ភាគទី9 : ឃាតករ

211 21 1
                                    

#ក្រឡេកមកមើលខាងរាងមាំឯនេះវិញម្ដង

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងរាងមាំនឹងរាងតូចក៏កាន់តែស្អិតរមួតជាងមុនទៅទៀតបែបនេះធ្វើឲ្យអ្នកជាគូដណ្ដឹងឯនោះមានចិត្តច្រណែនខឹងស្អប់រាងតូចជាខ្លាំងឡើងៗ

«ឡានចាន់ៗ តើថ្ងៃនេះលោកទំនេរទេ??»រាងតូចរត់សំដៅទៅដំណាក់សិក្សាជាកន្លែងដែលរាងមាំនៅជាប្រចាំនោះហើយនាយក៏បានសួរទៅរាងមាំ

«ថ្ងៃនេះយើងមិនបាននាំឯងដើរលេងនោះទេដោយសារ តែរាជកិច្ចបន្ទាន់ដែលរាជាដាក់មកនេះគឺយើងត្រូវធ្វើឲ្យហើយព្រមទាំងយកប្រគល់ឲ្យទ្រង់វិញនូវល្ងាចនេះ ដូច្នេះយើងនឹងឲ្យហ្វូឆឹងកំដរឯងដើរលេងចុះ»រាងមាំនិយាយព្រមទាំងទាញរាងតូចឲ្យមកអង្គុយលើភ្លៅនាយ

«ហឹក. .ហឹក. .ឡានចាន់ឈប់ស្រឡាញ់ខ្ញុំហើយ»ថាហើយគេក៏ក្រោកចេញពីលើភ្លៅរាងមាំរួចក៏ចាកចេញពីទីនោះទៅ

«ហឹស. .ក្មេងក្បាលខូច»រាងមាំសើចតិចដោយសារហួសចិត្តនិងរាងតូចដែលពូកែងក់ងរនេះជាខ្លាំងរួចនាយក៏បានបន្តធ្វើរាជកច្ចិឲ្យរួចរាល់ដើម្បីបានទៅលួងក្មេងក្បាលខូចពូកែងក់ងរម្នាក់នោះ

ចំណែកឯរាងតូចក្រោយចេញពីដំណាក់រាងមាំគេមកដើរលេងជុំវិញដំណាក់រហូតដល់កន្លែងដែលម្ចាស់រាង កាយធ្លាប់រស់នៅ រាងតូចបានដើរចូលក្នុងនោះដើម្បីមើលថាតើម្ចាស់រាងកាយរស់នៅបែបណា

ពេលគេចូលទៅដល់ខាងក្នុងគេបានឃើញសភាពខាងក្នុងនោះគឺពិបាកមើលខ្លាំងណាស់ រាងតូចកំពុងដើរមើលក្នុងបន្ទប់ចាស់បាក់បែកនោះសុខៗស្រាប់តែមានដៃមួយបានយកកន្សែងមានថ្នាំសណ្ដំមកខ្ទប់ច្រមុះរបស់គេហើយរាងតូចក៏សន្លប់បាត់បង់ស្មារតីទៅក្រោយឃើញថារាងតូចបានសន្លប់ហើយបុរសឈុតខ្មៅនោះបានលើករាងកាយគ្មានស្មារតីនោះចាកចេញពីទីនោះទៅ

«មនុស្សដែលនាងត្រូវការយើងបានយកមកហើយ» បុរសឈុតខ្មៅនិយាយ

«ល្អខ្លាំងណាស់ នេះយកទៅវាជារង្វាន់របស់ឯង»មានមាននិយាយព្រមទាំងបោះថង់ប្រាក់មួយឲ្យបុរសឈុតខ្មៅនោះ

MAKE YOU LOVE ME👉💝Where stories live. Discover now