បន្ទាប់ពីបោកគួកសម្លៀកបំពាក់រួចរាល់ ថេយ៉ុងក៏ចូលមកសំងំ នៅក្នុងបន្ទប់ដែលសំបូរទៅដោយគ្រឿងអប់ ជាច្រើនដែលរាងតូចបានធ្វើ។
គេអង្គុយបត់ខោអាវជាច្រើន ដាក់ក្នុងហឹមធំៗ សម្លៀកបំពាក់ម្តងមួយៗ ដែលគេបត់ដាក់ចូល គរលើគ្នាយ៉ាងមានរបៀប រៀបរ៉យ បន្ទាប់មកក៏យកថង់ស្បៃដែលខ្លួនបានច្រកផ្កាអប់ចូល ដាក់ទៅក្នុងហឹបនោះ បិតវាហើយក៏ព្យាយាមលើកវាដាក់ទៅក្នុងទូរយ៉ាងត្រឹមត្រូវបំផុត។
" ផ្កាអប់ទាំងនេះពិតជាក្រអូបណាស់អ្នកប្រុស " យូជីន ដែលសំលឹងមើលគ្រប់កែវវិការរបស់រាងតូចអស់ពេលជាយូរ និយាយឡើងមកទាំងញញឹម ញញែម មើលចុះនៅក្នុងបន្ទប់នេះទាំងមូល គឺពោរពេញទៅដោយគ្រឿក្រអូបធ្វើឡើងដោយផ្កា ខ្លិន ក្រអូបនៃផ្កាអប់ ដែលរាងតូចបានធ្វើ ជះសាយពេញបន្ទប់ គ្រាន់តែបើទ្វាបន្ទប់ ក៏ជះខ្លិនក្រអូបពេញច្រមុះបាត់ទៅហើយ។ នៅក្នុងបន្ទប់នេះកាន់តែយូរ មានអារម្មណ៍ថាកាន់តែក្រអូប តែមិនឆួលនោះឡើយ។
" បើយូជីន ចូលចិត្តខ្លិននេះ អាចយកសម្លៀកបំពាក់ មកអប់ក្នុងបន្ទប់នេះបានណា ខ្ញុំអនុញ្ញាតិ " សំឡេងស្រទន់ស្រដីឡើងមួយៗពពេញ ទៅដោយភាពទន់ភ្លន់ ដែលអាចធ្វើឲ្យអ្នកស្តាប់ ទទួលបានភាពកក់ក្ដៅនៅក្នុងចិត្តជាខ្លាំង។
ស្នាមញញឹមនៅលើផ្ទៃមុខរបស់គេគឺពិតជាស្រស់ស្អាតខ្លាំងណាស់ដែល រកលេខមកដាក់ចំពោះភាពល្អហួសរបស់រាងតូចម្នាក់នេះពុំបានឡើយ។
" តែខ្ញុំត្រឹមជាអ្នកបម្រើទេអ្នកប្រុស មិនបាច់ចង់ល្អពេកក៏បាន "
" ចំពោះខ្ញុំ មិនបានចាត់ទុកយូជីន ជាអ្នកបម្រើឡើយ ខ្ញុំឲ្យសិទ្ធទៅអ្នកគ្រប់គ្នាស្មើគ្នា មិនគិតពីឋានៈឡើយ "
" មកពីអ្នកប្រុសចរឹក អញ្ចឹងតើ ទើបលោកស្រីចន ស្រឡាញ់ពេញចិត្តអ្នកប្រុស " យូជីនបានត្រឹមតែញញឹមលួចសរសើរភាពល្អស្អាតរបស់រាងតូចរូបនេះ។
" មែនហើយ បងកុំភ្លេចយកផ្កាអប់នេះ ទៅឲ្យអ្នកម៉ាក់ក្មេងផង ជួបបង្រើនពីរបៀបអប់ទៅ អ្នកបោកគួកសម្រៀកបំពាក់នៅទីនោះផង "
" ចាស៎~! អ្នកប្រុស "*JJK Group...
