Ep24: បារម្ភ

2.8K 151 19
                                    

" ជួយផង~ អ្នកណាក៏បានដែលជួយផង~ អ្នកប្រុសថេយ៉ុន លង់ទឹក " អ្នកបម្រើស្រីម្នាក់ដែលដើរកាត់នោះ ក៏ប្រទះឃើញថេយ៉ុងដែលលែងកម្រើកខ្លួន នៅក្នុងបាតអាង ធ្វើអោយនាងភ័យរន្ធត់ចំពោះហេតុការនេះជាខ្លាំង។ ស្រែករកជំនួយ ទាំងការព្រួយបារម្ភ គ្មានអ្នកណាដែលថា មិនគោរពស្រឡាញ់ថេយ៉ុងនោះ បើគេល្អម្លឹងៗ បើសិនជានាងចេះហែកទឹក ប្រកត់ជាលោតទៅជួយដោយខ្លួនឯងហើយ មិនចាំគេយូនោះឡើយ។
" ថេយ៍~ " ជុងហ្គុកដែលទើបតែមកពី ធ្វើការស្រែកហៅឈ្មោះ ថេយ៉ុងសឹងតែបែកភូមិគ្រឹះជាពីរនាយទម្លាក់អាវធំនិងកាបូប ដាក់ឯកសារ របស់ខ្លួនចោល ស្ទុះស្ទៀរ រត់ទៅក្រោយ ភូមិគ្រឹះ។
" ជុងហ្គុក~ " ណាហ្វី នៅពេលដែលឃើញនាយរត់តម្រង់ទៅរកអាងទឹកបែបហ្នឹង នាងក៏ចូលខ្លួនទៅស្ទាក់ផ្លូវនាយ បំណង់មិនចង់នាយទៅជួយថេយ៉ុងទាន់ឡើយ តែជុងហ្គុលមិនខ្វល់រុញណាហ្វីចេញពីខ្លួនមួយកម្លាំងធ្វើឲ្យស្រីល្អដួលទៅលើការ៉ូ បណ្តាលឲ្យនាងចុងពោះជាទម្ងន់។ ជុងហ្គុកមិនខ្វល់រត់សំដៅទៅអាងទឹកយ៉ាងលឿនតាមដែលនាយអាចធ្វើបាន នាងឃើញបែបហ្នឹងក៏ ប្រវ៉េប្រវ៉ាស់ក្រោករត់ទៅតាមនាយ យូជីន ដែលលឺក៏រត់ ទៅតាមពីក្រោយដូចគ្នា ។
" អ្នកប្រុសថេយ៍~ " យូជីនលើកដៃខ្ទប់មាត់មិនចង់ជឿ ព្រោះវាភ្លាមៗពេក មុននេះទើបតែនិយាយសើចសប្បាយជាមួយគ្នា ពេលនេះបែរជាមានរឿងបែបហ្នឹងកើតឡើង គេទទួលយកមិនបានទេ។
" ថេយ៍~ « ប្រូង » " ជុងហ្គុកមិនគិតច្រើនលោតទៅជួយប្រពន្ធ ដែលមើលឃើញស្រមោស្ទង់ៗនៅបាតអាង។ នាយហែលទៅជិតកាយតូចរបស់ ថេយ៉ុង ដៃម្ខាងចាប់អោប ក្រសោកកាយប្រពន្ធ ឯម្ខាងទៀតចាប់ទាញមុខរបស់គេមក ហើយទម្លាក់បបូរមាត់របស់ខ្លួនលើបបូរមាត់ប្រពន្ធ ដើម្បីបញ្ចូលខ្យល់ដង្ហើមឲ្យគេ រួចក៏ប្រើជើងធាក់បាតអាង ដើម្បីឲ្យខ្លួនរបស់ពួកគេស្ទុះឡើងទៅលើ។ ជុងហ្គុកបានស្រង់កាយតូចរបស់ប្រពន្ធឡើងគោក ដាក់គេផ្ទាលនិងឥដ្ឋក្បែរមាត់អាង។
" ថេយ៍~ ថេយ៍ឮយើងនិយាយទេ? ថេយ៉ុន~ " គេទះថ្ពាល់របស់ថេហ្យុងតិចៗ តែអ្នកខាងក្រោមនៅតែមិនដឹងខ្លួនដដែល។
" ថេយ៉ុន ឆាប់ដឹងខ្លួនឡើង! ឯងមិនអាចកើតអ្វីបានទេ ហ្ហឹក " ជុងហ្គុកពោលឡើង ទាំងដាក់ដៃទ្រួតលើគ្នាសង្កត់ទ្រូងរបស់ថេយ៉ុង មុននិងអោនទៅភ្លុំខ្យល់អោយគេតាមមាត់។
" ជុងហ្គុកបងធ្វើអីហ្នឹង? " ណាហ្វីដែលឈរមើលជាយូរហើយនោះ ក៏រត់មកចាប់ទាញ់រាងកាយក្រាស់ចេញ នៅពេលដែលឃើញនាយបញ្ចូលខ្យល់ឲ្យរាងតូច។
" បងកំពុងតែជួយគេ " នាយបម្រុងនឹងអោនទៅភ្លុំខ្យល់អោយថេយ៉ុងម្តងទៀតតែ ណាហ្វីនៅតែចចេសឃាត់ មិនអោយនាយបានជួយរាងតូចនោះឡើយ ព្រោះចាំអោកាស់នេះយូហើយ បើនាយជួយ រាងតូចបាន ចឹងនាងមិនខាត់បង់ ខំរុញទម្លាក់ មកឲ្យនាយជួយគេបានងាយៗយ៉ាងម៉េច?
