@morning....
ព្រឹកថ្ងៃថ្មីចូលមកដល់ មនុស្សម្នាក់គ្រប់ស្រទាប់វណ្ណៈក្រោកទៅធ្វើការងារប្រចាំថ្ងៃ ចិញ្ចឹមជីវិតរាងខ្លួន។ បក្សាបក្សីយំចេកចាស់ ត្រហឹកអើងកង នៅលើដើម្បីឈើ ចាំចំណីពីមេរបស់វា ។ ក្រឡែកចូលមកមើលបន្ទប់ស្វាមីភរិយាថ្មោងថ្មីមួយគូ នេះវិញម្តង មើលចុះថ្ងៃរះកម្ពស់ចុងឈើទៅហើយ នៅគេងអោបគ្នាយ៉ាងស្អឹតរមួត មិនព្រមក្រោកសោះ ប្រហែលជាកក់ក្ដៅណាស់ហើយមើលទៅទើបម្នាក់ៗមិនចង់ក្រោកបែបហ្នឹង។
" ហ្ហឹម! " សម្លេងក្រហមដើម ក រាប់រាងតូចបន្លឺឡើងព្រមជាមួយនិងការរើបម្រាស់ តែគេរើមិនរួចសោះ ប្រើបដូចជាមានរបស់ដ៏ធ្ងន់មួយមកសង្កត់អោបរិតគេមិនឲ្យរើសរួចយ៉ាងអញ្ចឹង..។
បើកភ្នែកម្តងបន្តិចៗដើម្បីឲ្យស៊ាំនិងពន្លឺព្រះអាទិត្យ ហើយងើយ ក ឡើងទៅលើ ក៏ឃើញថាខ្លួនកំពុងតែគេងកើយទ្រូងរបស់បងថ្លៃ ដោយមាននាយក្រាស់ទាំងគូរអោបរឹតរាងកាយរបស់គេជាប់។
ថេហ្យុងលើកដៃទៅស្ទាប់ថ្ងាស់របស់នាយ ចង់ដឹងថានៅក្តៅទៀតឬអត់ ។
" ឈប់ក្ដៅខ្លួនហើយ " គេញញឹមបន្តិច លើកដៃមាំក្រាស់របស់ជុងហ្គុកចេញពីចង្គេះ ថ្នមៗព្រោះមិនចង់រំខានដំណេករបស់នាយ ។ គេដើរចូលបន្ទប់ទឹក បើកទឹកក្ដៅទុកសម្រាប់នាយជាស្រេច តាមមើលប្រហែលជាបន្តិចទៀតនាយក្រោកហើយ។ ថេយ៉ុងដើរហួសទៅប្រមូលសម្លៀកបំពាក់របស់នាយទុកបោក មុននឹងទៅបន្ទប់របស់ខ្លួនវិញ ដើម្បីសម្អាត់ខ្លួន។ បន្ទប់ពីថេយ៉ុងចេញទៅបាត់ ជុងហ្គុកក៏បើកភ្នែកឡើងទាំងញញឹមស្រស់ តាមពិតទៅគេក្រោកមុខរាងតូចទៅទៀតតែក៏មិនចង់ងើប ធ្វើពុតជាគេលក់ថែមទាំងលួចខាំ ក របស់រាងតូចរហូតដល់មានស្នាមជាំក្រមៅជាច្រើនកន្លែងទៀត ក្បាលខូចដល់កំពូល><។
ព្រឹកនេះក៏មិនខុសពីព្រឹក ម្សឹលមិញ បន្ទាប់ពីសម្អាតខ្លួនរួចរាល់ថេយ៉ុងក៏ចុះមកធ្វើអាហារពេលព្រឹកសម្រាប់នាយ ព្រោះដឹងថាជុងហ្គុកប្រកត់ជាចុះមក ព្រោះថ្ងៃនេះគេត្រូវទៅធ្វើការនោះអី><។
" លោកចុះមកហើយហេស៎? ញ៉ាំអាហារពេលព្រឹកសិនទៅ ចាំទៅធ្វើការ " ក្រលែងភ្នែកឃើញនាយចុះមកគេក៏និយាយទាំងនៅខ្លាចៗ ព្រោះរឿងកាលពីម្សឹលមិញនៅដិតជាប់ក្នុងខួរក្បាលគេនៅឡើយ។
