Ep40: ប៉ា..??

2.8K 173 9
                                    

       " ជុងវ៉ូ~ វាយពួកវាអញ្ចឹង មិនខ្លាចឪពុកម្ដាយពួកវាមករករឿងទេហេស៎? " លីវីនពោលឡើងងាក់មុខទៅមើលជុងវ៉ូ ដែលកំពុងតែអៀវបងស្រី ខណៈដែលខ្លួនគេផ្ទាល់ក៏កំពុងតែអៀវប្អូនស្រីដូចគ្នា។
       " អត់ទេ~ ហេតុអីត្រូវខ្លាច ខ្ញុំមិនមែនជាក្មេងដែលទន់ជ្រាយទេ " អាល្អិតជុងវ៉ូឆ្លើយឡើងទាំងចងចិញ្ចើម បើក្មេងៗទាំងនោះមិនរករឿងគេមុន ក៏គ្មានរឿងហេតុទាំងនោះកើតឡើងដែរ។
       " តែប៉ាពួកគេជាអ្នកមានណាស់ តាមដែលយើងដឹង " លីវីន
       " ខ្ញុំមិនខ្វល់ទេ អ្នកមានតែបើចេញមកគ្មាន ហេតុផល វាមិនស្មើរបាត់ជើងយើងទេ "
       " ចុះបើប៉ាពួកនោះ បកធ្វើបាបជុងវ៉ូ នោះ អាប៉ា ជុងវ៉ូ ក៏មើលទៅទន់ខ្សោយដែរ អាចនឹងមានរឿងធំក៏ថាបានណា " លីវីន
       " ឲ្យដឹងចុះ~ បើវាហ៊ានប៉ះពាល់ អាប៉ា នឹងបងស្រីខ្ញុំ ខ្ញុំនិងប្ដូរ ជីវិតជាមួយវា " ជុងវ៉ូ ពោលឡើងយ៉ាងម៉ឺងម៉ាត់ មិនរារែក ក្នុងការឆ្លើយ ដោយទឹកមុខប្រាកដ ប្រជា ក្នុងនាមជាកូនប្រុសពេញល័ក្ខណៈ មាឌតូចតែចិត្តហ៊ាន។

          បុរសមាឌ ធំម្នាក់មកព្រមជាមួយកូនចៅប៉ុន្មានអ្នក ដើរតាមមាត់ឆ្នេរ រកកូនប្រុសរបស់ខ្លួន ព្រោះបាត់ពួកគេ យូរមិនឃើញត្រឡប់ទៅវិញ ចិត្តជាឪពុកម្ដាយ តែងតែបារម្ភពីកូនៗ។
       " ចៅហ្វាយ~ នោះជាអ្នកប្រុស " កូនចៅម្នាក់ក្នុងចំណោមបីនាក់ និយាយឡើងទាំងចង្អុលបង្ហាញ់។ ឲ្យឃើញមនុស្សធំបីនាក់ មើលទៅដូចជាកំពុងតែជួយ ក្មេងៗ មិនចាំយូរ ពួកគេក៏ទៅមើលដើម្បីឲ្យប្រាកដចិត្ត ថានោះជាកូនៗរបស់គេមែនឬអត់?
