក៏សើចទាំងច្រាលទឹកភ្នែក ម៉ោងត្រូវចេញពីធ្វើការគឺម៉ោង៥បើមកដល់ផ្ទះត្រឹមម៉ោង៦ទៅ៧អីនាងមិនថានោះទេតែនេះម៉ោងជិត១យប់ទៅហើយគេទើបតែត្រឡប់មកវិញទូរស័ព្ទទាក់ទងទៅក៏ចេះតែចុចបិទរហូត ហើយគេក៏តែងតែបែបនេះរាល់យប់ នេះគេមានអាសូរទ្រូងនាងជាប្រពន្ធដែលទេ?
« ហុឺយ.! ធុញណាស់ទឹកភ្នែកទៀតហើយកុំយំមួយថ្ងៃងាប់មែនទេ? » ជីមីននិយាយទាំងមុខក្រញ៉ូវមកដល់ផ្ទះលើកណាបើនាងមិនយំមិនរអ៊ូមួយថ្ងៃនាងស្លាប់មែនទេ? នេះក៏ប្រហែលជាមូលហេតុមួយដែលគេមិនចង់មកផ្ទះនឹងឯង ធុញនឹងឃើញទឹកភ្នែករបស់នាងវាឡើងសុំាទៅហើយ ។
« ហុឹក បងមិនចង់អោយខ្ញុំយំ ហុឹក ចុះបង? បងមានធ្វើអោយខ្ញុំសប្បាយចិត្តដែលទេ? បងមកផ្ទះយប់ជ្រៅរាល់ថ្ងៃបងមានដឹងទេថាខ្ញុំបារម្ភពីបងប៉ុណ្ណា? ហើយបងមានខ្វល់ពីខ្ញុំខ្លះទេដែលនៅផ្ទះតែម្នាក់ឯងបែបនេះហាស៎ជីមីនបងឆ្លើយមក? ហុឹកៗ » ហ្វាម៉ូប្រលែងទឹកភ្នែកមកកាន់តែច្រើនព្រោះវាអួលណែននៅក្នុងទ្រូងយូរមកហើយនាងចង់បញ្ចេញអោយគេបានដឹងខ្លះថាវាពិបាកទ្រាំប៉ុណ្ណា ។
« បងធុញអូនណាស់ហ្វាម៉ូ! បើនៅតែបែបនេះបងមិននៅផ្ទះទេ! » ជីមីនស្ទុះក្រោកទាំងមិនត្រង់ខ្លួនរៀបនឹងនាំខ្លួនចេញពីផ្ទះវិញព្រោះគេធុញនឹងនាងខ្លាំងណាស់ គេចាប់ផ្ដើមធុញទ្រាន់នឹងនាងហើយ ស្របពេលដែលទៅជិតផុតពីតុអាហារទៅហើយនោះដៃតូចៗរបស់ហ្វាម៉ូក៏លូកមកអោបចង្កេះគេពីក្រោយ ។
« ហុឹកៗ អត់ទេមីនកុំធុញអូនអី! យប់ហើយបងកុំទៅបានទេ អូ.. ហុឹក អូនសុំទោស! » ហ្វាម៉ូអោបរឹតចង្កេះក្រាស់ហាក់ណែនទឹកភ្នែកក៏សើមជោគនឹងអាវសមីរបស់ជីមីន សុំចិត្តគេកុំធុញនឹងនាងអីនាងព្រមហើយនាងលែងរអ៊ូទៀតហើយសុំតែម្យ៉ាងគេកុំទៅណាអី ជីមីនបែបខ្លួនមកវិញខណៈដែលហ្វាម៉ូប្រលែងដៃចេញពីចង្កេះរបស់នាយគេក៏មិនបានចេញទៅណាបញ្ជាក់ថាគេយល់ព្រមនឹងនាង ។
« បងញុំាបាយសិនទៅអូនបានធ្វើអាហារដែលបងចូលចិត្តច្រើនណាស់! » ហ្វាម៉ូយកដៃជូតទឹកភ្នែកជ្រះអស់ក៏ប្ដូរមកជាញញឹមដាក់ប្ដីនឹងបបួលគេអោយមកញុំាអាហារដែលនាងបានចម្អិនសម្រាប់គេជាច្រើននោះជាមួយគ្នា ។
« អត់ទេបងហត់ ចង់សម្រាកអូនញុំាទៅ! » ជីមីនសម្លឹងមើលម្ហូបរបស់នាងហាក់ធ្វើដូចជាវាគ្មានជាតិហើយក៏ងាកមកឆ្លើយជាមួយនាងវិញទាំងទឹកមុខរាបស្មើរួចដើរចូលទៅក្នុងបន្ទប់ធ្វើមិនដឹងមិនខ្វល់ពីនាងសូម្បីតែបន្ដិច ។
« ហុឹកៗ បងប្រែប្រួលខ្លាំងណាស់មីន! ហុឹក.. បងមិនដូចជាជីមីនរបស់អូនពីមុនទេ? » ហ្វាម៉ូគ្រាន់តែជីមីនបិទទ្វាបន្ទប់ភ្លាមរាងកាយដែលអង្គុយរឹងពឹងនៅលើកៅអីមុននេះក៏ប្រែទន់ល្វក់គ្មានកម្លាំងកម្ហែងភ្លាមៗទឹកភ្នែកនៃក៏ឈឺចាប់ក៏ស្រក់ចុះមកឥតស្បើយ គេលែងជាជីមីនរបស់នាងដូចពីមុនទៀតហើយគេលែងជាជាជីមីនដែលស្រឡាញ់នឹងបារម្ភខ្លាចនាងមានគ្រោះថ្នាក់ដូចមុនទៀតហើយ គ្រប់យ៉ាងគឺគេប្រែប្រួលអស់ហើយ ហេតុអ្វីសុខៗគេស្រាប់តែបែបនេះនាងធ្វើអ្វីខុសមែនទេគេមិនពេញចិត្តនឹងនាងកន្លែងណាមែនទេ?