ជុងហ្គុកសម្លឹងមើលមុខរាងតូច ដោយមិនមាត់ ក អ្វី ដើរហួសទៅ តុបាយ ធ្វើឲ្យអ្នកបម្រើដែលឈរនៅក្បែរនោះមើកភ្នែកធំៗ នេះចៅហ្វាយរបស់គេចេះញ៉ាំអាហារពេលព្រឹកដែលឬ។
ការបរិភោគអាហារពេលព្រឹកបញ្ចប់ដោយភាពស្ងៀមស្ងាត់បំផុត ឈ្មោះគ្មានអ្នកណានិយាយអ្វីសូម្បីមួយម៉ាត់។
" នេះទឹកដោះគោ របស់លោក " ថេយ៉ុងនិយាយទាំងលើកកែវទឹកដោះគោដែលមានសីតុណ្ហភាពក្ដៅល្មមមួយកែវទៅឲ្យនាយទាំងអោនមុខចុះព្រោះខ្លាចត្រូវនាយស្ដីឲ្យទៀត ជុងហ្គុកសម្លឹងមើលមុខថេហ្យុងឆ្លាស់គ្នាជាមួយកែវទឹកដោះគោ។
« នេះគេមិនខឹងយើងទេឬ ? » និយាយក្នុងចិត្តព្រោះមើលតាមទង្វើរបស់រាងតូចមកកាន់គេគឺធម្មតា ឲ្យនាយមើលដឹងថា គេមិនខឹងខ្លួន តែឲ្យគេខឹងយ៉ាងមេចទៅ បើគេជាមនុស្សមិនចេះគុំគួនផងនោះ។
" បើលោកមិនចង់ផឹកវា ក៏មិនអី " និយាយមិនទាន់ចប់ផង ជុងហ្គុកក៏ទាញ់កែវទឹកដោះគោមកផឹកតែមិនបានលេបចូលពោះនោះទេ ចាប់អោប ក ប្រពន្ធមកផ្អឹមហ្នឹងដើមទ្រូងមាំក្រាស់របស់ខ្លួន ហើយក៏ទម្លាក់បបូរមាត់ទៅលើបបូរមាត់ស្តើងរបស់ប្រពន្ធដើម្បីបញ្ចូលទឹកដោះគោះទៅក្នយងមាត់នាមជាប្រពន្ធ។ អ្នកបម្រើដែលឈរនៅក្បែរនោះប៉ុន្មានអ្នកបើកភ្នែកប៉ុនៗពងមាត់សម្លឹងមើលទៅចៅហ្វាយទាំងមុខក្រហុំជំនួសថេហ្យុង។ ខុសអីតែរាងតូច បើភ្នែកគាំង លើកដៃទៅគួកទ្រូងនាយ ឌឹបៗ បំណងចង់ឲ្យនាយលែងខ្លួន តែមានឯណា ដល់ដំណាក់កាលនេះហើយចាំលែងតើ>< ។
មិនយូប៉ុន្មានរាងតូចក៏ទទុនទៅតាមនាយផ្តោះផ្តងទៅដោះគោជាមួយគ្នាយ៉ាងផ្អែមល្ហែមគ្មានទើសក្បាលអ្នកអានសូម្បីតែបន្តិច><។ សន្ទុះក្រោយមកជុងហ្គក ក៏ដកបបូរមាត់ចេញ សម្លឹងមើលមុខរបស់ថេហ្យុងឃើញថាវាឡើងក្រហម គួរឲ្យក្នាញ់ណាស់ ចង់តែចាប់ទាញ់លេង។
" យើងទៅធ្វើការហើយ ស៊ឺត! " ចាប់ទាញឮអាវក្រៅរបស់ខ្លួនមកស៊ូល នឹងប្រឡោះដៃ លួចឆ្មក់ថើបថ្ពាល់នាយតូចមួយខ្សឺត ហើយក៏ដើរចេញទៅធ្វើមិនដឹង ទុកឲ្យថេហ្យុងដែលគាំងនោះមុខក្រហមងាំងដូចអ្នកស្រវឹងស្រា+_- ។
