ឡានវ៉ាងជីមាឌមាំបានបីកាយតូចដែលសម្លប់មិនដឹងខ្លួនទៅបន្ទប់របស់នាយហើយថែមទាំងឲ្យអ្នកបម្រើត្រៀមទឹកក្ដៅ (ចុម!!😳ហួចគេត្រៀមទឹកក្ដៅធើអី??🥲)ស្របពេលដែលគ្រូពេទ្យបានមកដល់ហើយក៏ចូលទៅពិនិត្យរាងតូចអ៊ូសៀន
<<រាជពេទ្យ តើគេយ៉ាងម៉េចហើយ??>>បន្ទាប់ពីរាជពេទ្យពិនិត្យរាងតូចរួចមាឌមាំវ៉ាងជីក៏សួរចង់ដឹងអាការៈរបស់គេ
<<ហា~~ទូលបង្គំអសមត្ថភាពពិនិត្យមិនដឹងថាគេកើតអ្វីទេសូមរាជបុត្រលើកលែងទោស>>រាជពេទ្យក្រវីក្បាលព្រមទាំងនិយាយថែមទាំងសុំការលើកលែងទោសពីវ៉ាងជី
<<ចុះជាតិពុលគេមាន. . .>>រាងក្រាស់មិនខ្វល់សម្ដីរាជពេទ្យនិយាយប្រយោគចុងក្រោយនោះទេ ពេលនេះនាយពិតជាចង់ដឹងពីអាការៈរាងតូចណាស់
<<ក្រាបទូល រាជបុត្រតាចាស់ម្នាក់នេះបានពិនិត្យហើយគឺគេមិនបានសោយអាហារទាំងនោះទេទូលបង្គំគិតថាគេប្រហែល ជាចាញ់អាកាសធាតុហើយទើបកើតមានការក្ដៅខ្លួនដូច្នេះ>> រាជពេទ្យនិយាយតែក្នុងចិត្តកំពុងបន់ទេវតាឲ្យជួយសង្គ្រោះជីវិតរបស់គាត់
<<ចាញ់អាកាសធាតុ!??>>រាងក្រាស់និយាយព្រមទាំងសម្លឹងមើលអ្នកដែលដេកលង់លក់លើគ្រែរបស់នាយ
<<លោកឆាប់ទៅវិញចុះ អ្នលបម្រើរៀបចំទឹកក្ដៅ>>វ៉ាងជី
<<ព្រះមេ>>អ្នកបម្រើស្រីប៉ុន្មានបានចេញទៅរៀបចំអាងទឹក
<<ហឹម~~អឹស!!អឹម. . .>>បន្ទាប់ពីអ្នកបម្រើរៀបចំរួចហើយវ៉ាងជីបានបីកាយតូចអ៊ូសៀនរបស់យើងដាក់ចូលក្នុងអាងទឹកដោយសារតែទឹកមានសីតុណ្ហភាពក្ដៅឧណ្ហៗវាបានធ្វើឲ្យសាមីខ្លួនដែលសន្លប់មិនដឹងខ្លួននោះដឹងខ្លួនហើយក៏សង្ក្រប់លើបបូរមាត់ក្រាស់េបស់អ្នកដែលកំពុងសម្អាតខ្លួនឲ្យគេនោះ
<<វួយអ៊ូសៀន!!ឯងធ្វើអ្វីនឹង??>>រាងក្រាស់វ៉ាងជីបានរុញរាងតូចចេញហើយក៏សួរ
<<អាស. . .ក្ដៅណាស់ជួយខ្ញុំផង. . .អឹស>>ព្រោះតែវដ្តកម្ដៅគេមិនទាន់អស់នាយតូចបានសុំជំនួយពីរាងក្រាស់