ភាគទី26: កំពូលកូនប្រសា

1.3K 123 4
                                    

 

ពេលនេះថេហ្យុងនិងជុងហ្គុកគឺរើមកនៅភូមិគ្រិះចនហើយអ្វីដែលធ្វើអោយលោកចននិងអ្នកស្រីចនកាន់តែភ្ញាក់ផ្អើលនោះគឺថេហ្យុងមានកូនប្រុសម្នាក់ មើលទៅស្នេហាពួកគេស្មោះស្ម័គ្រណាស់ថ្នាក់បែកគ្នារាប់ឆ្នាំមានកូនម្នាក់មួយហើយនៅតែមកយកគ្នាបានទៀត

  ពេលព្រឹកថ្ងៃថ្មីរាងតូចក៏ក្រោកមកធ្វើអាហារសម្រាប់កូនប្រុសទៅរៀនតាមធម្មតាតែម្ដងនេះគេមានកូនដល់ទៅពីបែបនិងទើបចំណាយពេលងើបពីព្រឹកបន្តិច

"ធ្វើអាហារបែបនេះសម្រាប់ញាុំពេលព្រឹក?"អ្នកស្រីចនមកពីក្រោយខ្នងនិងសួរ

"ហេតុអ្វីក៏មិនអាចញាុំបាន"ថេហ្យុង

"មនុស្សចាស់គ្មានអ្នកណាញាុំជាតិបឺរបែបនេះនៅពេលព្រឹកទេ ហើយអាហារប្រៀបបានទៅនឹងកូនក្មេង"អ្នកស្រីចន

"ខ្ញុំធ្វើអោយកូនក្មេងតើអ្នកម៉ាក់ ជេជុងនិងថេយ៍អ៊ុនយើងមិនអាចអោយក្មេងៗញាុំម្ហូបនៅសាលាបានទេខ្ញុំមិនទុកចិត្ត"ថេហ្យុង

"ចុះសម្រាប់មនុស្សចាស់នោះ?"អ្នកស្រីចន

"អ្នកបម្រើរនោះអ្នកម៉ាក់"ថេហ្យុងសែនឆ្ងល់គ្រាន់តែគេចូលផ្ទះបាយស្រាប់តែអ្នកបម្រើនាំគ្នាឈមើលមិនជួយគេធ្វើអ្វីទេ

"យើងមិនអោយធ្វើ ជាកូនប្រសារផ្ទះនេះត្រូវតែធ្វើអាហាររាល់ពេលសម្រាប់យើងឬក៏ជាប្រុសមិនចេះអី?បែបនេះហើយទើបមិនចង់បានកូនប្រសារជាប្រុសនោះ"អ្នកស្រីចន

"ហឹសៗ..មិនអោយអ្នកបម្រើធ្វើអញ្ចឹងអ្នកម៉ាក់ចិញ្ចឹមពួកគាត់ដោយមិនអោយធ្វើការមែនទេ?មិនធ្វើអីបែបនេះដេញចោលទៅការងារផ្ទះទុកអោយរាប់រងទាំងអស់"ឮថេហ្យុងនិយាយហើយអ្នកបម្រើក៏នាំគ្នាភ័យ

"អឺ..គឺ..លោកស្រីពួកយើងធ្វើអាហារហើយ.."

"នៅធ្វើអីមកជួយគ្នាធ្វើអោយលឿន"

"ចា..ចា"អ្នកបម្រើនាំគ្នាដុតដៃជើងរត់ចូលផ្ទះបាយនិងធ្វើការរៀងខ្លួនជៀសវាងអត់ការងារធ្វើប្រាក់ខែពួកគេ
ម្នាក់ៗមិនតិចនោះទេហើយក៏មិនមែនចេះតែចូលមកបម្រើរនៅក្នុងភូមិគ្រិះសេដ្ធីបែបនេះបានដែរ

បើជាគូរ💞 [Complete✅]Opowieści tętniące życiem. Odkryj je teraz