លោកឌុកទ័រ សង្ហារ ជុង ហូស៊ុក បាននាំថេហ្យុនមកញ៉ាំអាហារនៅខាងក្រៅ ដើម្បីឲ្យរាងតូចបាន ស្រឡះខួរក្បាលនិងរំសាយទុក្ខកង្វល់បានខ្លះ ណាមួយថ្ងៃនេះគេមានម៉ោងប្រចាំការតែពេលយប់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះថេហ្យុនស្នាក់នៅភូមិគ្រឹះ របស់លោកឌុកទ័រ មុខដំបូងគេប្រកែកដែរ ដោយសារតែខ្លួនមិនចង់នាំទុក្ខដល់អ្នកណា ណាមួយលោកឌុកទ័រ ក៏បានជួយគេច្រើនណាស់ដែល ទើបគេរអៀសចិត្ត។ តែលោកឌុកទ័រ សុំឲ្យ
ថេហ្យុន ទៅសម្រាកនៅផ្ទះរបស់ ពេកឈឺថ្កាត់អ្វីពេលយប់ មានគេដែលជាឌុកទ័រនៅជិតស្រាប់ ដោយនិយាយទៀតថាចាំពេលមើលឃើញវិញ ចាំចាក់ចេញពីផ្ទះគាត់ក៏គ្មានបញ្ហារ គាត់ពេញចិត្តនិងជួយ ទើបគេមិនអាចប្រកែកនូវសំណើរ របស់នាយក្រាស់បាន។
" ចង់ទៅណាទៀតទេ? " ហូស៊ុកសួរទៅកាន់ថេហ្យុន ទាំងទាញកែវទឹកមកបញ្ចុកគេ។
" ខ្ញុំថា~ ពួកយើងគួរតែត្រឡប់ទៅផ្ទះវិញទៅចេញមកក្រៅយូរបែបនេះ បើមានអ្នកស្គាល់មកឃើញ ចប់មិនខានទេ " ថេហ្យុន និយាយឡើងទាំងសម្លឹងទៅនាយដែលអង្គុយនៅជិតខ្លួន តែគេមិនអាចមើលឃើញអ្វីក្រៅពីភាពងងឹតសូន្យស៊ុងនោះទេ ដឹងត្រឹមថានាយនៅក្បែរគេតាមសម្លេងតែប៉ុណ្ណោះ។
" អញ្ចឹងក៏បាន! មោះ~ ខ្ញុំជួយ " រាងក្រាស់ក៏កាន់ដៃថេហ្យុន ដើម្បីនាំផ្លូវគេ ពេលនេះនាយធ្វើជាភ្នែករបស់គេ ។
" ខ្ញុំនាំទុក្ខដល់លោក "
" កុំនិយាយបែបហ្នឹងអី ខ្ញុំពេញចិត្តក្នុងការជួយថេហ្យុន " គេញញឹមកាន់ដៃថេហ្យុនទៅកន្លែងចត ឡាន ប៉ុន្តែ...។
" ថេយ៍! ថេហ្យុន " លោកស្រីគីមដែលដែលមកកាលបើក្រលែងភ្នែកឃើញកូនប្រុស គាត់ក៏ហៅដើម្បីបង្អាក់ដំណើរ ហើយក៏រត់ទៅចាប់ដៃកូនប្រុសជាប់ដោយមានលោកគីមតាមពីក្រោយ មុននេះគាត់ចេញមកក្រៅដើម្បីរំសាយទុក្ខ ប៉ុន្តែបែរជាបានមកជួយកូនប្រុសទាំងមិនបានក្រោកទុក្ខទេថាបានជួបនៅទីនេះ។
" អ្នកម៉ាក់! " ថេហ្យុនញញឹមសម្លឹងមើលអ្នកម្ដាយតាមសម្លេង ប៉ុន្តែគេមិនអាចមើលឃើញគាត់នោះឡើយ វាពិតជាឈឺចាប់ខ្លាំងណាស់។
ដោយការនឹករលឹក ថេហ្យុន ក៏លើកដៃយីតៗ បំណងគឺចេះប៉ះមុខរបស់រាងចំណាស់ជាម្ដាយ ។
" យ៉ុន កូនកើតអី? ហេតុអីចាំបាច់រាវ " លោកស្រីគីមចាប់ដៃកូនប្រុស សួរទៅកាន់គេទាំងញ័របបូរមាត់ ខណៈដែលលោកគីមក៏បញ្ចេញទឹកមុខភ័យព្រួយដូចគ្នា តើកូនប្រុសគាត់កើតអ្វី?
