Ep12: ស្នាមថើប

2.5K 130 1
                                    

" តើឯងឈ្មោះ ថេហ្យុងមែនទេ? " សំណួរមួយនេះធ្វើឲ្យកាយតូចរបស់ថេហ្យុងគាំងស្តូកដូចជាម៉ាស៊ីនអ៊ែរើ។
" លោកកំពុងតែនិយាយពីស្អី? ខ្ញ- ខ្ញុំមិនយល់ទេ " ថេហ្យុងប្រមូលស្មារតីមកវិញ ឆ្លើយតបនៅកាន់នាយក្រាស់ទាំងក្នុងទ្រូងទ័រទទ្រើក ដាក់ដៃម្ខាងខ្ញាំសង្កត់ដៃម្ខាងទៀត ដល់ថ្នាក់រលាត់ស្បែកទៅហើយ ដើម្បីទុបការភិតភ័យ។
" ឈ្មោះនៅលើខ្សែរ ក របស់ឯង ! " លឺប្រយោគនេះរាងតូចក៏អោនភ្នែកចុះទៅមើល វាពិតមែនហើយ ហេតុអ្វីចេះភ្លេចដោះខ្សែរ ក ទិកទៅកើត ព្រះអើយ "
" ឯងឈ្មោះ គីម ថេហ្យុន ហេតុអ្វី ក៏នៅលើបន្តោងមានឈ្មោះ ថេហ្យុង? "
" វ- វាគ្រាន់តែជាបន្តោងខ្សែរ ក ធម្មតាទេលោក ខ្ញុំឃើញឈ្មោះពិរោះ ណាវាស្រដៀងនិងឈ្មោះខ្ញុំ ផង ទើបខ្ញុំពាក់ " ថេហ្យុងដកដង្ហើមធំមួយវ៉ាស់ ធូរទ្រូងណាស់ដែលរឿងមិនបានបែកការ គេស្រម័យមិនចេញទេ ថាបើការពិតលាតត្រដាងមុនរកឃើញបងប្រុសនោះ មិនដឹងថានិងមានរឿងអាក្រក់អ្វីកើតឡើងឡើយ។
" ក៏ពិតមែន " នាយងួកក្បាលយល់ស្រប់ដោយមិនគិតច្រើននោះឡើយ ណាវាក៏ពិរោះពិតមែន ទើបមិនដេញដោលច្រើន តែក៏នៅតែមាន ម៉ូទ័រសង្ស័យដូចគ្នា។
នាយសម្លឹងមើលថេហ្យុងដែលអោនមុខចុះនោះទាំង ក្នុងចិត្តមិនស្ងប់ដូចជាកំពុងតែសង្ស័យរឿងអ្វីមួយតែគេក៏មិនប្រកត់ បានតែសង្ស័យប៉ុណ្ណោះ។
" តើឯងមិនខឹងខ្ញុំទេមែនទេ? "
" រឿងអ្វី " ថេហ្យុងងើបមុខសម្លឹងទៅមុខនាយចំ ខណៈដែលនាយក៏កំពុងតែសម្លឹងមកកាន់គេដូចគ្នា កែវភ្នែលទាំងពីរត្រប៉ាណទៅរកគ្នា អត់ព្រិច។
" រឿងដែលយើងបានបំពានឯងនៅថ្ងៃនោះ "
" អត់ទេ! ហេតុអ្វីខ្ញុំត្រូវខឹងលោកនោះ " រាងតូចញញឹមយ៉ាងស្រស់បញ្ជាក់ថាគេមិនបានខឹងនាយឡើយ ព្រោះតែគេជាអ្នកខុស បើគេមិនចចេសរឹងទទឹង ក៏គ្មានរឿងបែបនោះកើតឡើងឡើយ។
" ហេតុអ្វី? " លើកចិញ្ចើមឆ្ងល់ គេបានដឹងបានឮនូវអ្វីដែលរាងតូចបាននិយាយទាំងយំសស្រាក់នៅថ្ងៃនោះ គ្រាន់តែមិនសូវយល់ ថាគេនិយាយពីស្អីតែប៉ុណ្ណោះ ជាពិសេសឈ្មោះ គីម ថេហ្យុង ដែលគេក៏បានរំលឹកនៅថ្ងៃនោះដូចគ្នា។
" វាគឺជាកំហុសរបស់ខ្ញុំ មិនមែនជាកំហុសរបស់លោកទេ ខ្ញុំម៉េចនឹងអាចខឹងលោកទៅ " រាងតូចញញឹមលាក់ភាពឈឺចាប់ដែលកំពុងតែរើឡើងមុខ។ ខាងក្រៅញញឹមតែខាងក្នុងកំពុងតែស្រែកយំខ្លាំងៗគ្មានអ្នកដឹង ។ ( ញញឹមលាក់ភាពឈឺចាប់ )
បន្ទាប់ពីរញ៉ាំបាយរួចរាល់ នាយក៏ឡើងមកបន្ទប់គេងវិញទាំងស្មុកស្មាញ ឃើញស្នាមញញឹមរបស់រាងតូច គេមានអារម្មណ៍ថាខុសជាខ្លាំង គេអាចមើលដឹងថារាងតូចគ្រាន់តែញញឹមលាក់ការឈឺចាប់តែប៉ុណ្ណោះ។ ពីមុននាយមិនមែនជាមនុស្សឆេវឆៅបែបហ្នឹងឡើយ តែហេតុអ្វីបានជាគេទៅបំពាក់លើរាងកាយ ក្មេងម្នាក់នេះទៅកើត?
" ហ្ហើយ! " ទម្លាក់ខ្លួនទៅលើគ្រែ បិតភ្នែកទាំងអារម្មណ៍ធុញថព មិនយល់ពីខ្លួនឯង អារម្មណ៍ពេលនេះវាពិតជាច្របូកច្របល់ខ្លាំងណាស់។
កាយតូចរបស់ថេហ្យុងកំពុងតែអង្គុយផ្អែកខ្នងយំនៅកន្លៀតគ្រែ យ៉ាងដង្ហក់ សម្លឹងមើលទៅរូនថតតូចមួយ ដែលជារូបគេហ្នឹងបងប្រុស។ អារម្មណ៍មួយដែលខ្លួនបានធ្វើខុសចំពោះបងប្រុសបានរើឡើងសាជាថ្មី ដែលពុំអាចបំភ្លេចបាន កាលឈឺចាប់ដែលមិនអាចពណ៌នាបាន។ ( រយលានអត្ថន័យនៃការឈឺចាប់ )

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now