តុកៗ~~~
" អញ្ជើញចូល " សំឡេមាំក្រល៎ បន្លឺអនុញ្ញាតិទៅអ្នកនៅខាងក្រៅ។
" នៅ20នាទីទៀត មានប្រជំម្ចាស់ភាគហ៊ុន ធំ ចៅហ្វាយ " គ្រីសដែលជាជំណិត ក៏និយាយឡើងមកប្រាប់ទៅអ្នកជាចៅហ្វាយនាយ។
" ហ្ហឹម! ទៅរៀបចំទៅ "
" បាទចៅហ្វាយ " គ្រីសក៏ដើរចេញទៅធ្វើការងារ របស់ខ្លួន។
" នែនាង បងជុងនៅខាងក្នុតដែរទេ? " ណាហ្វី ស្រីស្អាតបបូរមាត់ពណ៍ក្រហមឆ្អិនឆ្អៅ ពោលសួរទៅកាន់ លេខារូបស្រស់ បបូរមាត់ទឹកគ្រូចដិត មើលទៅការតុបតែងខ្លួនរបស់នាងទាំងពីរសិចស៊ី មិនចាញ់គ្នាប៉ុន្មានឡើយ។ ( តួឈ្លានីសទាំងពីរប៉ះគ្នាហើយអ្នកហ្ហើយ🤒✋ )
" នៅ! មានណាត់ជាមុនទេ? បើគ្មានចេញ " នាងលេងខា ក៏មិនណយ តបទៅណាហ្វីវិញ ដោយ ចរិតរឹកពា ពេបជ្រាយ មើលទៅដូចជាជ្រេងគ្នាខ្លាំងណាស់។
" នាងឯង~ ហ្ហឹស! គ្មានណាត់ទេ តែយើងជាសង្សារបងជុង ចូលទៅដោយមិនបាច់ណាស់ឡើយ " ប្តូរពីការខឹងច្រឡោយមកជានិយាយ បញ្ឈឺទៅកាន់ អេននីវិញ តែគិតហេស៎ថា លេខាម្នាក់នេះស្គៀបជើងធ្មេញ កំពុងតែចង់ដណ្ដើម អគនាយកស្រាប់ផង។
" ជាសង្សារក៏ដោយ បើមិនណាត់ទុកមុនទេ នាងគ្មានសិទ្ធចូលទៅឡើយ "
" តែយើងចង់ចូល នាងឯងគ្មានសិទ្ធហាមយើងទេ " ថាហើយក៏សម្រុកចូលទៅតែអេននី ក៏ទៅចាប់នាងជាប់មិនឲ្យចូលបានឡើយ។
" យើងមិនឲ្យនាងឯងចូលទេ "
" លែងយើង ស្រីចង្រៃ យើងត្រូវការជួបបងជុង នាងឯងហាមយើងមិនបានទេ "
" មិនឲ្យចូលទេ " អេននី
ជុងហ្គុកកំពុងតែស្មុកស្មាញផង ស្រាប់តែមានសំឡេងរញ៉េរញ៉ៃនៅខាងក្រៅ ធ្វើឲ្យនាយកើតចិត្តក្ដៅក្រហាយជាខ្លាំង ខ្វះកន្លែងណាស់ឬ? បានជាមករញ៉េរញ៉ៃនៅទីនេះ?
