@morning....
ថ្ងៃអាប់អួរ បានកន្លងផុសតទៅជំនួសដោយថ្ងៃថ្មី។ ពន្លឺព្រះអាទិត្យ រះបំភ្លើ នាំហើយឃើញកាយតូចកំពុងតែរូតរះដៃជើងធ្វើអាហារពេលព្រឹក តាមទម្លាប់ប្រចាំថ្ងៃរបស់គេ។
ការញ៉ាំអាហារពេលព្រឹក បញ្ចប់ទៅដោយអាប់អួរសម្រាប់ថេយ៉ុង ។ គេញ៉ាំទាំងអោនមុខចុះ មិនហ៊ានសម្លឹងមុខជុងហ្គុកឡើយ ចំពោះណាហ្វី វិញ គឺតែងតែធ្វើកែវវិការផ្អែមល្ហែមជាមួយជុងហ្គុកគ្រប់ពេល ធ្វើឲ្យថេយ៉ុង ឈឺស្ទើរតែអួលបាយស្លាប់ ញ៉ាំមិនចូលក៏ព្យាយាមត្រដ៎ ញ៉ាំ កែវវិការស្និតស្នាលរបស់ពួកគេ ប្រៀបដូចជាកំបិតរាប់រយចាក់ពុះ បេះដូងតូចរបស់គេជាជំរៀក។@1ខែក្រោយមក...
កន្លងផុតទៅមួយខែ រវៀងជុងហ្គុកនិងថេយ៉ុងកាន់តែឃ្លាត់ឆ្ងាយ ថេយ៉ុងមិនដែលបង្ហាញ់មុខឲ្យជុងហ្គុកឃើញឡើយ សូម្បីតែពេលញ៉ាំបាយក៏មិនមករួមតុ ជាមួយនាយដូចគ្នា។ នៅពេលដែលជួបមុខគ្នាថេយ៉ុងក៏ដើរជៀស ព្រោះមិនចង់ឃើញកែវវិការស្និតស្នាល របស់នាយជាមួយស្រីផ្សេងដែលមិនមែនជាខ្លួន តែគេតែងតែបំពេញទួនាទីជាភរិយាល្អជានិច្ច មិនថាអាហារ៎ សម្លៀកបំពាក់ ឬការរៀបចំបន្ទប់របស់ជុងហ្គុកនោះឡើយ គេតែងតែជាអ្នកធ្វើ គ្រាន់តែគេធ្វើនៅពេលដែលនាយមិននៅតែប៉ុណ្ណោះ។ ចំណែកណាហ្វី វិញតែងតែរករឿងថេយ៉ុងស្ទើរតែរាល់ថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែខ្សោយទៅៗ ដូចមនុស្សគ្មានវិញ្ញាននៅក្នុងខ្លួន ទឹកមុខស្លេកស្លាំងដូចជាអ្នកឈឺ ហើយថែមទាំងស្គមខ្លាំងជាងមុនទៀតផង។
" អ្នកប្រុស~ ទឹកមុខអ្នកប្រុសស្លេកស្លាំងខ្លាំងណាស់ ខ្ញុំថាគួរតែទៅមន្ទីពេទ្យ ដើម្បីពិនិតមើលពី អាការៈ " យូជីន ដែលជួយគ្រាថេយ៉ុងឡើងទៅបន្ទប់ពោលឡើងជាមួយការព្រួយបារម្មណ៍ជាខ្លាំង។
" ខ្ញុំមិនបានកើតអ្វីខ្លាំងឡើយ យូជីន គ្រាន់តែអស់កម្លាំង និងល្ហែល្ហៃ សម្រាក់បន្តិចលែងអីហើយ " បបូរមាត់ប្រេស ស្លេកបង្ហើបនិយាយទាំងញញឹមគ្រាមក្រោះ ដើម្បីបញ្ជាក់ថាគេមិនបានកើតអ្វីឡើយ កុំបារម្មណ៍អី។
" ជិតងាប់ឬនៅ? " ស្រីស្រស់ដែលដើរមកឆ្លាស់ផ្លូវជាមួយរាងតូច ក៏ចាប់និយាយឌឺដង ក្នុងន័យមិនល្អឡើងមក ធ្វើហើយយូជីន សឹងតែហកទះឲ្យបែកមាត់ឆ្កែរបស់នាងទេ។
