ភាគទី11 : ការពិត

197 14 0
                                    

«អ្នកប្រុសតូចឆាប់រត់ទៅនៅទីនេះទុកឲ្យខ្ញុំចាត់ការវិញអ្នកប្រុសត្រូវចាំថារាជបុត្រគ្មានថ្ងៃធ្វើឲ្យអ្នកប្រុសឈឺចាប់ឡើយ»ឈីងឈីងនិយាយក៏បានផ្ដល់សញ្ញាឲ្យកូនចៅខ្លួនចេញមក

«តែគេបានឲ្យខ្ញុំឈឺចាប់បាត់ទៅហើយ»ថាហើយរាងតូចក៏ចាកចេញទៅទុកឲ្យកហរុមរបស់ឈីងឈីងចាត់ការក្រុមឃាតករបន្ត

ក្រុមឃាតករដែលមកសម្លាប់រាងតូចនោះហាកបីដូចជាច្រើនខ្លាំងណាស់មើលចុះរាងតូចបានចាកចេញពីដំណាក់រាងមាំមិនទាន់នឹងផុតឃ្លោងទ្វារផងក៏មានមួយក្រុមទៀតចេញមក

«ហីយ៉ា ក្មេងតូចឯងពិតជាមនុស្សពិសេសណាស់ដែលអាចរួចផុតពីកណ្ដាប់ដៃរបស់ពួកខ្យាដំរីបានតែគួរឲ្យស្ដាយនៅពេលនេះឯងរត់លែងរួចហើយ»មេក្រុមឃាតករចចក

«. . .»រាងតូចអស់ការអត់ធ្មត់គេបានដកនូវអាវុធសម្ងាត់ជាច្រើនចេញមកហើយសម្លាប់មនុស្សទាំងនោះបានយ៉ាងងាយបំផុតហើយគេក៏បន្តសំដៅទៅរាជវាំងព្រោះ តែគោលបំណងរបស់គេពេលនេះគឺមានតែមួយមុខគត់គឺសម្លាប់មានមាន

«ហាស. .ហាពេលនេះមនុស្សរបស់នាងបានស្លាប់អស់ហើយនាងចុះចាញ់ទៅ»ក្រឡេកមកមើលឈីងឈីងវិញម្ដងក្រុមរបស់នាងមានការចាញ់ប្រៀបលើក្រុមឃាតករធ្វើឲ្យក្រុមឃាតករឆ្លៀតឱកាសបាន

«ទោះបីយើងនៅសល់ដង្ហើមចុងក្រោយក៏យើងត្រូវតែការពារអ្នកប្រុសដែរ យ៉ាច!!!»ឈីងឈីងនិយាយហើយនាងក៏សម្រុកចូលប្រយុទ្ធជាមួយក្រុមឃាតករនោះតែម្នាក់ឯងបន្តទៅមុខទៀតរហូតដល់នាងសម្លាប់ក្រុមឃាតករទាំងនោះបានសម្រេច

«ហាស. .ហាស. .ទីបំផុតអ្នកបម្រើម្នាក់នេះការពារអ្នកប្រុសបានសម្រេចហើយ~~»ថាហើយប៉ុណ្ណេះឈីងឈីងក៏លុតជង្គង់ចុះកណ្ដាលមុខឃ្លោងទ្វារដំណាក់ដែលពោរពេញដោយឈាមដាបនោះ

កាន់តែទៅជិតដល់កម្មវិធីអភិសេកក្រុមឃាតករក៏មានកាន់តែច្រើនរហូតដល់ពេលនេះជាងបីយាមទៅហើយក៏នៅតែមានឃាតករមកបន្តជារើយៗគោលបំណងពួកគេគឺមានតែមួយគត់គឺសម្លាប់រាងតូចបានរង្វាន់មាសសុទ្ធមួយម៉ឺនតម្លឹង

«ហេតុអ្វីបានជារាជបុត្រមិនទាន់មកដល់ទៀតអញ្ចឹង» ក្រឡេកមកមើលនៅក្នុងពិធីឯនេះវិញរាងមាំហាកបីដូចជាកំពុងតែចង់បំផ្លាញពិធីអភិសេកមួយនេះយ៉ាងអញ្ចឹងព្រោះតែនាយមិនព្រមចេញមកទទួលកូនក្រមុំឲ្យចេញពីគ្រែស្នែងឡើយ

MAKE YOU LOVE ME👉💝Where stories live. Discover now