14

228 20 2
                                    

Minkyul pov

" អរុណសួស្ដីម្ចាស់ប្អូន " ខ្ញុំនិយាយរើសទាស់ទៅប្អូនប្រុសរបស់ខ្ញុំដែលដើរចូលមកក្នុងផ្ទះជាមួយនឹងកាហ្វេររបស់គេ

" យប់មិញឯងទៅណាមែនទេ? បានជារកមិន
ឃើញ " ខ្ញុំសួរទៅ sunoo

" យប់មិញខ្ញុំទៅផ្ទះរបស់ sunghoon hyung ហើយយប់មិញនេះ Lia នាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ហើយពួកខ្ញុំក៏ទៅមើលនាងទាំងកណ្តាលយប់នោះ " sunoo តបដោយដាក់ខ្លួនអង្គុយលើសាឡុង

" ឯណា Siwoo? " ខ្ញុំសួរទៅគេម្តងទៀត

" Siwoo មែនទេ? នាងនៅផ្ទះរបស់ម៉ាក់នាង " sunoo ឆ្លើយឡើងរួចក៏បើកទូរស័ព្ទរបស់គេមើល

នេះពីរអ្នកគេនេះឈ្លោះគ្នាមែនទេ?

" Minkyul ខ្ញុំមានរឿងឲ្យបងជួយ " sunoo ដើរមកជិតខ្ញុំដោយបើទឹកមុខគួរឲ្យអាណិតរបស់គេ

" ជួយធ្វើយ៉ាងមិចឲ្យ Siwoo ត្រឡប់មកផ្ទះ
វិញមក " sunoo និយាយឡើង

" ជួយយ៉ាងមិចចេញ? " ខ្ញុំសួរទៅគេដោយឆ្ងល់

" បងគឺជា Crush របស់នាងហើយធ្វើយ៉ាងណាក៏បានដែល " sunoo អង្វរខ្ញុំ

ហីយ៉ាខ្ញុំគួរធ្វើបែបណាល្អទៅ? ខ្ញុំគួរតែតេរទៅនាងទៅល្អទេ?

" ឥឡូវយើងប្រាប់ឲ្យនាងមកទីនេះយ៉ាង
មិចទៅ? " ខ្ញុំសួរទៅ sunoo ។ រឿងរបស់គេពីរនាក់នឹងសោះហេតុអ្វីក៏យកខ្ញុំមកពាក់ព័ន្ធ?

គេមិនទាន់នឹងឆ្លើយផង Siwoo ក៏ដើរចូលក្នុងផ្ទះដោយខ្លួនឯងដោយមាននំក្នុងប្រអប់ផងដែល

" អូ! Siwoo មកវិញហើយមែនទេ? " ខ្ញុំធ្វើជាសួរទៅនាង

" ពិតមែនហើយនេះគឺជានំដែលខ្ញុំបានដុតព្រឹកមិញនេះ " Siwoo និយាយឡើងដោយបើកប្រអប់នំនោះដាក់នៅលើតុរ

Ohh my fucking god!?

នេះនំរបស់នាងគឺខ្លោចតែម្តង។ ខ្ញុំនឹង sunoo មើលមុខគ្នាបន្ទាប់ពីឃើញនំនោះហើយ

" Sunoo អូនខំធ្វើវាណាបងសាកសិនទៅ " Siwoo និយាយទៅកាន់ sunoo ដោយកាន់នំមួយមកដាក់ជិតមាត់របស់គេ

" ហាហា " sunoo សើចស្ងួតតិចៗ ព្យាយាមមើលទៅនំនោះ

" ឲ្យ minkyul ទៅគាត់ចូលចិត្តនំមួយនេះខ្លាំងណាស់តាំងពីតូចមកម្ល៉េះ " sunoo និយាយដោយ
ហុចនំនោះមកឲ្យខ្ញុំ

" ខ្ញុំមាននំសម្រាប់ minkyul មួយទៀតដែលអ្នកម៉ាក់បានដុត។ ហើយនេះគឺជានំដែលខ្ញុំបានដិតសម្រាប់ស្វាមីជាទីស្រឡាញ់របស់ខ្ញុំ " Siwoo និយាយដោយសង្កត់ពាក្យខាងចុងយ៉ាងមាំ

What a COUPLE

" ឬក៏បងមិនចង់ញុាំទេ? ពិតជាស្តាយណាស់ខ្ញុំខំប្រឹងចំណាយពេលអស់ជិត 2 ម៉ោងសម្រាប់នំមួយនេះប៉ុន្តែបងមិនចង់ញុាំទៅវិញ " Siwoo និយាយដោយស្រក់ទឹកភ្នែកមកបន្តិចម្តងៗ ហើយក៏រកបិទប្រអប់នំទុកវិញប៉ុន្តែ- sunoo ក៏យកនំមួយនោះមក ញុាំ 

ហួយគេក្លាហានណាស់នំពណ៌ខ្មៅក៏ញុាំបានដែលជាទូទៅ sunoo គេគឺជាមនុស្សរើសអាហារប៉ុន្តែហេតុអ្វីពេលនេះ? អាងតែប្តីប្រពន្ធគេធ្វើអីក៏សម

Sunoo គេខាំនំនោះបន្តិចចូលទៅក្នុងមាត់របស់គេដោយទឹកមុខមិនបាននិយាយបាន I can't feel your pain bro-

" ឆ្ងាញ់ទេ? " Siwoo សួរទៅ sunoo ដោយទឹកមុខស្រស់ស្រាយ

" ឆ-ឆឆ្ងាញ់ " sunoo និយាយបន្លំៗ

" អញ្ចឹងញុាំទាំងអស់ទៅ " Siwoo និយាយដោយបញ្ចេញ killing smile របស់នាង

Sunoo គេបែមើលមកខ្ញុំដោយទឹកមុខនិយាយលែងចេញរបស់គេ។ ពីរអ្នកគេនេះល្អមើលណាស់។ នៅជាមួយគ្នាមិនដែលចេះត្រូវគ្នាទេប៉ុន្តែពេលបែកគ្នានឹកគ្នា ហឺយ~ អ្នកមានស្នេហាគួរឪ្យជ្រេញណាស់នៅ single ទៅល្អជាង

___________________

More episodes ✨
Love all my reader ✨
Writing by star stye ✨






Wᴇ ɢᴏᴛ ᴍᴀʀʀʀɪᴇᴅ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs5 Hikayelerin yaşadığı yer. Şimdi keşfedin