@ពេលល្ងាច....
" អឹហ្ហឹម~ អ៎អូយយ៎ " គ្រាន់តែបើកភ្នែកឡើងភ្នែកក័មានអារម្មណ៍ ថាឈឺចាប់ពេញខ្លួនភ្លេត សម្រែកស្រែនៃការឈឺបន្លឺឡើងចេញពី បបូរមាត់ប្រេះស្លេករបស់ថេយ៉ុង។
" ហ្ហឹស! ចិត្តអាក្រក់ណាស់ មនុស្សអាក្រក់ រំលោភគេហើយតែងតែទុកចោល ខ្ញុំក្លាយជាទាសករ លើគ្រែលោកហេស៎? " ស្នាមញញឹមគ្រៀមគ្រោះ ញញឹមបញ្ឈឺចិត្តខ្លួនឯង ឈឺកាយមិនស្មើឈឺចិត្តឡើយ។
" គ្រប់យ៉ាងខ្ញុំតែងតែខុស ស្អប់ខ្ញុំណាស់ឬ? កុំព្រួយអី មិនយូរទេ- ដល់ពេលខ្ញុំនឹងចេញពីទីនេះ គ្មានថ្ងៃត្រឡប់មកឲ្យលោកឃើញមុខខ្ញុំឡើយ " ថេយ៉ុងញញឹមលាយឡំជាមួយទឹកភ្នែក ឈឺចាប់ខ្លាំងមិនបានយកអ្វីមកផ្ទឹមបាន ប្រៀបដូចជាគេហែកបេះដូងទាំងរស់។
ថេយ៉ុងប្រវេប្រវ៉ាស់ ព្យាយាមដើរ ប៉ាំខ្ញើកៗ ទៅបន្ទប់ទឹកយ៉ាងពិបាកបំផុត។ បន្ទាប់ពីសម្អាតខ្លួនរួចរាល់គេក៏ចុះទៅក្រោម ចុះមិនទាន់បានពាក់កណ្តាលផង ក៏ឈប់ ដោយសារតែបានឃើញ សកម្មភាពស្និតស្នាល របស់ជុងហ្គកនិងណាហ្វី ដោយស្រីតូចអង្គុយនៅលើភ្លៅនាយ បញ្ចុកផ្លែឈឺគ្នាយ៉ាងផ្អែមល្ហែមបំផុត ថេហ្យុងលើកដៃដាក់សង្កត់លើទ្រូងខាងឆ្វេងរបស់ខ្លួនតិចៗ។ ជុងហ្គុកដែលបានឃើញក៏ញញឹមសមចិត្តឡើងមក ព្រោះនាយមកស្និតស្នាលផ្អែមល្ហែមជាមួយណាហ្វី មិនមែនចេញពីចិត្តឡើយ គេធ្វើព្រោះ ចង់បញ្ឈឺចិត្តរាងតូចទៅវិញទេ។
" អត់មាយាទ គ្មានការងារធ្វើទេហេស៎? បានជាមកឈរធ្មឹង មើលគេផ្អែមល្ហែម? " ណាហ្វីនិយាយឡើងទាំងផ្តេងក្បាលទៅគៀកកើយ ទ្រូងមាំរបស់រាងសង្ហារ បំណងគឺចង់ឌឺដងថេហ្យុង ក្នុងនាមគឺជាអ្នកឈ្នះ។
ថេយ៉ុងមិនមាត់ឆ្លើយតប ព្រោះមិនចង់មានរឿង ព្យាយាមដើរឲ្យធម្មតា តម្រង់ទៅរកផ្ទះបាយ ព្រោះមិនចង់នៅនាំតែទើសទាល់ដល់អ្នកណា។
" អ្នកប្រុស យ៉ាងម៉េចហើយ " យូជីន ពោលឡើងខណៈដែលនាងធ្វើជាលំនឹង ទុបខ្លួនតូចរបស់ថេហ្យុង ព្រោះមុននេះគេចង់ដួល។
" ខ្ញុំមិនអីទេ យូជីន គ្រាន់តែងងឹតមុខបន្តិច ប៉ុណ្ណោះ " គេញញឹម ក្រវីក្បាលតិចៗ បញ្ជាក់ថាគេមិនបានកើតអ្វីឡើយ។
