ទាំងពីរអ្នកប្ដីប្រពន្ធក៏បណ្តើរគ្នា ចុះមកខាងក្រោម។ ជុងហ្គុកញញឹមស្រស់ស្រាយ ខុសអីតែថេហ្យុងមុខក្រហមងាំង ព្រោះតែការអៀន។
" បងជុង... " សម្លេងស្រួយ ស្រេស បានបន្លឺឡើង ខណៈដែលស្រីស្រស់បបូរមាត់ក្រហមឆ្អិតឆ្អៅរត់ទៅអោននាយសង្ហារជាប់ទាំងញញឹមញញែម។
" ណាហ្វី! " ជុងហ្គុកទាញស្រីស្រោះចេញពីការអោប មុននិងពោលហៅឈ្មោះនាង ទាំងភ្ញាក់ផ្អើល។ ( តួឈ្នាននីសចេញមកហៃអ្នក😾 )
" ចាស- គឺអូន~ អូននឹកបងណាស់ជុង ហិហិ " មិនត្រឹមតែនិយាយថែមទាំងឈ្មុលខ្លួនទៅអោមនាយជាថ្មី។ ថេហ្យុងឃើញបែបនោះក៏បែរមុខចេញ ព្រោះមិនចង់ឃើញសកម្មភាព ពួកគេទាំងពីរស្និតស្នាលគ្នា ត ទៅទៀតឡើយ ក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដូចគ្នា ថាកើតអ្វី បេះដូងចាប់ផ្តើមលោតកន្ត្រាក់ឈឺពឺតៗឡើងមកដែលពុំអាចហាមបាន គេប្រកត់ចិត្តណាស់ថាគេគ្មានអារម្មណ៍ស្រឡាញ់នាយជាបងថ្លៃឡើយ។
" ណាហ្វី លែងបងសិនទៅ កុំធ្វើបែបនេះអី វាមិនសមទេ " ជុងហ្គុកចាប់ទាញសង្សារបណ្តូលចិត្តចេញ សម្លឹងមើលទៅថេហ្យុងទាំងរអៀសចិត្តមិនស្ទើរដូចគ្នា ។
" ហេតុអ្វី? ទៅខ្មាស់ស្អីអ្នកណាទៅជុង? ក្រែងយើងជាសង្សារនឹងគ្នាមិនអ៊ីចឹង? មនុស្សស្រឡាញ់គ្នាមានអីដែលថាមិនសម ពួកយើងមិនមែនមិនដែលអោបគ្នាឯណា " ណាហ្វីពោលឡើងទាំងសម្លក់ថ្លែងទៅកាន់ថេហ្យុង ព្រៀបដូចជាមានគំនុំជាមួយគ្នាតាំងពីជាតិណាមកយ៉ាងអញ្ចឹង ទាំងដែលពួកគេមិនដែលទាំងស្គាល់គ្នាផង។
" ហ្វី~ ហេតុអីក៏អូននិយាយស្ដីអាក្រក់ស្ដាប់បែបហ្នឹង? អ្នកណាបង្រៀនអូន? " ជុងហ្គុកនិយាយឡើងទាំងមិនពេញចិត្ត កន្លងមក ណាហ្វី សុភាពរាបសា ទន់ភ្លន់ ហ្នឹងស្លូតបូតខ្លាំងណាស់ តែនេះជាស្អីទៅ។
" ឬមិនពិតជុង? ហើយឯងនៅមើលស្អីម៉េចក៏មិនទៅធ្វើការរបស់ឯងទៅ " តបត្រដីទៅកាន់ជុងហ្គុក បន្ទប់មកក៏បែរមកស្តីឲ្យថេហ្យុង ធ្វើចរឹកដូចជាខ្លួនឯងម្ចាស់ផ្ទះ ។
" ហ្វី អូនកំពុងតែនិយាយស្អីមានដឹងខ្លួនទេ? ឆាប់សុំទោសគេភ្លាមទៅ កុំហួសហេតុខ្លាំងពេក " ជុងហ្គុកតម្លើងសំឡេង ស្រែកដាក់ ស្រីស្រស់ ទាំងខាំសង្កត់ធ្មេញ នេះនាងកំពុងតែធ្វើខ្លួនជ្រុលហួសហេតុពេកហើយ ឯណាមនុស្សស្រីល្អ ដែលនាយស្រឡាញ់ស្ទើរលេបនោះ?