" លែងយើងងង.. " < ក្រាក >
" បងជុង " គ្រាន់តែចូលមកដល់ ស្រីស្រស់ក៏ហេរទៅអោបនាយសង្ហារភ្លេត ។
" សុំទោស អគនាយក ខ្ញុំព្យាយាមឃាត់នាងហើយ តែនាងនៅតែសម្រុកចូលមក " លេខារូបស្រស់អោនមុខសុំទោសនាយសង្ហារ ធ្វើមើលតែខ្លួនឯងល្អត្រឹមត្រូវណាស់អញ្ចឹង ។
" មិនអីទេ នាងទៅធ្វើការ របស់នាងវិញចុះ " ឮហើយអេននីក៏សម្លក់ មុនណាហ្វីបន្តិចហើយក៏ចេញពី អូហ្វីស របស់ជុងហ្គុកទាំងម៉ូម៉ៅ មិនគួរមកចាញ់ព្រៀបអញ្ចឹងសោះពិតជាគួរឲ្យខឹង។
" អូនមកទីនេះ ធ្វើអី? " ជុងហ្គុកសួរឡើង ទាំងទាញនាងចេញឆ្ងាយពីរាងកាយរបស់ខ្លួន។
" គឺអូននឹកបង.. "
" តែពួកយើងក៏នៅផ្ទះជាមួយគ្នារាល់ថ្ងៃតើ ហេតុអ្វីក៏សម្រុកចូលមកបែបនេះ? " នៅតែមិនយល់ ក្រែងពីម្សឹលមិញនាងរើ ទៅនៅជាមួយនាយមិនអញ្ចឹង ហេតុអ្វីក៏ពោលពាក្យថានឹកទាំងតែបែកគ្នា មិនបាន2ម៉ោងត្រឹមត្រូវផង។
" គឺអូនមានរឿង ចង់ប្រាប់បង "
" រឿងអ្វី ចាំដល់ផ្ទះចាំនិយាយគ្នា ពេលនេះបងត្រូវទៅប្រជុំ " ថាហើយនាយក៏ក្រោកឡើងបោះជំហ៊ានដើរចេញទៅ។
" លែងលះជាមួយ ថេយ៉ុន ស្អីនោះ ទៅ ជុងហ្គុក " មួយប្រយោគរបស់នាងធ្វើឲ្យជុងហ្គុកអាក់ដំណើរ ហើយបែរមកសម្លឹងមុខរបស់នាងជាសង្សារ។
" អូននិយាយឆ្កួតស្អី? " ជុងហ្គុកលើកចិញ្ចឹមឡើងសួរទៅកាន់សង្សារបណ្ដូលចិត្ត ទាំងមិនយល់។
" អូនមិនបាននិយាយឆ្កួតស្អីទេ យ៉ាងណាក៏បងបានរៀបការតាមពាក្យសន្យាហើយដែរ លែងលះជាមួយគេទៅជុងហ្គុក ពួកយើងនឹងត្រឡប់មកជារបស់គ្នានឹងគ្នាដូចពីមុនវិញ ក្រែងបងមានគំរោងចង់សុំអូនរៀបការនោះអី " និយាយព្រមជាមួយទឹកភ្នែកដែលស្រក់ចុះមក។
" បងទៅប្រជុំហើយ អូនទៅផ្ទះវិញទៅ " ថាហើយនាយក៏ដើរចេញទៅ ដោយមានអេននីនៅចាំខាងក្រៅស្រាប់ទាំងញញឹមខ្ចឹប ។
" អាយ៎យយយយ ហេតុអីបងជុង ហេតុធីក៏បងមិនលែងជាមួយវា " ណាហ្វីស្រែកឡើងទន្ទ្រាំជើងសឹងតែបែក ការ៉ូហើយក៏ដើរចេញទៅទាំងម៉ូម៉ៅ។
រាងល្ងាចបន្តិច ថេយ៉ុងបានចេញមកក្រៅតាមការណាត់ជួបរបស់សិស្សច្បងខ្លួនដែលទើបតែមកពីអាមេរិច។@Coffee Shop..