" តាំងពីព្រឹកមកដល់ស្មានេះ អ្នកប្រុសនៅមិនទាន់បានញ៉ាំអ្វីនៅឡើយទេ ទើបចង់ខ្យល់គរ បែបហ្នឹង អង្គុយសិនមក ខ្ញុំរៀបចំអាហារឲ្យអ្នកប្រុសពិសារ " ថេហ្យុងមិនប្រកែក ដាក់ខ្លួនអង្គុយលើកៅអី ( តុនៅក្នុងផ្ទះបាយ មិនមែនបន្ទប់ទទួលភ្លៀវទេ ) ព្រោះតែគេឃ្លានខ្លាំងណាស់។ បន្ទាប់ពីញ៉ាំអាហាររួចរាល់ ថេហ្យុងក៏ទៅអង្គុយនៅលើទោងនៅក្នយងសួនក្រោយភូមិគ្រិះ ព្រោះមិនចង់ជួបមុខជុងហ្គុកឡើយ មិនមែនគេខឹងនាយទេ តែគេខឹងនិងខ្លួនឯង គិតថាវាជាកំហុសរបស់ខ្លួន ទើបគេរអៀសខ្លួនក្នុងការទៅជួបមុខឬនិយាយជាមួយនាយដូចេពីមុន។
" អ្នកប្រុស មកអង្គុយអីតែឯង នៅទីនេះ? " យូ ជីន ដើរមកឈរក្បែរទោង បោះជាប្រយោគសំណួរ សួរទៅកាន់រាងតូចដែលកំពុងតែភ្លឹកគិតអ្វីម្យាង។
" អរ៎! យូ ជីន ទេហេស៎? អង្គុយសិនមក " គេញញឹមទៅកាន់យូជីន ទាំងដែលមុននេះនៅគ្រៀមក្រំនៅឡើយ ហើយបង្ខិតខ្លួមដើម្បីឲ្យ យូ ជីនបានអង្គុយ។
" អ្នកប្រុសមានទុក្ខ កង្វល់អ្វីហេស៎? " ដាក់ខ្លួនអង្គុយ មុននិងសួរសំណួរ បន្ត ( នេះជាទម្លាប់ទៅហើយដែលពួកគេជិតស្និតដូចជាមិត្តភក្តិគ្នា )។
" ខ្ញុំអត់មានអីទេ " ថេយ៉ុងក្រវីក្បាលតិចៗ ដើម្បីបញ្ជាក់ រឿងខ្លះមិនអាចនិយាយបានឡើយ រឿងខ្លះទៀតអាចនិយាយបាន តែមិននិយាយព្រោះមិនចង់ឲ្យ នរណាម្នាក់មកឈឺក្បាលជាមួយខ្លួន។
" អ្នកប្រុស! មានទូរស័ព្ទ ខលមកចាស! " អ្នកបម្រើម្នាក់ បានយកទូរស័ព្ទមកឲ្យថេហ្យុង ហើយរាងតូចក៏ទទួលវាយកមកនិយាយ។
" ហាឡូ~ " ថេហ្យុង
< ហាឡូ ថេយ៉ុងកូន > លោកស្រីគីម ដែលនៅខ្សែរម្ខាងទៀតបន្លឺសំនាងឡើង ហៅឈ្មោះកូនប្រុសពៅ ជាទីស្រឡាញ់ជាការនឹករលឹក។
" អ្នកម៉ាក់~ អ្នកម៉ាក់សុខសប្បាយដែរទេ? " ដឹងថាជាអ្នកណា រាងតូចញញឹមស្រស់ឆ្លើយ តប ខ្ញុំសួរសុខទុក្ខ ម្ដាយយ៉ាងទន់ភ្លន់តាមទម្លាប់របស់គេ។
< ម៉ាក់~ សុខទុកធម្មតាទេកូន! ចុះកូននោះ យ៉ាងមិចហើយ នៅទីនោះមានពិបាកដែរទេកូន ជុងហ្គុកមានធ្វើបាបកូនប្រុសពៅម៉ាក់ ឬអត់? >