ស៊ូហ្សុីអង្គុយយំរហូតទាល់តែនាងគេងលក់នៅលើតុដោយមិនដឹងខ្លួន ជីមីនបើកទ្វាបន្ទប់មកវិញដើរតម្រង់មកកាន់តុអាហារក៏ឃើញថានាងគេងលក់នៅទីនោះ ដៃមាំលូកទៅបីត្រកងនាងដើម្បីទៅគេងនៅក្នុងបន្ទប់ព្រោះបើនៅទីនេះមូសនឹងសុីនាងស្លាប់មិនខាន ។
« មាតាទឹកភ្នែកពិតមែន! » ខណៈដែលបីនាងទៅនោះជីមីនក៏បានឃើញស្នាមដាននៅលើថ្ពាល់ដែលមិនទាន់រលុបនៅលើថ្ពាល់របស់នាងនោះភ្នែកនាងក៏ហើមមិនដឹងជាស្អីពូកែយំនោះពូកែមិនដឹងជាបានទឹកភ្នែកមកពីណាទេ បើអោយនាងទៅប្រកួតខាងយំសោកនេះប្រហែលជាបានពានរាប់សិនគនរហើយមិនដឹង ។
ជីមីនបន្ទាប់ពីនិយាយទាំងតប់ប្រម៉ល់ហើយគេក៏ដាក់នាងអោយគេងលើពូកថ្នមៗហើយឡើងទៅគេងលើគ្រែយ៉ាងឆ្ងាយពីនាង មិនដូចពីមុនដែលគេតែងតែទាញនាងយកទៅគេងកើយនៅក្នុងរង្វង់ដៃនឹងទ្រូងដ៏កក់ក្ដៅរបស់គេ ។
« បងចង់គេងម៉ូ! » ជីមីនដែលគេងបែរខ្នងដាក់ហ្វាម៉ូក៏និយាយទាំងបិទភ្នែកនឹងមិនសូម្បីតែសម្លឹងមកនាងអ្វីបន្ដិចកាលបើដឹងថានាងកំពុងតែចង់ចូលមកអោបរឹតគេ ។
« អូនគ្រាន់តែចង់អោបបងតែប៉ុណ្ណោះ » ហ្វាម៉ូនិយាយទាំងឆួលចុងច្រមុះហាក់ចង់ចេញទឹកភ្នែកទៀតហើយព្រោះតែកាយវិការព្រងើយកន្ដើយរបស់គេ ។
« បងហត់ណាស់បងចង់គេងកុំរំខានបងបានទេ? » ជីមីនរាងតម្លើងសម្លេងដាក់នាងបន្ដិចស្របពេលនោះដៃតូចក៏ដកចេញពីចង្កេះណែនម្ដងបន្ដិចៗ ហ្វាម៉ូប្រែខ្លួនបែរខ្នងដាក់គេទាំងទឹកភ្នែករហាមគេប្រែប្រួលខ្លាំងពិតមែនមិនខ្វល់ពីនាងសូម្បីតែគេងរាល់យប់ដែលគេតែងតែអោបនាងក៏លែងមានទៀតដែរ កាន់តែឃើញទង្វើគេនាងកាន់តែឈឺចាប់ នាងមិនយល់ទេថាហេតុអ្វីគេក្លាយជាបែបនេះមួយរំពេចន៍ !
ŞİMDİ OKUDUĞUN
សុំទោស💔(Short)[ចប់]
Kısa Hikaye" សុំទោសដែលមិនអាចបន្ដសន្យា! សុំទោសដែលកុហក! សុំទោសដែលលាក់បាំង! "