       " កូនប្រុសប៉ា "សូជុន ( ជាប៉ារបស់ក្មេងទាំង4 ដែល ជុងវ៉ូ វាយមុននេះ ) គេរត់ជ្រែកចូលទៅអោបកូនប្រុសទាំងចិត្តក្ដៅចេះឆួល។
       " អ្នកណាធ្វើស្អីកូនប្រុសយើង " សូជុងស្រែកឡើង ក្នុងចិត្តគិតថា មនុស្សធំដែលខំមានចិត្តមកជួយមុននេះជាអ្នកធ្វើបាបកូនខ្ឡយន ជាហេតុធ្វើឲ្យពួកគេអស់សំណើចជាខ្លាំង ចេះគិតឃើញ ចេញមកគ្មានក្បាល គ្មានកន្ទុយ ឪយ៉ាងម៉េចកូនអញ្ចឹង សិតតែពួកអាងអំណាច។
       " មិនដឹងទេមកស្រែកស្អី ត្រចៀកយើងមិនបានថ្លង " ថេយ៉ុនស្រែកទៅវិញញែតៗតាមចរិត កាចឆ្នាស់របស់គេ ជួយមិនបានបុណ្យទេមើលទៅ នេះកុំតែពោះធំទេ កុំអីហក់ធាក់អាម្នាក់ហ្នឹង ឲ្យបែកមាត់ឆ្កែតែម្តង។
       " ឯង~ " សូជុន ក្រោកឈរបម្រុងលើកដៃទះ ថេយ៉ុន តែហូស៊ុកចាប់ដៃគេទាន់!!  យ៉ា មើលទៅអាម្នាក់នេះ ដូចជាហ៊ានពេកហើយ  ហ៊ានយៀរដៃបម្រុងវាយមនុស្សពោះធំ ចំជាចោម្សៀតពិតៗ។
       " ឯងសំអាងស្អីមកចង់វាយ ប្រពន្ធយើង ឃើញអាណិតទើបមកជួយ បើដឹងថាឯងជាប៉ាគេ ចរិតបែបនេះ យើងខ្ពើមមកជួយ ទុកឲ្យងាប់ល្អ "
       " ឯង~ " សូជុន
       " តោះអូនសម្លាញ់បងគ្រា ទៅវិញ " ពោលហើយហូស៊ុក ក៏គ្រាប្រពន្ធខ្លួន ដោយជុងហ្គុកដើរតាមពីក្រោយ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ណាមកដើរលេងដើម្បីសប្បាយ ខ្ចឹលមានជម្លោះជាមួយមនុស្សធន់អន់បែបហ្នឹងណាស់។
       " គឺអាកូនអត់ឪ វាធ្វើបាបពួកកូន ណាលោកប៉ា~ " អាល្អិតទីបួនដែលត្រូវរបួសតិចជាងគេ ក៏និយាយឡើង ទូពិតប្រាប់ឪពុក។
       " អាក្មេងគ្មានឪនោះហេស៎~ ហ្ហឹស មានម៉ែជាខ្ទើយ ចង់ដឹងណាស់ថាវា ការពារកូនវាបែបណា?? ពួកឯងពីរអ្នក យកកូនយើងទៅពេទ្យ ចំណែកឯងទៅជាមួយយើង " ថាហើយសូជុន ក្រោកឡើងទាំងកម្រោល ដើរចេញទៅ បំណង់ចង់រកជុងវ៉ូ។
       " មានរឿងមិនស្រួលទេ បងពេទ្យ នាំបងថ្លៃទៅមុនចុះ " ជុងហ្គុករត់ទៅតាម។
       " ឈប់ភ្លាម អាក្មេងចង្រៃ " ដើរមកទាន់ឃើញកូនភ្លោះទាំងពីរនៅតាមផ្លូវ សូជុនក៏ស្រែកឡើងជាការបង្អាក់ដំណើរ (បញ្ជាក់ លីវីននិងប្អូន ត្រូវឪពុកម្ដាយគេយកទៅវិញបាត់មុន សូជុនមកដល់មួយសន្ទុះហើយ) ។
