«អាយីង!!»ឡានចាន់បន្លឺសំឡេងហៅអ្នកដែលនៅចំពោះមុខខ្លួនដោយក្ដីរំភើប
«សុំទោសផង»ថាហើយរាងតូចក៏ពរស៊ាវយានរួចដើរចេញទៅតែនាយដើរមិនទាន់ផុតពីរាងមាំផងក៏ត្រូវរាងមាំចាប់ដៃជាប់
«អត់ទេអាយីងបងមិនឲ្យអូនចាកចេញពីបងទៀតនោះទេ»រាងក្រាស់និយាយដោយទាញរាងតូចមកឱប
ផាច់*សំឡេងបាតដៃប៉ះទង្គិចជាមួយសាច់ថ្ពាល់
«. . .»រាងតូចទះកំផ្លៀងរាងមាំជាមួយទឹកមុខមិនពេញចិត្តរួចក៏ពរកូនប្រុសខ្លួនចាកចេញទៅ
ចំណែកឯរាងមាំឯនេះវិញកំពុងតែរឹងខ្លួនដោយមិនដឹងមូលហេតុដោយឡែកមនុស្សដែលមកជាមួយរាងក្រាស់ឯនេះវិញគឺកំពុងមានការគាំងនឹងទិដ្ឋភាពដែលខ្លួនបានឃើញជាខ្លាំង
«អ្នកប្រុស ឥវ៉ាន់ដែលត្រូវការចាំបាច់ខ្ញុំបាទបានទិញរួចរាល់ហើយទាន»សុងយុនបានបររទេះមកដល់ស្របពេលដែលរាងតូចកំពុងតែត្រូវការចាកចេញពីក្រុងនេះជាបន្ទាន់នោះ
«ល្អតោះឆាប់ចេញដំណើរទៅបងយុនខ្ញុំមិនចង់នៅទីនេះយូរឡើយ»រាងតូចនិយាយ
«បាទទាន»ថាហើយសុងយុនក៏បររទេះចាកចេញត្រលប់ទៅភូមិខ្លួនវិញ
«. . .»ដោយឃើញមានបុរសប្លែកមុខនៅជាមួយរាងតូចយ៉ាងស្និតស្នាលបែបនេះវាបានធ្វើឲ្យអ្នកដែលរត់មកតាមរាងតូចនោះកើតការប្រច័ណ្ឌយ៉ាងខ្លាំង
«ហ្វូឆឹងឆាប់ទៅតាមពួកគេភ្លាម»រាងមាំបានស្រដីឡើងយ៉ាងត្រជាក់បញ្ជាឲ្យហ្វូឆឹងទៅតាមរាងតូចដើម្បីដឹងពីទីតាំងដែលពួកគេរស់នៅ
«ក្រាបទូលអធិរាជ»ថាហើយហ្វូឆឹងក៏ចាកចេញទៅ
«វ៉ាងជីតើក្មេងតូចរបស់ឯងគេមានគ្រួសារហើយឬបានជាក្មេងប្រុសនោះហៅគេថាពុកនោះ??»
«!!»កុំតែវ៉ាន់នីងសួរកុំអីនាយស្ទើរតែភ្លេចចាប់អារម្មណ៍ទៅហើយ
«ទេគេមិនក្បត់ទូលបង្គុំឡើយម្ចាស់បង»រាងមាំស្រដីឡើងយ៉ាងមោះមត់