រាងកាយដែលទន់ខ្សោយជាយូរខែក៏បានប្រសើរឡើងវិញមុខមាត់ស្រស់បស់ចរិតវិញកាន់តែកាចឆ្នាស់ឆាប់ខឹងងរងក់ជាងមុនទៅទៀតដោយសារតែពូរបស់ខ្លួននាំខ្លួនត្រលប់មកវិញ
«អ្នកប្រុសតូចដល់ពេលផឹកថ្នាំហើយ»អ្នកបម្រើដើរចូលបន្ទប់រាងតូចដោយមានចានថ្នាំនៅក្នុងដៃ
«បងទុកនៅទីនេះចុះបន្តិចទៀតខ្ញុំផឹក»រាងតូចនិយាយ
«ចា៎ អ្នកប្រុស»អ្នកបម្រើនិយាយហើយក៏ចាកចេញទៅ
បន្ទាប់ពីអ្នកបម្រើចេញទៅផុតរាងតូចក៏យកថ្នាំមកផឹក ផឹករួចនាយតូចក៏ដើរចេញមកខាងក្រៅដើម្បីបំបាត់ភាពធុញថប់ប៉ុន្តែពេលដែលមកដល់មាត់ទ្វារបន្ទប់របស់ខ្លួនរាងល្អិតបានអាក់ដំណើរដោយសារតែលឺអ្នកបម្រើនិយាយគ្នា
«អេៗពួកឯងមានលឺដំណឹងនេះទេ??»
«ដំំណឹងអីយើងអត់ដឹងទេព្រោះតែរវល់មើលថែអ្នកប្រុសតូច»
«គឺយើងលឺគេថាព្រះនាងគូយានបានរួមដំណេកជាមួយនឹងសម្ដេចហើយ»
«ពិតឬ?!!»
«មែនហើយយើងក៏លឺមកទៀតថាព្រឹកមិញនេះរាជពេទ្យបានទៅដំណាក់របស់ទ្រង់ដើម្បីពិនិត្យអាករៈទ្រង់ឯងដឹងរាជពេទ្យពិនិត្យថាយ៉ាងម៉េចទេ??»
«ថាយ៉ាងម៉េចឆាប់ប្រាប់មក»
«គឺព្រះនាងទ្រង់មានព្រះគក៌ហើយ»
«. . .»ក្រោយស្ដាប់លឺអ្នកបម្រើនិយាយដល់ត្រឹមនេះភ្លាមរាងតូចស្ទើរទន់ជង្គង់ដួលព្រោះតែពូរបស់ខ្លួនបានក្បត់ពាក្យសន្យាថានឹងមានតែខ្លួនម្នាក់ប៉ុណ្ណោះ
«ពួកឯងនិយាយស្អីនឹងលែងចង់រស់ហើយមែនទេ??»
«អ្នកប្រុសសូមកុំស្ដាប់អ្វីដែលអ្នកបម្រើនោះនិយាយអី»
«បាទ ខ្ញុំដឹងហើយសូមបងទៅការងារវិញចុះខ្ញុំចង់សម្រាក»នាយតូចនិយាយទាំងញញឹមដោយបង្ខំហើយ ក៏ចូលទៅក្នុងបន្ទប់វិញយ៉ាងស្ងៀមស្ងាត់រហូតដល់ពេល រសៀលយាមបីបានគេសម្រេចចិត្តចេញមកលេងខាង ក្រៅ មាឌល្អិតបានដើរមកដល់មាត់បឹងមួយក្នុងសួនក្បារក្រោយវិមាននោះគេបានសម្លឹងមើលវាដោយបង្កប់ន័យយ៉ាងជ្រាលជ្រៅ ស្របពេលនោះព្រះនាងគូយានបានយាងមកដល់ព្រមទាំងនិយាយលកលើយដាក់នាយតូច