ភាគទី6: ពុទ្ធោ!ប្រពន្ធខ្ញុំចង់លួចមានស្រី

1.8K 154 0
                                    

ជុងហ្គុកក៏បានថតបណ្ដើរមើលបណ្ដើរបន្ទាប់ពីមើលរួចហើយនាយក៏ចេញទៅខាងក្រៅក៏ឃើញថាថេហ្យុងកំពុងតែចម្អិនអាហារតិចតួចហើយមេឃភ្លៀងក៏កាន់តែធ្លាក់ខ្លាំងជាងមុន

"អោយបងជួយទេ?"ជុងហ្គុកក៏ចូលទៅជិតនិងសួរទាំងញញឹមមិនដឹងមនុស្សស្អីទេស្អាតឆ្លាតហើយពូកែគ្រប់យ៉ាងទៀត

"មិនអីទេឯងចាំតែញាុំទៅតែ..ថាឯងអាយុប៉ុន្មាន?"
ថេហ្យុង

"បង24ឆ្នាំចុះអូន?"ជុងហ្គុក

"ហាស!24?..ខ្ញុំ..គឺ..22"ថេហ្យុងឆ្លើយអិអឺកដោយសារតែខ្លួនអាយុតិចជាងនាយតែហៅគេស្មើរ

"ហឹសៗ...22ប៉ុន្តែហៅបងឯងៗពេញមាត់"ជុងហ្គុកសើចបន្តិចនាយមិនប្រកាន់ទេសម្រាប់តែថេេហ្យុងតែនាយដេញជើងដោយសារតែចង់ធ្វើបាបលេង

"គឺ...ក៏យើងរៀនឆ្នាំជាមួយគ្នាទើបគិតថាឯង
អាយុស្មើរ"ថេហ្យុង

"ឯងទៀត?"ជុងហ្គុក

"យើងជាប្រុសដូចគ្នាអោយខ្ញុំហៅថាយ៉ាងមិច ហៅថាបងមែនទេស្ដាប់មើលទៅរំអួយពេកហើយ
មិនចូលចិត្ត"ថេហ្យុងនិយាយទាំងដៃនៅធ្វើម្ហូប

"ហេតុអីក៏ហៅអាជុនថាបងបានហេតុអីហៅបងមិនបាន? ថេយ៍គិតថារំអួយ? ឬថេយ៍គិតថាថេយ៍ជាសង្សាបងទើបស្ដាប់ទៅឮរំអួយ.."ជុងហ្គុកទាន់កែងរាងតូចតែម្ដង

"អ្ហាយ...!!ឈប់និយាយជាមួយឯងហើយ"ថេហ្យុងស្រែកមួយវ៉ាស់លាន់ចង្ក្រានបាយនិងសម្លក់មុខរាងក្រាសថ្លែ ជុងហ្គុកបានត្រឹមតែខ្ជិបមាត់សើច នាយស្ងាត់មាត់មួយសន្ទុះនិងបន្តសួរថេហ្យុងទៀត

"ហេតុអីក៏ថេយ៍ប្ដូមករៀននៅទីនេះ?ហើយសម្រេចចិត្តនៅតែម្នាក់ឯងចុះគ្រួសារ?"ជុងហ្គុក

"គ្រួសារខ្ញុំគ្មានទេមានដែលលោកអ៊ុំប៉ារបស់បងជុននិងលោកយាយនៅដេហ្គូ..."ថេហ្យុងក៏ឆ្លើយទៅនាយវិញ

"តើគាត់កើតអី?សុំទោសបើបងសួរ"ជុងហ្គុកទៅជិតរាងតូចនិងចាប់ស្មាសួរ

"ហឹស! ប៉ាស្លាប់ដោយសារតែរងគ្រាប់កាំភ្លើងជំនួស
ម៉ាក់ពេលចោបាញ់ ម៉ាក់ស្លាប់ដោយសារតែគាត់គិតខ្លីធ្វើឃាត់ខ្លួនឯងស្លាប់តាមប៉ា"រាងតូចសើចបន្តិចមើលទៅជុងហ្គុកយូៗបានដឹងថានាយជាសុភាពបុរស

បើជាគូរ💞 [Complete✅]Место, где живут истории. Откройте их для себя