" ហួសហេតុហេស៎? ចុះត្រង់បងរៀបការជាមួយវា ដោយមិនប្រាប់អូនសូម្បីតែមួយម៉ាត់ បងមិនគិតថាវាហួសហេតុទេឬជុង? " នាងស្រែកដាក់ជុងហ្គុកវិញទាំងទឹកភ្នែក។ នាងនឹងគេស្រឡាញ់គ្នាមកច្រើនឆ្នាំហើយ សុខៗនាយក៏រៀបការចោលនាង ទាំងមិនបានប្រាប់សូម្បីមួយម៉ាត់ ចិត្តស្រីណាមិនឈឺនៅពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់រៀបការចោលទាំងដែលពួកគេមិនបានមានរឿងអ្វីល្អក់ កករជាមួយគ្នាឡើយ។
" បង! " និយាយមិនចេញព្រោះខ្លួនពិតជាខុសនៅក្នុងរឿងមួយនេះពិតមែន។
" ពួកខ្ញុំរៀបការជាមួយគ្នាដោយសារការសន្យា របស់ចាស់ៗប៉ណ្ណោះ អ្នកនាងកុំបារម្មណ៍អី ខ្ញុំ! ខ្ញុំមិនបានហាមមិនឲ្យអ្នកទាំងពីរទាក់ទងគ្នាឡើយ " ថេហ្យុងញញឹមមុខគ្រៀម និយាយឡើងមកទាំងបេះដូងឈឺសឹងតែលែងលោតដំណើរការ ព្រោះតែមិនចង់ឲ្យពួកគេទាំងពីរមានរឿងឈ្លោះប្រកែកគ្នាដោយសារតែមនុស្សទីបីដូចជាខ្លួនឡើយ។ គេមកក្រោយគេដឹងខ្លួន គេក៏ដឹងទៀតថានៅក្នុងបេះដូងរបស់នាយគ្មានឆ្លាក់ឈ្មោះ ឬរូបរាងរបស់គេឡើយ ម្យាងនាមគេពិតប្រាកដមានឈ្មោះត្រឹមជាប្អូនថ្លៃតែប៉ុណ្ណោះមិនមែនជា ប្រពន្ធស្រប់ច្បាប់របស់នាយឡើយ។
" តើឯងឲ្យយើងជឿបានយ៉ាងម៉េច? " ណាហ្វី
" ជឿឬអត់ វាស្ធិតនៅលើចិត្តអ្នកនាង ខ្ញុំមិនអាចបញ្ជារចិត្តអ្នកណាឲ្យមកជឿងខ្ញុំបានឡើយ " បានប៉ុន្នឹងរាងតូចក៏ដើរចេញ តែមិនទាន់បានបីជំហ៊ានស្រួលបួលផងក៏.. ។
" យើងនឹងរើមកនៅទីនេះ ដើម្បីឲ្យប្រកត់ចិត្ត ថាឯងនឹងមិនចូលមកធ្វើជាមនុស្សទីបី ក្នុងស្នេហាយើងជាមួយបងជុង "
" ចៃដន្យខ្ញុំមិនមែនជាម្ចាស់ផ្ទះទេ ចង់នាងមកនៅឬអត់វាជារឿងរបស់នាង អត់មានពាក់ពាន់ជាមួយខ្ញុំឡើយ " ញញឹមនិយាយទៅកាន់ស្រីស្រស់វិញទាំងមិនងាក់ក្រោយឡើយ ហើយក៏ដើរចេញទៅក្រោយផ្ទះបាត់ ទុកឲ្យស្រីស្រស់ឈរក្ដៅ ក្រហល់ក្រហាយតែឯង បាកមុខមិនស្ទើរទេ ចំណែកឯជុងហ្គុកវិញគ្មានធ្វើស្អីក្រៅពីឈរ មើលយ៉ាងស្ងាត់ស្ងៀមឡើយ។
