ការសប្បាយរីករាយដែលនៅសល់តែអនុស្សាវរីយ៍របស់អ្នកដែលចាកចេញទៅវាពិតជាធ្វើឲ្យអ្នកដែលនៅមានឈឺចាប់ជាមួយការចងចាំរបស់គេនោះណាស់
នេះវាកន្លងផុតអស់រយៈពេលប្រាំមួយឆ្នាំទៅហើយដែលជីវិតរាងមាំត្រូវបានផ្លាស់ប្ដូរទាំងស្រុងអស់រយៈពេលប្រាំមួយឆ្នាំមកនេះ នាយបានស្វែងរករាងតូចគ្រប់ទីកន្លែងប៉ុន្តែគ្មានដំណឹងអ្វីសោះហើយនៅថ្ងៃនេះក៏ជាថ្ងៃដែលនាយសម្រេចចិត្តយ៉ាងច្បាស់មោះមុតតែម្ដងមិនថាត្រូវគ្រប់គ្នាជេរប្រមាថយ៉ាងណានោះទេក៏នាយត្រូវតែធ្វើផងដែរ
«ហេតុអ្វី. .ហេតុអ្វី. .ហេតុអ្វីបានជាឯងធ្វើបែបនេះ??ព្រោះតែវាឯងហ៊ានក្បត់យើងផងឬ??»អធិរាជដែលធ្លាប់តែមានអំណាចគ្រប់គ្រងលើមនុស្សគ្រប់គ្នានៅពេលនេះទ្រង់ក៏ធ្លាក់ខ្លួនដល់ចំណុចនេះដូចជាពេលដែលទ្រង់ធ្លាប់ធ្វើនោះផងដែរ
«វាដល់ពេលដែលទ្រង់ត្រូវសម្រាកព្រះបិតា»រាងមាំស្រដីតែប៉ុណ្ណេះនាយក៏បានផ្ដាច់ជីវិតរបស់បិតាខ្លួនឲ្យខ្សៃបាត់ទៅ
នៅក្នុងរយៈពេលនេះរាងមាំប្រៀបដូចជាមនុស្សថ្មីអញ្ចឹងពីមនុស្សដែលគោរពវិន័យរាជបញ្ជាស្ដេច ជាបុត្រដ៏កតញ្ញូម្នាក់ក៏បានប្រែក្លាយជាមនុស្សគ្មានធម៌មេត្តាឃោរឃៅឈាមត្រជាក់ហ៊ានសូម្បីតែសម្លាប់បិតាខ្លួន ជាមនុស្សឈាមត្រជាក់បំផុត
«អ្នកដែលគាំទ្រឲ្យយើងធ្វើជាស្ដេចដើរមកមុខបីជំហ៊ានអ្នកដែលចង់ឲ្យម្ចាស់បងយើងជាអ្នកបន្តស្នងរាជថយក្រោយបីជំហាន»រាងមាំ
ក្រោយពេលសម្លាប់បិតាខ្លួនរួចនាយក៏បានឲ្យកងទ័ពរបស់ខ្លួនទៅចាប់មន្រ្តីទាំងអស់មកមុខដំណាក់សាលប្រជ្រុំហើយក៏បានឲ្យមនុស្សដែលគាំទ្រខ្លួននិងម្ចាស់បងខ្លួនធ្វើតាមសម្ដីនាយនិយាយមុននេះ
«ស្មើគ្នាល្អណាស់ម្ចាស់បងគិតយ៉ាងណាដែរ»ទោះបីនាយបះបោរក្បត់និងបិតានាយក៏ដោយក៏សម្ព័ន្ធភាពជាបងប្អូនរបស់នាយមាំនឹងបងប្រុសខ្លួនក៏នៅតែដដែលផងដែរ