" កូនសប្បាយរីករាយណាស់ ម៉ាក់កុំបារម្មណ៍
ពីកូនអី ជុង~ ជុងហ្គុកគេមិនដែលធ្វើបាបកូនឡើយ គេល្អជាមួយកូនណាស់ " ក្រោយពីលឺអ្នកម្ដាយ សួរសំណួរបែបនេះ ថេហ្យុងក៏ចាប់ជួល ច្រមុះ រកយំតែម្តង គេមិនដែលកុហកម៉ាក់គេទេ តែពេលនេះគេបានកុហកគាត់ព្រោះតែមិនចង់ឲ្យគាត់ បារម្ភពីខ្លួនគេឡើយ។
< បាន! លឺកូននិយាយបែបនេះ ម៉ាកអស់បារម្មហើយ >
" ម៉ាក់ កូន! កូនសុំទោស ហឹកៗ " ដោយទប់មិនជាប់ថេយ៉ុងក៏សម្រក់ទឹកភ្នែកចេញមក យំទួញសោកពោលពាក្យសំទោសចេញមកទាំងគ្មានហេតុផល។
< ថេយ៍~ កូនយំមែនទេ? អ្នកណាធ្វើអីកូន? ប្រាប់ម៉ាក់មក >
" កូន~ កូនគ្រាន់តែនឹកម៉ាក់ តើមានអ្នកណាគេអាចធ្វើបាបកូនប្រុសម៉ាក់ បានទៅ? ហិហិ " ថេយ៉ុង ពោលទាំងសើចឡាចឡំជាមួយដំណក់ទឹកភ្នែកដែលស្រក់ចុះមកឥតដាច់។
< កូននេះ~ ខ្លួនធំ ជិតបានប្ដីហើយនៅមកយំនឹកម៉ាក់ទៀត ទ្រាំបន្តិចសិនទៅណាកូនប្រុស មិនយូរទៀតទេបងឯងគេត្រឡប់មកវិញហើយ កូនក៏បានរួចផុតត្រឡប់មកផ្ទះយើងវិញដូចគ្នា >
" បាទ~ បាទអ្នកម៉ាក់ ហឹកៗ~ " គេឆ្លើយតបទៅកាន់អ្នកម្ដាយវិញទាំងក្នុងទ្រូងដង្ហក់ ឈឺចាប់ពិបាកខ្លាំងពណ៌នា តើគេកំពុងតែស្រឡាញ់នាយមែនទេ? ទើបមានអារម្មណ៍ឈឺចាប់ខ្លាំងម្លេះ នៅពេលដែរដឹងថានិងលែងបាននៅទីនេះទៀត? ទេ! គេគួរតែសប្បាយចិត្តទើបត្រូវ ដែលបានចេញពីកន្លែងដែលឈឺចាប់មួយនេះ។
< កូននេះ~ ពូកែយំនឹកម៉ាក់បែបហ្នឹង មិនយូទេ ម៉ានិងចាប់កូនការប្ដីហើយ.. > លោកស្រីគីមនិយាយឡើងទាំងសើច តិចៗ បំណង់គឺចង់ឲ្យកូនសើចជាមួយ។
" អ្នកម៉ាក់ហ៎~ ហិហិ " ថេយ៉ុងសើចទាំងដាមទឹកភ្នែក មានអារម្មណ៍ថា ធូស្រាលនៅពេលបាន ស្ដាប់សម្លេងអ្នកម្ដាយ។
< អា៎ៗ~ ម៉ាក់និយាយលេងទេ អញ្ចឹងប៉ុន្នឹងសិនចុះណាកូន ម៉ាក់ទៅរៀបចំម្ហូបឲ្យប៉ាកូនសិន >
" បាទ! ជម្រាបលា អ្នកម៉ាក់ " ថេយ៉ុងចុចបិត ហើយក៏ហុច ទូរស័ព្ទទៅឲ្យ យូជីន។
" អ្នកប្រុស! អ្នកប្រុសមិនអីទេមែនទេ? " ដោយឃើញថេយ៉ុងអោនមុខចុះ ហើយយំ យូជីន ក៏សួរ ឡើងដោយការព្រួយ បារម្មណ៍ តើគេកើតអ្វី?
