លេងជាមួយអ្នកណាមិនលេងមកលេងជាមួយស៊ាវចាន់យើងនឹងឲ្យនាងស្ពៃម្ដងហឹសត្រឹមមនុស្សកំប៉ិចកំប៉ុកប៉ុណ្ណឹងសោះចង់មកជាព្រមានយើងផងហេស
<<ហឹម. . .>>ក្មេងតូចដែលកំពុងអង្គុយនៅជិតមាត់បឹងបានដកដង្ហើមធំបញ្ជាក់ពីការធុញថប់របស់គេ
<<ធុញហើយមែនទេ>>អ្នកដែលកំពុងអង្គុយផឹកតែនៅជិតនោះបានចោទសួរព្រោះថាតាំងពីមកដល់ក្នុងកម្មវិធីគេសង្កេតឃើញថានាយតូចមានទឹកមុខមិនសប្បាយ ចិត្តនោះទេដូចជាមានអ្វីមកបាំងអញ្ចឹង
<<អឹម. . .>>នាយតូចងក់ក្បាលបម្រុងនឹងហាស្ដីឆ្លើយ តបនឹងនាយមាំតែក៏ត្រូវនាងតូចមានមានមកអាកាត់មុន
<<ថ្វាយបង្គុំព្រះរាជបុត្រតើខ្ញុំម្ចាស់អាចអង្គុយនៅទីនេះជាមួយអង្គម្ចាស់បានដែរឬទេ??>>មានមាននិយាយស្ដីរៀបរឹករៀបពារបែបមិនចង់ឲ្យនាយតូចអង្គុយរួមតុជា មួយទាំងដែលនាងជាអ្នកមកអង្គុយក្រោយរាងតូចសោះ
<<ឡានចាន់ខ្ញុំសុំទៅដើរលេងនៅខាងនោះសិនហើយព្រោះបើនៅយូរជាងនេះទៀតខ្លាចទ្រាំមិនបានអាចសម្លាប់មនុស្សពីរបីនាក់ដោយទាំងគូដណ្ដឹងរបស់ទ្រង់ទៅជាមួយថ្វាយបង្គុំលាហឹស>>រាងតូចនិយាយដោយ ចង់បំភ័យអ្នកខ្លះប៉ុន្តែពេលរាងក្រាស់ស្ដាប់បែរជាគិតថារាងតូចប្រច័ណ្ឌទ្រង់ទៅវិញ
<<អីយ៉ាបុត្រនៅទីនេះល្អណាស់មាតាបានពិភាក្សាជាមួយនឹងបិតាបុត្ររួចហើយថានឹងឲ្យបុត្ររៀប អភិសេកជាមួយមានមាននៅថ្ងៃ៨កើតខែក្រោយនេះបុត្រហាមជំទាស់ណាបើមិនចង់ឲ្យក្មេងនោះមានគ្រោះថ្នាក់>>ម្ចាស់ក្សត្រីមានព្រះបន្ទូលដូច្នេះបានធ្វើឲ្យនាយនាំច្រឡោតយ៉ាងខ្លាំង
<<ព្រះមាតា!!បុត្របានបន្ទូលប្រាប់ទ្រង់រួចហើយមែនទេបុត្រមិនរៀបអភិសេកជាមួយព្រះនាងមានមាននោះទេព្រោះបុត្រមិនសាកសមជាមួយទ្រង់>>រាងក្រាស់
<<អាយ. .ជួយផង. .ជួយផង>>សំឡេងរាងតូចស្រែក
<<អាសៀន!!>>គ្រាន់តែលឺសំឡេងស្រែករបស់រាងតូចភ្លាមនាយមាំបានរត់សំដៅទៅប្រភពសំឡេងពេលទៅ ដល់ក៏ឃើញថាមានមានកំពុងសើចសប្បាយជាមួយអ្នកបម្រើម្នាក់ដែលនាងបានបញ្ជាឲ្យគេច្រាននាយតូច