ភាគទី11: យើងនិងអាក្រក់ជាងនេះបើឯងនៅតែរឹងទទឹង

1.3K 110 0
                                    

បន្ទាប់ពីស្ងាត់អស់ជាយូថេហ្យុងក៏ចាប់ផ្ដើមនិយាយឡើងបើមិនអញ្ចឹងប្រកែកគ្នាផ្អើលគេនៅនឹង
រាងតូចក៏ទាញដៃឆេហ្វាមកឆ្ងាយពីជេរីបន្តិច

"បានហើយហ្វា..អូនកុំបែបនេះអីណា"ថេហ្យុង

"យើងដូចដើមវិញណាយ៉ុង..អូនដឹងថាបងមិនស្រលាញ់នាងទេបងចង់បញ្ឈឺចិត្តអូនមែនទេ"ឆេហ្វា

"ទោះបងមានអ្នកណាឬមិនមានយើងក៏មិនដូចដើមដែរអូនយល់ទេ យើងបែកគ្នាយូហើយបងក៏គ្មានចិត្តស្រលាញ់អូនទៀតដែរ"ថេហ្យុង

"មិនពិតបងនៅតែស្រលាញ់អូន អូនសុំទោសចំពោះរឿងគ្រប់យ៉ាងតែុយើងដូចដើមណាយ៉ុង"ឆេហ្វានៅតែព្យាយាមនិយាយនាងក្ដៅក្នុងខិត្តពេលឃើញថេហ្យុងស្និតស្នាលនិងគេ

"បងមិនអាចទេ...ស្ដាប់បងបងមិនអាចមានសម្ភារៈនិយមអោយហ្វា មិនអាចផ្គត់ផ្គង់តម្រូវការហ្វាបាន បងមិនសមនិងអូននោះទេ"និយាយរួចថេហ្យុងក៏ដើរចេញទៅទុកអោយឆេហ្វានៅឈសម្រុកទឹកភ្នែកដោយការស្ដាយក្រោយតែម្នាក់ឯង

"សុំទោសបើខ្ញុំនិយាយអ្វីលើសលួសទៅលើគេ"រំពេចនោះជេរីក៏និយាយទៅកាន់រាងតូច

"មិនអីទេសុំទោសអ្នកនាងដូចគ្នាដែលមានរឿងបែបនេះ ចំណែករឿងញាុំអាហារចាំលើកក្រោយណាអ្នកនាង"ថេហ្យុង

"ចា បាន"ឮជេរីនិយាយហើយថេហ្យុងញញឹមស្រាលៗអប្បិញមិញគេបានឃើញជុងហ្គុកតែឥឡូវបាត់នាយទៅណា

ថេហ្យុងដើរតម្រង់មកឡានរបស់នាយតែមិនឃើញជុងហ្គុកសោះគេក៏ប្រញាប់រត់ទៅសួនច្បាក្រែង.លនាយនៅទីនោះហើយក៏ឃើញពិតមែន

"ជុងហ្គុក..បងមកយូហើយមែនទេ?"ថេហ្យុងទៅជិតនាយនិងសួរ

"មកល្មមដែលឃើញស្រីៗប្រកែកគ្នាដោយសារអូន"ជុងហ្គុក

"តើបងនិងខឹងទេ?"ថេហ្យុងនិយាយបែបនេះគេអាចស្មានដឹងថារាងក្រាសបានដឹងរឿងហើយ

"ហេតុអ្វីត្រូវខឹង..អូនមានបានត្រូវគ្នាជាមួយគេឯណា"ជុងហ្គុកញញឹមនិងអោបចង្កេះរាងតូចដែលកំពុងឈចំពោះមុខនាយចំណែកនាយវិញគឺអង្គុយ

បើជាគូរ💞 [Complete✅]Where stories live. Discover now