" អត់ទេ~ នេះបងចង់ថើបវាមែនទេ? "
" លែងបងហ្វី~ ហើយឆាប់ចេញទៅ " ដោយអស់ទ្រាំ ជុងហ្គុកស្រែកឲ្យនាងខ្លាំងៗទាំងចិត្តខឹងឆេះឈួល នេះនាយកំពុងតែភ័យនិងរាងតូចផង តែនាងបែមកគិររឿងឆ្កួតឡប់នេះចេញទៅកើត។
" បង.../ មកនេះនាងស្រីចង្រៃ " យូជីន ក៏ខ្លួនមកចាប់ទាញសក់ស្រីល្អពីក្រោយ កុំស្មានតែគេមិនដឹងឲ្យសោះថានាងជាអ្នកច្រានថេយ៉ុង ស្រីម្នាក់នេះពិតជាមិនចង់រស់ខ្លាំងហើយ ទើបប្រហើនបែបហ្នឹង។
" អាយយយ៎ នាងឆ្កួត លែងយើង " ណាហ្វី ចាប់ដៃរបស់យូជីន បំណង់ចង់ឲ្យគេប្រលែងសក់នាង។
" មកនេះ.../ អាយយ៎ " ណាហ្វីស្រែកឡើងនៅពេលដែរ យូជីនចាប់ទាញសក់នាងជាការដឹង នាំនាងទៅកន្លែងផ្សេង។
" ជុង ជួយអូនផង អាយយ ឈឺ~ " សុំទោសផងពេកនេះសម្រាប់ជុងហ្គុក ប្រពន្ធសំខាន់ជាស្រីផិតក្បត់ នាយមិនខ្វល់ទេចង់នាងទៅស្លាប់ឯណាក៏នាយមិនខ្វល់ដែរ។
" ថេយ៍!! កុំបែបនេះអី~ សុំអង្វរឆាប់ដឹងខ្លួនមក~ " ជុងហ្គុកអោនទៅបញ្ជូលខ្យល់អោយរាងតូចនឹងប្រឹងសង្កត់ទ្រូងរបស់គេម្តងហើយម្តងទៀត តែមិនបានផលសោះឡើយ រាងកាយថេហ្យុងពេលនេះមិនខុសអ្វីពីរូបកាយ វិញ្ញាណ្ណឡើយ។
" ឯងមិនអាចស្លាប់បានទេ~ យើងមិនអាចរស់ដោយគ្មានឯងឡើយ ថេយ៍~ " ទឹកភ្នែករបស់កូនប្រុសស្រស់ចុះមក ដោយសារតែខ្លាចជាលើកដំបូង ស្រក់ចុះមកដោយសារតែខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់។
" សុំអង្វរ~ ថេយ៍ " មាត់និយាយខណៈនដែលដៃកំពុងតែសង្កត់ទ្រូងនាយតូច ជុងហ្គុកអោនទៅផ្លុំខ្យល់ឲ្យរាងតូចម្តងហើយម្តងទៀត គេមិនអាចស្លាប់ចោលនាយបានទេ។
" ខិកៗៗ~ " រាងតូចក្អកក្អួតទឹកចេញមកក្រៅឡើងក្រហមមុខ។
" ប្រសើរណាស់~ អរគុណដែលឯងមិនអី " ជុងហ្គុកពោលទាំងលើកក្បាលរាងតូចមកអោប អឹប និងផែនទ្រូងរបស់នាយ ដឹងទេថាមុននេះនាយភ័យខ្លាំងប៉ុណ្ណា បេះដូងនាយស្ទើរតែលែងលោតទៅហើយ។
" ជុង~ ជុងហ្គុក " រាងតូចហើបមាត់ ពោលហៅឈ្មោះនាយខ្សាវៗ ទាំងគ្មានកម្លាំង តើគេកំពុងតែយល់សុបិន្តមែនទេ ទេ មិនមែនទេ វាជាការពិតច្បាស់ណាស់ នាយពិតជាមកជួយខ្លួនពិតមែន។
" ហេតុអ្វីក៏ធ្វើបែបហ្នឹង? ដឹងទេថាយើងភ័យខ្លាច បាត់បង់ឯងប៉ុណ្ណា? ស៊ឺត~ " ជុងហ្គុកនិយាយ ទាំងចោលស្មាមថើបទៅលើសថ្ងាស់របស់រាងតូច បន្តឹងដៃអោបគេ បំបាត់ការភ័យព្រួយដែលមាននៅក្នុងបេះដូង បើគេមកជួយមិនទាន់ តើរាងតូចម្នាក់នេះទៅជាយ៉ាងណា?