" អ្នកម៉ាក់ គឺ! " និយាយមិនចេញព្រោះតែគេមិនដឹងគួរតែនិយាយពីអ្វីប្រាប់ទៅអ្នកម្ដាយ ។
" លោកបង ភ្នែកកូនយើង ហ្ហឺកៗ.." លោកស្រីគីម យំចាប់អោបកូនប្រុសជាប់ គេមិននិយាយក៏គាត់អាចស្មានដឹងថារឰងវាយ៉ាងមេច គាត់ជាម្ដាយប្រភេទណាបានជាមិនដឹងថាកូនខ្លួនឯងរងទុក្ខវេទនាបែបហ្នឹង?
" លោកប៉ា អ្នកម៉ាក់ កូ.. កូនសុំទោស " លើកដៃអោបអ្នកម្ដាយវិញ ទាំងអួលដើម ក ទឹកដំណកថ្លាៗរមៀលធ្លាក់ចុះមកទាំងពុំអាចហាមឃាត់បាន។
" ហេតុអីទើបកូនធ្វើអ្វី ល្ងង់ៗមិនគិតពីខ្លួនឯង បែបហ្នឹង? " លោកគីមដែលស្ងាត់ជាយូក៏និយាយឡើងទាំងភ្នែកឡើងក្រហមអាណិតកូនប្រុស ខំទុបទឹកភ្នែកកុំឲ្យស្រក់ ព្រោះគាត់មិនអាចទន់ជ្រាយបានទេ។
" សុំទោស! លោកប៉ា តែកូនមិនអាច មើលឃើញប្អូនឈឺចំពោះមុខនោះទេ កូនស្រឡាញ់ប្អូនណាស់ ទោះយកជីវិតទៅប្តូ ក៏កូនព្រម ឃើញប្អូនកើតទុក្ខ កូនរិតតែឈឺចាប់ ដឹងថាគេអាចមើលពិភពលោកដ៏ស្រស់បំព្រងនេះសាជាថ្មីបាន គឺវាពិតជាល្អទោះលះបង់ច្រើនបន្តិចក៏ដោយ " ស្នាមញញឹមដែលបិតបាំងការឈឺចាប់ក៏រះឡើងនៅលើរង្វង់មុខ ។ ឃើញស្នាមញញឹមកូនបែបគាត់ពិតជាឈឺចាប់ណាស់ ស្នាមញញឹមមួយនេះបញ្ជាក់ពីភាពឈឺចាប់របស់គេយ៉ាងច្បាស់ទៅកាន់ពួកគាត់ជាឪពុកម្ដាយ។
" ទៅនៅផ្ទះយើងវិញណាកូន "
សូមរង់ចាំភាគបន្ត..❤️🙆#ក្វាងលីននី♒
YOU ARE READING
តំណែងបេះដូង❤️ ( Completely )
Любовные романыថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំមិនអាចក្បត់សច្ចៈ ធ្វើមនុស្សអត្មានិយមបន្តក្បែរបងឡើយ អូនស្រឡាញ់បង តែមិនអាចស្រឡាញ់។ Jeon Jungkook × Kim Taehyung