       " យ៉ាងម៉េច? មានការស្អី? " មិនឲ្យចាញ់ជុងវ៉ូបែរខ្លួនមកស្រែកកំហូក ដាក់វិញ គ្មានខ្លាចរអា ជាមួយទឹកមុខដ៏ឃោឃៅ របស់មនុស្សធំ សូម្បីតែបន្តិច កំហូកមក ក៏កំហូកទៅវិញដូចគ្នា មានមាត់ដូចគ្នាចេះអីតែឯង។
       " ខ្លាំងណាស់តើ អាក្មេងពីម្សឹលម៉ាងៃ ថ្លើមធំហ៊ានស្រែកដាក់យើងវិញផង? " សូជុន
       " ឯងជាស្អី? ទើបយើងត្រូវខ្លាច? "
       " អាក្មេងចង្រៃ "
       " ជាមនុស្សចាស់ ចរិតបែបហ្នឹង? " ជុងវ៉ូដាក់បងស្រីចុះពីខ្នង ពោលសួរជាការឌឺដង ទៅកាន់មនុស្សចាស់។
       " ឆាប់បិតមាត់ឯងភ្លាមទៅ អាក្មេងចង្រៃ "
       " បើលោកស្រែកដាក់ខ្ញុំ ឲ្យខ្ញុំបិតមាត់? យ៉ាងម៉េច? ប្រុងឲ្យខ្ញុំយំរំអួយ ដូចជាកូនលោកឬ? ខ្ញុំមិនចេះទេ~ ហើយនេះក៏ជាមាត់ខ្ញុំកុំមកចេះ "
       « ផូង~ " អាយយយ " » សម្លេងកាំភ្លើងបាញ់គំរៀមបន្លឺឡើង ធ្វើឲ្យជូយ៉ុង លើដៃបាំងត្រចៀក អោនចុះ ហើយស្រែកយំឡើងដោយការភ័យខ្លាច តាមវ័យរបស់នាង។ ខុសអីតែជុងវ៉ូ បែរជាឈរស្ងៀមដោយទឹកមុខធម្មតា មើលទៅដូចជាគ្មានខ្លាចញញឺតជាមួយកាំភ្លឺងដែលតម្រង់មករកខ្លួនសោះ។
       " កុំយំអីអាជូ វាគ្មានរឿងអ្វីកើតឡើងទេ " ជុងវ៉ូ ទាញបងស្រីឲ្យក្រោកឈរ លើកដៃជូតទឹកភ្នែកឲ្យនាងតូចថ្នមៗ ដោយមិនខ្វល់ពីកាំភ្លើងដែលតម្រង មកកាន់គេឡើយ។
       " ជុង~ ជុងវ៉ូ~ កុំ~ ហ្ហឹកៗ កុំបាញ់កូនខ្ញុំ ហ្ហឺរៗ " ថេយ៉ុងដែលដើរមករកកូន ដោយលឺសំឡេងកាំភ្លើងក៏ប្រញាប់រត់មក តែអ្វីដែលធ្វើឲ្យគេ តក់ស្លុតនោះ គឺមានបុរសម្នាក់តម្រង់ កាំភ្លើងមករកកូនៗរបស់ខ្លួន។ មិនចាំយូរថេយ៉ុងក៏ប្រញាប់រត់មកអោបកូនៗជាទីស្រឡាញ់ទាំងចិត្តភ័យខ្លាច ខ្លាចថាគេម្នាក់នោះបាញ់កូនរបស់ខ្លួន ខ្លាចកូនមានគ្រោះថ្នាក់ ចិត្តជាម្ដាយ ទោះជីវិតក៏ហ៊ានលះបង់ឲ្យតែកូនបានរស់។
       " តើកូនៗខ្ញុំបានទៅធ្វើអីពួកលោក ហ្ហឹក " ថេយ៉ុង
       " សួរកូនឯងវិញទៅ ថាវាធ្វើស្អីកូនយើង? "
