ភាគទី15: ខ្ញុំយល់ព្រមរៀបការក៏បានតែលោកកុំប៉ះពាល់ថេហ្យុងរបស់ខ្ញុំ

1.2K 116 2
                                    

  នៅក្នុងមន្ទីពេទ្យស៊េអូលមួយកន្លែងដែលកំពុងតែមានដុកទ័រនិងគ្រូពេទ្យជាច្រើនញាប់ដៃញាប់ជើងរុញរទេសអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់

បន្ទាប់ពីឮដំណឹងនេះជីមីនក៏ប្រញាប់មកដោយ
សូហ្គាមកដែរចំណែកឯណាមជូនជាមួយនិងបុរសម្នាក់ដែលជាអ្នកជួយសង្គ្រោះថេហ្យុងជាប់

"ហ្ហឹកៗ...តើថេហ្យុងគេត្រូវធ្ងន់ទេបងជុន"ជីមីនយំដោយការភ័យនិងសួរទៅណាមជូន

"ត្រូងធ្ងន់គ្រាន់បើដែរ..ហ្ហើយ.."នាយសង្ហារដកដង្ហើមធំដោយភាពតានតឹងនិងបារម្ភ

"ថេយ៍យ៉ាាងហើយ.តើ..តើមានរឿងអីអោយប្រកដ"ពេលនោះជុងហ្គុកក៏រត់មកសួរពួកគេតែម្ដងនាយទើវតែដឹងដំណឹងប៉ុណ្ណោះ

"គេត្រូវឡានកង់តាន័រសម្រុកមកបុកតែម្ដងបើឮតាមអ្នកនៅក្នុងហេតុការណ៍នោះនិយាយសំណាងហើយដែលថេហ្យុងមិននៅក្នុងឡានត្រូវខ្លាំងល្មមបើគេនៅក្នុងឡានវិញមិនសល់ទេ"ណាមជូន

"ថេយ៍អូនកុំកើតអីអោយសោះណាអូនសម្លាញ់"នាយក្រាសបួងសួងក្នុងចិត្តទឹកមុខរបស់នាយស្លេកស្លាំងដោយសារតែបារម្ភពីសង្សារសំណព្វចិត្តខ្លាំងពេក នាយស្រាប់តែកើតចិត្តភ្លឹកដោយសារតែឮណាមជូនប្រាប់ថាឡានមានចេតនាមកបុកតើជាស្នាដៃអ្នកណា

ក្រាក////

"លោកដុកទ័រសង្សារខ្ញុំយ៉ាងមិចហើយ"គ្រាន់តែដុកទ័រចេញមកភ្លាមជុងហ្គុកប្រញាប់ស្ទុះទៅសួរ

"អ្នកជំងឺត្រូវការឈាមជាបន្ទាន់ដើម្បីធ្វើការបញ្ចូលឈាម ព្រោះអ្នកជំងឺខ្សោយខ្លាំងណាស់ហើយខាងយើងអស់ឈាមប្រភេទABហើយ"ដុកទ័រ

"តើអ្នកណាមានឈាមABទៅ? អាជុន"ជុងហ្គុក

"យើងឈាមប្រភេទOប៉ុណ្ណោះ"ណាមជូន

"ខ្ញុំមានឈាមប្រភេទនេះយកឈាមខ្ញុំទៅ"រំពេចនោះបុរសដែលជួយថេហ្យុងក៏និយាយឡើងហើយម្នាក់នេះគ្មានអ្នកណាក្រៅពីឌ្រេវើនោះទេ

"សូមលោកមកតាមខ្ញុំ"ឮហើយឌ្រេវើក៏ប្រញាប់ដើរតាមដុកទ័រតែម្ដង

"គេជាអ្នកណា?"ជុងហ្គុក

"ជាអ្នកជួយថេហ្យុង"ណាមជូន

បើជាគូរ💞 [Complete✅]Where stories live. Discover now