" ខ្ញុំមិនអីនោះទេ យូជីន " ឃើញទេថាគេជាមនុស្សពូកែទ្រាំប៉ុណ្ណា ? លាក់អារម្មណ៍មិនងាយ បញ្ចេញឲ្យអ្នកណាមកឈឺចាប់ជាមួយទេ ស៊ូ ឈឺតែឯង ប្រសើរជាងនាំគេមកឈឺក្បាលជាមួយ។ មិនចេះគំគួនគេទេ ទោះជាគេធ្វើបាបខ្លួនក៏ដោយ ទុនភ្លុនតែមិនបានទន់ជ្រាយ មិនស្លូតហើយក៏មិនកាច តែងតែញញឹមលាក់ភាពឈឺចាប់ ញញឹមនិងផ្ដល់ភាពកក់ក្ដៅដល់មនុស្សដែរនៅជាវិញខ្លួន ។
" ជុកៗៗ~ អាណិតណាស់! កូនមិនអីទេម៉ាក់ គេល្អនិងកូនណាស់ ! ហាសហា " ណាហ្វីមិនដឹងជាមកពីណា មកនិយាយផ្លែផ្កាឲ្យថេហ្យុង។ រាងតូចមិនបានតបត ធ្វើដូចសំដីនាងជាខ្យល់ ដែលបក់ផើយផាត់មកប៉ះកាយ ដោយគ្មានរូបរាង។
" នែ~ មិនលឺយើងនិយាយទែហេស៎ ! អាក្មេងឆ្កួត ? " ណាហ្វីស្រែក សម្លុតដាក់ថេហ្យុងទាំងការខឹង ដែកគេចាត់ទុកខ្លួននាងដូចជាមនុស្ស គ្មានរូបរាង។
" តោះ~ យូជីន ទៅក្នុងផ្ទះវិញ ! នៅទីដូចជាមានសម្លេងសត្វរុយ គួរអោយរំខានណាស់ "
ថេយ៉ុងនៅតែមិនបានខ្វល់ឬចាប់ អារម្មណ៍ជាមួយណាហ្វី ក៏បែរមកនិយាយជាមួយ យូជីនវិញទាំងញញឹម ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង យ៉ាងអញ្ចឹងនៅពេលនេះ ។
" អាយយយ៎~ អាក្មេងចង្រៃ នេះ~ ឯងចង់ថាយើងជាសត្វ អញ្ចឹងហេស៎? អាក្មេងឆ្កួត " ណាហ្វី ស្រែកច្រឡោត ចោតសួរទាំង ចាប់ស្មារថេហ្យុងអង្រួនខ្លាំងៗ ថេហ្យុងមិនបានខ្វល់ ញញឹមស្រស់លើកដៃមកបោស ដៃរបស់ស្រីល្អចេញ ដូចជាបោសធូលី ហើយដើរចូលទៅក្នុងភូមិគ្រឹះវិញ ដោយមាន យូជីន ដើរតាមពីក្រោយ។ យូជីនក៏លួចសើចតិចៗនៅក្នុងចិត្តនៅពេលដែលឃើញស្រស់ល្អខឹងនិងធ្វើអីថេហ្យុងមិនបាន។ជួយប្រាប់ខ្ញុំពីរបៀបសរសេររឿងឲ្យឈប់ភ្លាវផងព្រោះភាគនេះភ្លាវសាហាវណាស់😂😂
សូមរង់ចាំភាគបន្ត♥️
#ក្វាង លីននី♥️
YOU ARE READING
តំណែងបេះដូង❤️ ( Completely )
Romanceថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំមិនអាចក្បត់សច្ចៈ ធ្វើមនុស្សអត្មានិយមបន្តក្បែរបងឡើយ អូនស្រឡាញ់បង តែមិនអាចស្រឡាញ់។ Jeon Jungkook × Kim Taehyung