       " មកពីកូនលោកមករក រឿងខ្ញុំមុន " ជុងវ៉ូ និយាយឡើងដោយមិនខ្លាចរអា បម្រុងគេចខ្លួនពីម្ដាយដើរទៅរកអ្នកតម្រង់កាំភ្លើងមកកាន់ខ្លួន បើគ្មានហេតុ ក៏គ្មានផលដែរ មកបន្ទោសគេបានយ៉ាងម៉េច ចាស់ហើយមិនគួរណាភ្លើ មិនចេះគិតបែបហ្នឹងទេ។
       " ជុងវ៉ូ~ កុំ! ហ្ហឺរ កុំទៅកូនគ្រោះថ្នាក់ណាស់ " ថេយ៉ុងចាប់អោបបាំងខ្លួនកូនខ្លាច ថាគេកេះកៃ បាញ់ចំកូនៗជាទីស្រឡាញ់។
       " ថេយ៉ុង~ " ជុងហ្គុកស្រែកហៅឈ្មោះមនុស្សជាទីស្រឡាញ់ទាំងបេះដូងលោតញាប់ តើនាយកំពុងតែយុលសពមែនទេ? ទេវាជាការពិត នោះជាថេនោះងរបស់នាយពិតមែន។
       " ជុង~ ជុងហ្គុក~ " បន្ទាប់ពីចាប់ភ្លឹក ជាមួយប្រពន្ធដែលបែកគ្នាមកច្រើនឆ្នាំហើយ ជុងហ្គុកក៏បង្វែរចំណាប់អារម្មណ៍ ទៅមើលអាមនុស្សប្រហើន ហ៊ានលើកកាំភ្លើងផ្ជុងប្រពន្ធកូននាយវិញម្តងទាំងទឹកមុខពិបាក់ស្មាន។
       " ឯងធ្វើស្អីប្រពន្ធយើង / អា៎  " សូជុនស្រែកឡើងដោយសារតែកូនកាំបិតស្នៀតចាក់ទម្លុះដៃរបស់គេ ធ្វើឲ្យកាំភ្លើងដែលនៅក្នុងដៃជ្រុះ ចំណែកឯកូនចៅម្នាក់ដែលមលតាមគេក៏សន្លប់ភ្លាមៗ ដោយសារ កម្លាំងនៃការវាយរបស់រាងក្រាស់។ សូជុនយៀដៃម្ខាងទៀតដែលនៅសល់បម្រុងរើសកាំភ្លើង តែជុងហ្គុក ជាន់ដៃគេ ហើយប្រើជើងម្ខាងទៀត អ៊ុកមួយចង្គងកណ្ដាល ក បណ្តាលឲ្យគេសន្លប់ភ្លាមៗ ចង់ប្រាប់ថាអន់ពេកហើយ។
       " ថេយ៉ុង~ " ជុងហ្គុកហៅឈ្មោះប្រពន្ធជាទីស្រឡាញ់ទាំងញញឹម ថេយ៉ុងក៏រត់មកអោបនាយ ព្រោះនឹកខ្លាំងណាស់មិនអាចទ្រាំបានទេ។
       " ហ្ហឺរៗ!~ ជុង " ថេយ៉ុងយំអោបនាយណែនៗគេពិតជានឹក រង្វង់ដៃដ៏កក់ក្ដៅរបស់នាយខ្លាំងណាស់។
       " អស់អីហើយណា~ ឈប់យំទៅ មានបងនៅទីនេះហើយ ស៊ឺត " ជុងហ្គុកអោបលួងលោមប្រពន្ធ។
       " អាប៉ា~ " ជូយ៉ុង
       " ចា៎~ ចាស៎កូនស្រីអាប៉ា " លែងពីការអោប ថេយ៉ុងបែមកចាប់អារម្មណ៍ជាមួយកូនៗខ្លួនវិញម្តង មុននេះភ្លេចខ្លួនទើបរត់មកអោបនាយ។
       " កូន~ កូនហេស៎? " ជុងហ្គុកញ័របបូរមាត់ សម្លឹងមើលទៅក្មេងទាំងពីរព្រមជាមួយតំណក់ទឹកភ្នែកនៃការរំភើព។
       " អរគុណបងថ្លៃ ដែលជួយខ្ញុំនឹងកូន ហើយក៏សុំទោស ដែលមុននេះធ្វើរឿងមិនសាក់សម លាសិនហើយ តោះកូន~ " ថេយ៉ុងជូតទឹកភ្នែក ហើយក៏កាន់ដៃកូនបម្រុងនឹងដើរចេញទៅ គេប្រហែលជាត្រូវប្តូរកន្លែងស្នាក់នៅហើយមើលទៅ។
