ក្រោយពេលមានរឿងនោះកើតឡើងមកហើយរាងមាំបានដាក់បញ្ជាឲ្យទាហានជាច្រើនឈរយាមការពាររាងតូចគ្រប់កន្លែង
ចំណែកឯនាយពេលនេះគឺកំពុងតែទទួលវិន័យដែលនាយមិនបានធ្វើរាជកិច្ចដ៏សំខាន់ឲ្យបានរួចរាល់និងយកវាមកឲ្យអធិរាជឲ្យត្រូវតាមការកំណត់នោះ
នាយក៏ត្រូវបានអធិរាជដាក់ទោសវាយមួយរយដំបងព្រមទាំងឃុំនាយនៅរាជដំណាក់ទ្រង់ដោយមិនឲ្យនាយមាំត្រលប់ទៅដំណាក់របស់នាយវិញ
«ហើយ!!ធុញណាស់បងស្រីឈីងៗពេលណាទើបខ្ញុំមានសេរីភាពវិញទៅ»រាងតូចសួរឈីងឈីង
«អ្នកប្រុសតូចនឹងមានសេរីភាពក្រោយពេលរាជបុត្រយាងត្រលប់មកវិញណា»ឈីងឈីងនិយាយឡើងជាមួយភ្នែកពោរពេញដោយកង្វល់ក្នុងចិត្តព្រោះតែនាងបានលាក់រឿងរាងមាំត្រូវទទួលទោសវាយមួយរយដំបងព្រមទាំងឃុំខ្លួននៅរាជដំណាក់របស់អធិរាជពីរាងតូចមិនឲ្យរាងតូចដឹងនោះទេ
ក្រឡេកមកមើលរាងមាំឯនេះវិញគឺនាយកំពុងតែត្រូវបានអធិរាជបង្ខំនាយឲ្យរៀបអភិសេកជាមួយព្រះនាងមានមានជាបន្ទាន់កាន់តែឆាប់កាន់តែល្អ
«បុត្របានបន្ទូលប្រាប់បិតាហើយមែនទេថាបុត្រមិនរៀបអភិសេកជាមួយស្រីពិសពុលម្នាក់នោះទេហេតុអ្វី បានជាទ្រង់បង្ខំទូលបង្គុំបែបនេះ»រាងមាំនិយាយបដិសេធ
«យើងធ្វើនេះក៏ដើម្បីទ្រង់ដែរក្រែងទ្រង់ចង់ការពារក្មេងនោះមែនទេប្រសិនបើទ្រង់មិនរៀបអភិសេកជាមួយនាង នាងនឹងនៅតែបន្តរកគ្រប់មធ្យោបាយដើម្បីសម្លាប់គេ»
«ហឹសទ្រង់កុំយកគេធ្វើជាលេសអីគឺទ្រង់ធ្វើបែបនេះក៏ដើម្បីពង្រឹងអំណាចខ្លួនឯងក៏មានបន្ទូលមកយ៉ាងណាទូលបង្គុំនៅតែបដិសេធ»រាងមាំនិយាយបដិសេធម្ដងហើយម្ដងទៀត
«ល្អបើទ្រង់ដឹងទៅហើយយើងបន្ទូលប្រាប់ទ្រង់ដោយត្រង់ចុះបើទ្រង់មិនរៀបអភិសេកជាមួយមានមានទេយើងនឹងដាក់រាជបញ្ជាឲ្យយកវួយអ៊ូសៀននោះទៅប្រហារជីវិតពីបទប៉ុនប៉ងសម្លាប់ព្រះនាងអនាគតព្រះជាយារបស់ទ្រង់»
«នេះទ្រង់!!»រាងមាំហាក់បីដូចជាទាល់តម្រិះហើយព្រោះ តែអធិរាជតែងតែគម្រាមយកជីវិតរាងតូចរហូតបែបនេះ