" ថេយ៉ុង បងនៅខាងនេះ " ហេនរី បុរសកូនកាត់ លើកដៃបក់ខ្វៃៗ ព្រមជាមួយស្នាមញញឹមដ៏ស្រស់សង្ហារជាប់នៅលើផ្ទៃមុខរបស់គេ។ មុខសង្ហារៗ របស់នាយកំលោះកូនកូរ៉េកាត់អេមេរិច ម្នាក់នេះណាអាចទាក់បេះដូងក្រមុំៗបានមិនតិចឡើយ។
ថេយ៉ុងមិនមាត់ តែក៏ដើរតម្រង់ទៅហេនរី ទាំងញញឹមតិចៗ ។
" សិស្សច្បងមកដល់កូរ៉េ តាំងពីពេលណា? " សម្លឹងស្រទន់ដែលស្តាប់មិនចេះធុញ បន្លឺឡើងមកព្រមជាមួយស្នាមញញឹមដែលស្រស់ស្អាតនៅលើផ្ទៃមុខ។
" បងទើបតែមកដល់ពីម្សឹលមិញនេះឯង ថ្ងៃនេះបងមានរឿងចង់ សារភាពប្រាប់ ទើបបងណាត់ អូនមកថ្ងៃនេះ " នាយសង្ហារពោល លើកដៃទាំងគូរទៅចាប់ក្តោបដៃរាងតូចដែលដាក់នៅលើតុ ថេយ៉ុងដកដៃចេញយ៉ាងលឿនព្រោះយែគិតថាវាមិនសមឡើយ។
" សារភាព? សារភាពអ្វីទៅ? "
" បងបាន លួចស្រឡាញ់ថេយ៉ុងតាំងពីជួបដំបូងម្លេះ ពេលនេះ បងចង់មកសុំ អោកាស តើអូននៅទំនេរនៅឡើយ មែនទេ " ហេនរី ហ៊ានសន្និដ្ឋាន ថារាងតូចថេយ៉ុងនៅទំនេរ ដោយសារតែតាំងពីនាយស្គាល់រាងតូចម្នាក់នេះមក មិនដែលឃើញគេទាង់ទងស្នេហា៎ ជាមួយអ្នកណាឡើយ អញ្ចឹងហើយទើបគេគិតថា រាងតូចប្រាកដជានៅទំនេរនៅឡើយ ។
" សុំទោស សិស្សច្បង ខ្ញុំមិនអាចឡើយ " ថេយ៉ុង និយាយឡើងទាំងអោនមុខចុះ គេក៏មិនចង់ បដិសេធ ដែល ក៏ប៉ុន្តែ គេពិតជាមិនអាចពិតមែន ទោះបងប្រុសត្រឡប់មកធ្វើជាប្រពន្ធស្រប់ច្បាប់របស់ជុងហ្គុកវិញ តែគេគ្មានភាពបរិសុទ្ធ ឲ្យទៅហេនរីឡើយ គេមិនអាចធ្វើជាមនុស្ស អត្មានិយម បានទេ។
" ហេត- ហេតុអ្វីទៅ ថេយ៉ុង ឬបងមិនល្អត្រង់ណា? " ហេនរីស្រដីឡើងទាំងបេះដូងខ្ទិចខ្ទាំ ស្នេហា៎ របស់គេកំពុងតែ បដិសេធ នឹងសំណើ របស់គេហើយ។
" មិនមែនបង មិនល្អឡើយ តែ- តែខ្ញុំបានរៀបការរួចទៅហើយ " និយាយព្រមទាំងលើកដៃខាងឆ្វេងឡើង បង្ហាញឲ្យនាយសង្ហារ បានឃើញពីចិញ្ចៀនរៀបការ។
" តាមពិត មកពីថេយ៉ុង មានគេ ទើបមើលមិនឃើញពីសេក្ដីស្រឡាញ់របស់បង " គេស្រដីឡើងទាំងសើចចំអន់ឲ្យខ្លួនឯង ខណៈដែលកែវភ្នែកឡើងក្រហម ស្ទើរតែទុបទឹកភ្នែកមិនបាន។
" សុំទោស សង្ឃឹមថាបង នឹងរកបានអ្នកដែលល្អជាងខ្ញុំ " ថាហើយរាងតូចក៏ចេញទៅ នៅក្នុងបេះដូងក៏ឈឺមិនតិច ព្រោះខ្លួនក៏ធ្លាប់មានអារម្មណ៍ថាស្រឡាញ់ហេនរីដូចគ្នា តែពេលនេះគឺគ្មានឡើយ។សូមរង់ចាំភាគបន្ត❤️
#ក្វាងលីននី♒
YOU ARE READING
តំណែងបេះដូង❤️ ( Completely )
Romanceថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំមិនអាចក្បត់សច្ចៈ ធ្វើមនុស្សអត្មានិយមបន្តក្បែរបងឡើយ អូនស្រឡាញ់បង តែមិនអាចស្រឡាញ់។ Jeon Jungkook × Kim Taehyung