" ខ្ញ~ ខ្ញុំមិនបានធ្វើទេ~ ជឿ~ ជឿខ្ញុំទៅ "
" យើងជឿឯង ណា យើង~ យើងនាំឯងទៅបន្ទប់ " ពោលរួច ជុងហ្គុកក៏លើកបីកាយតូចរបស់ប្រពន្ធឡើងទៅបន្ទប់របស់នាយផ្ទាល់។
" អាយយយ៎ នាងខ្ញុំបម្រើ ឆ្កួតឡប់ ឆាប់លែងសក់យើងភ្លាម នាងឯងពិតជាប្រហើនណាស់ អួយយយ៎ " ណាហ្វីស្រែកឡើង នៅពេល យូជីន ច្រាលនាងប៉ិសដួលផ្កាប់មុខ។
" នាងឯងចង់ទៅណា? " ឃើញណាហ្វី បម្រុងដើរចេញទៅ យូជីនក៏សួរឡើង។
" យើងទៅរកបងជុង~ "
" ទៅមិនបានទេ ឆាប់មកនេះ " យូជីន ទាញ់ណាហ្វី ឲ្យត្រឡប់មកវិញ។
" នេះនាងឯងចង់យ៉ាងម៉េចជាមួយយើង ឲ្យប្រាកដ? នាងឯងដូចជាចេះដឹងរឿងយើងច្រើនពេកហើយ ខ្លួនជាកញ្ជះ កុំធ្វើរឹកធំដូចខ្លួនឯងជាកូនម្ចាស់ផ្ទះពេកអី "
" ស្រីចង្រៃ កុំស្មានតែយើងមិនដឹងឲ្យសោះ ថានាងឯងជាអ្នក ច្រានអ្នកប្រុសយើងទម្លាក់ទឹក ហើយក៏សុំប្រាប់ឲ្យដឹងចុះថា ទោះយើងរឹកធំជារឿងរបស់យើង នាងឯងត្រឹមអ្នកស្នាក់អាស្រ័យ កុំធ្វើរឹកដូចខ្លួនឯងជាម្ចាស់ស្រី គ្មានអាណាមកសរសើរនាងទេ នាងពស់វែក " យូជីន ដាក់មួយឃ្លា ធ្វើឲ្យ ណាហ្វី ភ័យប្តូរទឹកមុខ លេបទឹកមាត់មួយក្អឹក ម៉េចក៏នាងអាចដឹង? មុននាងប្រាកដណាស់ថាគ្មានអ្នកណាបានឃើញ។
" នាងឯងនិយាយពីស្អី? "
" កុំមកធ្វើភ្លើ~ លើកនេះយើងគ្មាន ភស្តុតាង តែលើកក្រោយ បើនាងហ៊ានធ្វើបាបអ្នកប្រុសយើងទៀត យើងនិងឲ្យ នាងឯងស្គាល់ពី ធាតុពិតយើង ជាក់ជាមិនខាន់ " យូជីននិយាយបានប៉ុណ្ណឹងក៏ដើរចេញទៅ ណាហ្វីបានត្រឹមតែភ័យខ្លួន ព្រោះមើលទៅយូជីន មិនមែនជាអ្នកបម្រើធម្មតាឡើយ។

ភាគមុនគេប្រេងលេងទេអ្នកអើយ😂
សូមរង់ចាំភាគបន្ត❤️

#ក្វាង លីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now