ស៊ាវចាន់អ្នកលក់គ្រឿងសំអាងonline បែបបុរស គេមានប្រជាប្រិយភាពខ្លាំងពេលដែលគេបង្ហោះvideo តុបតែងមុខអោយសង្ហាទាក់ទាញចិត្តនារីលើបណ្តាញinternet ព្រោះតែរូបសម្រស់ដូចនារីជាមួយរាងខ្ពស់ស្រលះទើបទាក់ទាញការកម្ម៉ង់ទិញយ៉ាងសន្ធឹក
« អើយ ! ជីមមី ជួយយកអីវ៉ាន់អោយភ្ញៀវនៅ condo ផង !» ស៊ាវចាន់ ស្រែកហៅកូនចៅ ដែលមកធ្វើការpart time ព្រោះតែខ្លួនកំពុងវេចខ្ចប់អីវ៉ាន់ផ្សេងទៀត
« មិនកើតទេបង.. ទីតាំងនេះនៅម្នាក់ម្ខាងពីខ្ញុំណាស់ !» ជីមមីស្រែកពេលដែលត្រូវអោយជញ្ជូនអីវ៉ាន់យ៉ាងច្រើន..« អា៎ តែគ្រប់គ្នាក៍យកអីវ៉ាន់ទៅអស់ហើយ !» ស៊ាវចាន់ រអ៊ូ ហើយក៍មានតែបង្ខំចិត្តយកអីវ៉ាន់ទៅអោយខ្លួនឯងព្រោះម្នាក់នោះបញ្ជាក់ហើយថាស្អែកត្រូវខេត្តផ្សេងមួយទៀត..
« អ៊ូយ នេះ ហត់ណាស់ ដឹងចឹងមិនលក់ទេវើយ !» ស៊ាវចាន់ត្រូវយកឡានតូចខ្លួនទៅcondo ល្បីមួយកន្លែងនៅជាយក្រុង..Condo WZ
« អា៎ អា៎ ទំរាំបានមកដល់ក៍ក្បាលព្រលប់ហើយនេះ !» ស៊ាវចាន់ត្រំជើងដោយភាពហត់នឿយ និងមើលកូដដែលបានដាក់លើអីវ៉ាន់គឺ បន្ទប់ 109 ..
« កុំអោយប្រាប់អោយសោះថាអ្នកទិញមុខដូចជុចណានិងទារថ្លៃសេវាអោយកប់ម៉ង !» ស៊ាចាន់ ឡើងជណ្តើរបណ្តើររអ៊ូបណ្តើរ..
តុក តុក
« អ្នកណា ? ឬ ក៍ពួកនោះរកបានហើយ ?» សំលេងរបស់ម៉ាហ្វៀ បន្លឺឡើង
វ៉ាង អុីបូ ជាម៉ាហ្វៀនៅសៀងហៃ ដែលមកធ្វើការនៅប៉េកាំង តែព្រោះតែអារម្មណ៍ត្រូវការក៍បញ្ជូនកូនចៅអោយទៅរកនារីមក..តុក តុក ..
« មកហើយ បើមិនស្អាតនិង....!» អុីបូបើកទ្វារប្រុងនិងថាអោយតែថារូបភាពនៅនិងមុខធ្វើអោយភាំងនិយាយអ្វីមិនចេញ .. តាំងពីណាណីមកគេមិនដែលធ្លាប់ឃើញមនុស្សណាស្អាតបែបនេះពីមុនមកទេ កែវភ្នែកថ្លាឆ្វង់ មូលស្អាត សមនិងខ្ទង់ច្រមុះ ជាពិេសស បបូរមាត់ដែលសុិចសុីទាក់ទាញចិត្តខ្លាំងណាស់
« អា៎ លោកមិចក៍ពាក់តែកន្សែង !» ស៊ាវចាន់ ស្រែកពេលដែលបានស្មារតីត្រលប់មកវិញព្រោះរវល់ភាំងនិងភាពសង្ហា សាច់ដុំ6 កង់នោះសឹងតែអោយគេហូរឈាមច្រមុះបាត់ទៅហើយ !
« យី គួរតែយើងជាអ្នកស្រែក ! ហើយឯងជាអ្នកណាបានមកគោះទ្វារយើង !» អុីបូ ស្តីអោយរាងតូចហើយក៍ប្រើខ្សែភ្នែកព្រានចាប់ចំណីមើលរាងតូចពីលើចុះមកក្រោមដូចកំពុងប៉ាន់ស្មានទំនិញ
YOU ARE READING
Short novel 18+
Romantizmរឿង ខ្លី Short novel 🔞 សូមអានដោយទំនួលខុសត្រូវ *******************