" សង្ឃឹមថាបង នឹងមិនបដិសេធ ហ្នឹងសំណើររបស់ខ្ញុំទេ " និយាយហើយនាងក៏ប្រញាប់ត្រឡប់ទៅ ខុនដូ នាងវិញប្រមួលខោអាវមកនៅជាជន់ទីបីនៅក្នុងផ្ទះគូរស្វាមីភរិយាថ្មោងថ្មីមួយគូរនេះ។
" អ្នកប្រុស ហេតុអ្វីក៏អ្នកប្រុស និយាយជាមួយនាងម្នាក់នោះបែបហ្នឹង? បើនាងរើមកនៅទីនេះមែននោះ គិតយ៉ាងម៉េច " យូជីនរត់មកតាមថេហ្យុងហើយក៏សួរឡើងមកទាំងចម្ងល់។
" ព្រោះវាជាការពិតនោះអី នាងចង់មកនៅក៏ជារឿងរបស់នាង ខ្ញុំមានឈ្មោះជាប្រពន្ធគេក៏ពិតមែន ប៉ុន្តែជាប្រពន្ធតែឈ្មោះប៉ុណ្ណោះ មិនអាចមានសិទ្ធក្នយងការសម្រេច ចិត្តថាអ្វីបាន អ្វីមិនបានទេ ព្រោះនេះមិនមែនជាផ្ទះរបស់ខ្ញុំឡើយ " ថេហ្យុង
" ចុះបើលោកប្រុសជ្រើសយកនាងនោះ? "
" ពួកយើងមិនបានស្រឡាញ់គ្នាឡើយ ខ្ញុំក៏មិនចាប់ឃុំគេដូចគ្នា ឲ្យគេធ្វើតាមបេះដូងគេចុះ ប្រសិន ជាគេប្រាកដចិត្តថាជ្រើសរើសយកនាង ខ្ញុំក៏ព្រមលែងលះ យ៉ាងណាៗ ពួកយើងក៏បានរៀបការតាមការសន្យាហើយ ពួកគេស្រឡាញ់គ្នា វាមិនខុសឡើយដែលពួកគេជ្រើសរើសនៅជាមួយគ្នា " និយាយចប់ រាងតូចក៏ញញឹមស្រស់ ហើយក៏ចាប់ទាញ់ត្រយ៉ូទឹក មកកាន់ដើម្បី ស្រោចស្រង់ទឹកឲ្យផ្កានារពេលព្រឹកព្រលឹម ។
" ចុះប្រសិននាងម្នាក់ហ្នឹង ធ្វើបាបអ្នកប្រុសនោះ? "
" មានតែទ្រាំ ត្រូវមកជួបគ្នានៅពេលនេះ ប្រហែលជាកម្មពីអតីត យ៉ាងណាៗជ្រុលជាជួបហើយ សងឲ្យអស់ កុំឲ្យមកជាប់ជំពាក់គ្នានៅជាតិខាងមុខ " ថេហ្យុងញញឹមឆ្លើយតប។
ល្ងាចមិនទាន់ស្រីស្រស់បបូរមាត់ ក្រហមឆ្អិនឆ្អៅ ស្លៀករ៉ូបសិចស៊ី ឆែកជិតដល់ក្រលាន បញ្ចេញគល់ទ្រូងយ៉ាងត្រឡុក ត្រឡន់ ដើរកាច់រាង អូសវ៉ាន់លី ចូលក្នុងភូមិគ្រឹះចន ទាំងញញឹមលាក់គំនួត មិនដឹងជាក្នុងចិត្តគិតអ្វីខ្លះឡើយ គំនិតនាងល្អឬអាក្រក់ក៏គ្មានអ្នកដឹងដូចគ្នា។
" មើលស្អី! "
" មើលសត្វទេដឹង " យូ ជីនមិនឲ្យចាញ់ចិត្តដាក់ទៅវិញមួយម៉ាត់ ធ្វើអោយស្រីស្រស់គាំងស្តូក សឹងតែដាច់ផ្ងា។
" នាងឯង "
" ហើយវាយ៉ាងម៉េច? "
