+មន្ទីពេទ្យ..
ជើងរទះ កង់បួនរុញដោយក្រុមគ្រូពេទ្យ ចូលបន្ទប់សង្គ្រោះបន្ទាន់ ដោយមានលោកស្រីចន យំរត់តាមរទះ ឥតឈប់។
" កុំកើតអ្វីណា កូន ហ្ហឹកៗ ជុង~ " លោកស្រីចន យំរត់តាមរទះកូនប្រុស ដោយមានលោកចន តាមពីក្រោយ។
" សាច់ញាតិអ្នកជំងឺ~ សូមរង់ចាំនៅខាងក្រៅចា៎~ " ចូលដល់បន្ទប់សង្គ្រោះបន្ទាន់ អ្នកគ្រូពេទ្យស្រីម្នាក់ក៏ពោលឡើង ហើយក៏រុញរយះអ្នកជំងឺចូលទៅ។
" ហ្ហឹកៗ.. / កូនបានមកដល់ដៃពេទ្យហើយ មកដល់ដៃពេទ្យហើយអូនកុំបារម្មណ៍អី គេច្បាស់ជាមិនអីទេ " លោកចន ចូលទៅអោបលួងលោមប្រពន្ធ ក្នុងចិត្តគាត់ក៏បារម្ភពីកូនមិនវាញ់ប្រពន្ធ គ្រាន់តែគាត់មិនបញ្ចេញវាមក ឲ្យគ្រប់គ្នាបានឃើញ។
ក្រឡែកមកមើលក្រុមគ្រូពេទ្យដែលកំពុងតែដើរយ៉ាងប្រញាប់ចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តាមផ្លូវក្រោយនេះវិញម្តង។
" លោកគ្រូពេទ្យ ប្រាប់ឲ្យគេត្រៀម ឧបករណ៍ ឲ្យឆាប់រហ័សបំផុត តាមដែលអាចធ្វើបាន " លោកដុកទ័រ កំលោះ ជុងហូសុក បន្លឺឡើងទៅកាន់ជំនួយការប្រុសរបស់ខ្លួន ខណៈដែលជើងកំពុងតែឈានជំហ៊ានទៅមុខវែងៗ។
" បាទ~ លោកឌុកទ័រ "+1ម៉ោងក្រោយមក...
" កូនប្រសារយ៉ាង ម៉េចទៅហើយ អ្នកបង " លោកស្រីគីម ដែលទើបតែមកដល់ព្រមជាមួយនិងកូនប្រុសបង ក៏សួរឡើងជាការព្រួយបារម្ភ ពីកូនប្រសារ។
" ហ្ហឹកៗ../ គ្រូពេទ្យនៅមិនទាន់ចេញមកប្រាប់ ពីអាការ របស់គេនៅឡើយទេ " ដោយឃើញប្រពន្ធមិនទាន់ធ្វើចិត្តបាន លោកចន ក៏ពោលឡើងជំនួសទាំងដកដង្ហើមធំ។
" ហ្ហើសស~ " លោកស្រីគីម លឺហើយបានត្រឹមតែដកដង្ហើមធំ គាត់យល់ពីចិត្តជាម្ដាយដែលឃើញកូនចូលបន្ទប់សង្គ្រោះបន្ទាន់ច្បាស់ណាស់ ថាវាវេទនាចិត្តប៉ុណ្ណា។« ក្រាក » ទ្វាបន្ទប់សង្គ្រោះ បន្ទាន់បើកឡើង បង្ហាញ់ឲ្យឃើញលោកឌុកឌ័រ សង្ហារចេញមកទាំងទឹកមុខមិនល្អ ធ្វើឲ្យអ្នកដែលបានឃើញ ចាប់អន្ទះសារចិត្ត និងព្រួយបារម្ភ ពីស្ថានភាព របស់កូនប្រុសជាខ្លាំង។
" កូនជុងយ៉ាងម៉េចហើយ " លោកស្រីចន ក្រោកឈរឡើងសួរទៅកាន់អ្នកជាក្មួយ។
" គេរបួសធ្ងន់ណាស់~ ត្រូវចំឆ្អឹងជំនីរ ធ្លាយដល់សួត ត្រូវវះកាត់ ក្បាលរបស់គេប៉ះទង្គិចខ្លាំងបណ្ដាលឲ្យមានឈាម កក អ្វីដែលគួរឲ្យបារម្ភនោះ គេបាត់បង់ឈាមច្រើនណាស់ សង្ឃឹមមានតិចណាស់ យ៉ាងណាៗ សុំឲ្យត្រៀមចិត្តទុក្ខមុន " នាយពោលឡើងទាំងកែវភ្នែកឡើងក្រហម គេនិយាយថាឲ្យគ្រប់គ្នាទ្រៀមចិត្ត តែគេផ្ទាល់បែរជាត្រៀមចិត្តទទួលយកវាមិនទានបាននៅឡើយ។
" ហ្ហឹកៗ~ កូនប្រុសម៉ាក់ ហឺរៗ~ / អ្នកមីង " លោកស្រីចន ទន់ជង្គុង ថេយ៉ុនក៏រត់មកជួយទប់ជាលំនឹង។
" ម៉ាក់ធំ~ បងប្រុសយ៉ាងម៉េចហើយ?? " យូជីន ក្រោយពីបានដឹង ដំណឹងក៏ប្រញាប់មកទាំងទឹកភ្នែករហាម ព្រោះតែការបារម្ភ។
" យូជីន~ " ថេយ៉ុនពោលឡើងទាំងចម្ងល់ រិតតែឆ្ងល់ នោះគឺញេហៅ លោកស្រីចនថា « ម៉ាក់ធំ »។
" អាការៈ គេពេលនេះ ធ្ងន់ធ្ងូរណាស់ ត្រួវការឈាមជាបន្ទាន់ " ហូស៊ុក
" យកឈាមអ៊ុំទៅ~ / យកឈាមខ្ញុំទៅ " លោកចន និង យូជីនពោលឡើងព្រមគ្នា។
" បាន~ អ្នកទាំងពីរមកតាមខ្ញុំមក ត្រូវពិនិត្យឈាមជាមុនសិន ខ្លាចថាមានមេរោគ " មិនចាំយូ លោកចន និងកូនស្រីពៅក៏ដើរទៅតាមគ្រូពេទ្យេ ជិង ហូស៊ុក ជាប្រញាប់។ ថេយ៉ុនក៏គ្រាលោកស្រីនចន ដាក់ឲ្យគាត់អង្គុយនៅលើកៅអី ព្រោះគាត់យំខ្លាំងណាស់។
YOU ARE READING
តំណែងបេះដូង❤️ ( Completely )
Romanceថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំមិនអាចក្បត់សច្ចៈ ធ្វើមនុស្សអត្មានិយមបន្តក្បែរបងឡើយ អូនស្រឡាញ់បង តែមិនអាចស្រឡាញ់។ Jeon Jungkook × Kim Taehyung