       " ថេយ៍~ អូនចង់ទៅណា " ជុងហ្គុក
       " បងថ្លៃច្រឡំ មនុស្សហើយ ខ្ញុំគឺថេយ៉ុង ជាប្អូនរបស់បងប្រុស ថេយ៉ុនទេ~ ខ្ញុំមិនមែនប្រពន្ធបងឡើយ " ថេយ៉ុងបិតភ្នែក ទាំងទឹកភ្នែកហូរសស្រាក់ តបទៅកាន់នាយវិញទាំងមិនងាកក្រោយ ឈឺចាប់ណាស់ដែលត្រូវហៅមនុស្សដែលខ្លួនស្រឡាញ់ថា បងថ្លៃ។
       " ទេ~ បងមិនច្រឡំទេ អូនគឺ គីម ថេយ៉ុង ជាប្រពន្ធរបស់បង " នាយនិយាយមួយៗច្បាស់ៗ ធ្វើឲ្យថេយ៉ុងឈប់ឆ្គឹង នេះវាមានន័ថាយ៉ាងម៉េច?
       " បងខំតាមរកអូននិងកូន យូហើយ ប្រពន្ធសម្លាញ់ កុំទៅចោលបងទៀតអី " ជុងហ្គុករត់ទៅអោបកាយតូចរបស់ប្រពន្ធពីក្រោយ។
       " ដឹង~ ដឹងអស់ហើយ តើមែនទេ? "
       " មែនបងបានដឹង~ " ជុងហ្គុក
       " ទោះជាដឹងក៏គ្មានប្រយោជន៍ ដែរត្រឡប់ទៅរកបងប្រុសខ្ញុំវិញទៅ គាត់ទើបជាប្រពន្ធលោក មិនមែនខ្ញុំទេ " ថេយ៉ុង
       " អូននិយាយស្អី? បងស្រឡាញ់អូន មិនបានស្រឡាញ់បងប្រុសអូនទេ " ជុងហ្គុក
       " បើលោកស្រឡាញ់ខ្ញុំ ចឹងផ្តល់ក្ដីស្រឡាញ់នោះទៅឲ្យបងប្រុសរបស់ខ្ញុំទៅ ធ្វើជាស្វាមីដ៏ល្អសម្រាប់គាត់ ពួកយើងមុខមាត់ដូចគ្នាតើ " ថេយ៉ុងអួលដើមក និយាយសឹងតែមិនចេញ។
       " ទោះមុខមាត់ដូចគ្នា តែបងស្រឡាញ់អូន នៅមានកូនៗរបស់យើងទៀត "
       " កូនខ្ញុំ ខ្ញុំចេះមើលថែហើយ លោកមើលថែតែប្រពន្ធលោកឲ្យបានល្អទៅ "
       " និយាយជាមួយអូន អូនដេញបងរហូត តោះកូនទៅជាមួយប៉ា~ " ដោយមិនចង់ឈ្លោះ ជុងហ្គុកក៏លើកពរកូនស្រីរបស់ខ្លួនឡើង។
       " នែលោក~ កូនខ្ញុំ~ " ថេយ៉ុងឈោងដៃបម្រុងយកកូនមកវិញ តែជុងហ្គុកគេច មិនឲ្យប្រពន្ធកំពូលក្បាលរឹងយកកូនបាននោះទេ។
       " នាងក៏ជាកូនបងដូចគ្នា ហេតុអីប៉ាពរកូនមិនបាន " ជុងហ្គុក
       " ប៉ា~ " ក្មេងទាំងពីរបន្លឺឡើងព្រមទាំង តើលោកពូសង្ហារម្នាក់នេះជាប៉ារបស់ពួកគេមែនទេ? ទីបំផុតគាត់មករកពួកគេហើយ។

សូមរង់ចាំភាគបន្ត♥️

#ក្វាងលីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now