" នាងឯង~ / កុំមានរឿងអីយូជីន ខ្ញុំចង់សម្រាក់ " ថេយ៉ុងឃើញយូជីន ដូចជាខឹងជំនួសខ្លួន ក៏ចាប់ឃាត់ឡើង ព្រោះមិនចង់មានរឿងនាំតែវែងឆ្ងាយ។
" ចាស៎អ្នកប្រុស~ " ស្រីតូចងួកក្បាល ហើយក៏គ្រាថេយ៉ុងដើរបន្ត ទាំងសម្លក់មុខ ណាហ្វីដូចជាចង់ហែងសាច់។
" ងាប់ឲ្យបាត់ក៏ល្អ មិនចាំបាច់ឲ្យយើងពិបាករៀបផែនការ កំចាត់ឯង " នាងនិយាយដែលធ្វើឲ្យយូជីនបែរក្រោយ ហើយដើរសំដៅមករក ណាហ្វីដែលធ្វើមុខឌឺ។
« ផ្លាច់ » ផ្ទៃមុខ របស់ណាហ្វី ត្រូវបែរទៅម្ខាងដោយសារតែកម្លាំងដៃរបស់ យូជីន ធ្វើហើយថេយ៉ុងបើកភ្នែកធំៗ នឹកស្មានមិនដល់ថាយូជីន ហ៊ានលើកដៃទះ ណាហ្វីឡើយ។
" មួយកំភ្លៀងនេះសម្រាប់ស្រី ថោកទាបឥតគេខ្មាស់ដូចជានាង "
" នេះនាងឯងហ៊ានទះយើងផងហេស៎ មីស្រីចង្រៃ " នាងស្រែកព្រមទាំងបម្រុងទះទៅលើ យូជីនវិញតែ...។
« ផ្លាច់» " ចំណែកមួយកំភ្លៀងនេះជាការសង ដែលនាងហ៊ានប្រម៉ាត មើលងាយដល់អាយុជីវិតអ្នកប្រុសយើង " ថ្ពាល់ទាំងសង់ខាងរបស់ស្រីល្អ ដាមជាប់ម្រាមប្រាំរបស់យូជីន " នាងឃើញហើយក៏សើចឌឺបន្តិចហើយក៏ចូលទៅគ្រាថេហ្យុងដើរទៅបន្ទប់វិញ ក្នុងនាមជាអ្នកឈ្នះ។
មកដល់បន្ទប់ យូជីនដាក់ឲ្យថេយ៉ុងអង្គុយនៅលើពូក។
" ហេតុអ្វីក៏ យូជីន ទះនាង? "
" ស្រីថោកទាបដូចជាស្រីម្នាក់និង ខ្ញុំមិនរៀរែក ក្នុងការទះទេ " យូជីនញញឹមឆ្លលយតបទៅកាន់ ថេយ៉ុង។
" ខ្ញុំខ្លាច យូជីនមានរឿង " រាងតូចនិយាយព្រោះគិតថា យូជីនអាចនិងត្រូចដេញចេញ ដោយសារតែជួយខ្លួន។
" អ្នកប្រុសកុំគិតច្រើនអី គ្មានអ្នកណាដេញខ្ញុំចេញបានឡើយ សម្រាក់យកកម្លាំងសិនទៅណា ខ្ញុំទៅធ្វើស៊ុបពៅ កម្លាំងឲអ្នកប្រុសពិសារ " យូជីននិយាយទាំងទាញ់ភួយមកដណ្តប ឲ្យថេយ៉ុង។ មិនគិតច្រើនថេយ៉ុងក៏ងួកក្បាលយប់ព្រម ព្រោះតែគេល្វើយ ហើយអស់កម្លាំងខ្លាំងណាស់។
YOU ARE READING
តំណែងបេះដូង❤️ ( Completely )
Romanceថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំមិនអាចក្បត់សច្ចៈ ធ្វើមនុស្សអត្មានិយមបន្តក្បែរបងឡើយ អូនស្រឡាញ់បង តែមិនអាចស្រឡាញ់។ Jeon Jungkook × Kim Taehyung