" មានរឿងអី? " ថេហ្យុងដែលចេញមកពីណាក៏មិនដឹងចោតសួរឡើងទាំងសម្លឹងមុខ ណាហ្វី។
" មិនមែនជារឿងរបស់ឯងទេ កុំចេះដឹង ចំណែកនាង យើងដេញនាងចេញ " សំឡុតដាក់ថេហ្យុង ហើយក៏បែរមកនិយាយដាក់ យូជីន ធ្វើមើលតែខ្លួនឯងជាម្ចាស់ផ្ទះ។
" នាងមានសិទ្ធស្អី មកដេញខ្ញុំ? មានសិទ្ធស្អីមកស្រែកដាក់អ្នកប្រុសខ្ញុំ? "
" សិទ្ធជាប្រពន្ធបងជុង សិទ្ធជាម្ចាស់ស្រីក្នុងភូមិគ្រឹះនេះយ៉ាងម៉េច? "
" ឯណាអេតាស៊ីវឹល? ឯណាចិញ្ចៀនរៀបការ? បើគ្មានទេកុំមកដំឡើងរឹកនៅទីនេះអី ឈឺទៅគ្មានអាណាមើលនាងឯងទេ! " យួជីន
" នាងឯង~~ "
" យ៉ាងម៉េច និយាយមិនចេញ ព្រោះតែគ្មានមែនទេ "
" បានហើយ យូជីន " រាងតូចឃាត់ព្រោះមិនចង់ឲ្យមានរឿងធំ ឬបញ្ហារដល់យូជីនឡើយ។
" យល់ដល់អ្នកប្រុស ខ្ញុំឈប់ក៏បាន " យូជីន
" នាងឯងចង់ទៅណា តួនាទីនាងត្រូវយកវ៉ានលីរបស់យើងទៅដាក់នៅក្នុងបន្ទប់បងជុង "ណាហ្វី
" នាងត្រូវតែស្នាក់នៅបន្ទប់ទទួលភ្ញៀវ ក្នុងនាមជាភ្ញៀវ ធ្វើជាស្រីកុំមាយាទអន់ពេក មករកប្ដីគេដល់ផ្ទះហើយ នៅចង់មកដេកបន្ទប់ជាមួយប្ដីគេទៀត មិនគិតថាវាថោកទាបពេកទេហេស៎? " ស្គាល់ យូជីនហេស៎? ចង់ប្រាប់ថាអ្នកបម្រើមែនពិត ជាអ្នកបម្រើ វីអាយភី តែហ៊ានក្ដៅដឹងតែយូជីនជះទឹក ទាំងធុងៗ កណ្ដាលមុខមិនខាន់ TT។
" នាងឯង.." មិនចឲ្យ ណាហ្វីតបទាន់ យូជីន ក៏អូសវ៉ាន់លីស្រីស្រស់យកទៅដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវបាត់ទៅ នាងមិនអាចនិយាយអ្វីបានព្រោះមើលទៅ យូជីនមិនដូចអ្នកបម្រើធម្មតាៗឡើយ ណាត្រូវការរៀប រឹកមុខនាយក្រាស់មកពីធ្វើការវិញផង មានតែតាមគេសិន។
( យើងមិនមែនយូជីន ឈ្មោះយើងគឺ ចន ជូអាន នាងគ្មានថ្ងៃបានខ្លាចជាម្ចាស់ស្រីក្នុងផ្ទះនេះក្រៅពីបងថ្លៃថេហ្យុន យើងឡើយមីស្រីពស់វែក ) យូជីន និយាយក្នុងចិត្តទាំងលបលួច សម្លឹងទៅកាន់ ណាហ្វី ហើយក៏ដើរចេញទៅខាងក្រោយភូមិគ្រឹះបាត់។
ពេលល្ងាចឈានចូលមកដល់ ព្រះអាទិត្យចាប់ផ្តើម ផ្ទៃមេជចាប់ងងឹត ព្រះចន្ទរះ ឡើងមកព្រមជាមួយហ្នឹងឌួង ចឹងចាំងចិញ្ចាចជាច្រើនឌួង បំភ្លឺមួយជំហៀងភពផែនដី នាពេលរាត្រី។
ដំណើរមួយៗយ៉ាងហំហាន ដើរចូលមកក្នុងភូមិគ្រឹះ ទាំងទឹកមុខស្មុកស្មាញ់ ។
" បងជុង~~ " គ្រាន់តែដើរចូលភ្លាម ស្រីស្រស់រត់មកអោបនាយយ៉ាងស្អឹតដូចក្រមួន ដឹងទេនាងខំទៅងូតទឹកដុះខាតខ្លួនប្រាណ តែងមុខតែងមាត់ ព្រមទាំងបាញ់ទឹកអប់សឹងតែកន្លះដប ដើម្បីគ្រាប់ចិត្តនាយ បើយប់នេះនាងចាប់ស៊ីគ្រឿងក្នុង ជុងហ្គុកមិនបានទេ នាងនឹងព្យាយាមម្តងទៀតនៅថ្ងៃស្អែក><។
" ណាហ្វី " ជុងហ្គុកទាញនាងចេញពីកាអោបពោលហៅឈ្មោះនាងស្រាលៗ នេះនាងពិតជាមកនៅទីនេះមែនឬ?
" ចាស គឺអូន តើបងនៅខឹងអូន ចំពោះរឿងកាលពីព្រឹកមិញទៀតមែទេ? អូនជាទោសណា មកពីអូនខឹង អូនប្រច័ណ្ឌ ព្រោះតែស្រឡាញ់បង កុំខឹងអូនអីណាជុង " នាងនិយាយទាំងទឹកភ្នែក ជុងហ្គុកឃើញហើយក៏ទាញនាងយកមកអោបជាប់ទ្រូង អង្អែលក្បាលនាងតិចៗជាការលួងលោម។
" មិនអីទេណា បងក៏សុំទោសដែលបងស្រែកដាក់អូនកាលពីព្រឹកមិញ បងទេជាអ្នកខុសដែលរៀបការចោលអូន ថែមទាំងមិនបានប្រាប់អូនមុខសូម្បីមួយម៉ាត់ " នាយនិយាយទាំងសម្លេងទន់ភ្លន់ទៅកាន់នាង ដោយមិនភ្លេច ចោលស្នាមថើបនៅលើថ្ងាស់ស្រីតូចមួយខ្សឺតផងដែរ។ កែវវិការផ្អែមល្ហែមនិងថ្នាក់ថ្នមដែលជុងហ្គុកធ្វើទៅកាន់នាង នាំឲ្យបេះដូងតូចនៅក្នុងទ្រូងខាងឆ្វេងរបស់ថេហ្យុង លោតកន្ត្រាក់ខ្លាំងៗឈឺខ្ទោកៗស្ទើរតែលែងដំណើរការ។
បានត្រឹមតែញញឹមរួចក៏ដើរចេញ ព្រោះគេគ្មានសូម្បីតែសិទ្ធិប្រច័ណ្ឌនាយ គេគ្រាន់តែជាអ្នកជំនួស នាមគេពិតប្រាកដ ត្រឹមជាប្អូនថ្លៃតែប៉ុណ្ណោះ ។សូមរងចភាគបន្ត❤️🙆
#ក្វាងលីននី❤️
YOU ARE READING
តំណែងបេះដូង❤️ ( Completely )
Romanceថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំមិនអាចក្បត់សច្ចៈ ធ្វើមនុស្សអត្មានិយមបន្តក្បែរបងឡើយ អូនស្រឡាញ់បង តែមិនអាចស្រឡាញ់។ Jeon Jungkook × Kim Taehyung