ភាគទី24: ចុះអេតាសីុវិល

1.6K 119 2
                                    

បន្ទាប់ពីនិយាយគ្នាហើយស្ងាត់ថេហ្យុងក៏ដើរចូលមករកពួកគេដែលកំពុងតែអង្គុយនៅលើសាឡុងនោះ ជាមួយឡេលាបមុខនៅក្នុងដៃ

"មោះ!ជេជុងប៉ាលាបអោយ ...ថេយ៍អ៊ុនចង់លាបដែរទេ"ថេហ្យុងអង្គុយទល់មុខក្មេងៗនិងសួរទេចូលចិត្តតែសម្រស់អោយជេជុងខ្លាំងណាស់់

"បាទខ្ញុំលាប.."ថេយ៍អ៊ុនក៏ខិតទៅជិតជេជុង

"បងលាបដែរ"ជុងហ្គុកក៏ខិតមកដែរ

"មុខចាស់ហើយចង់លាបស្អី!"ថេហ្យុងក៏ស្ដីអោយនាយក្រាសតែម្ដង ពេលនោះក្មេងៗដែលចង់តាំងខ្លួនជាមេអណ្ដើកតូចនោះក៏ចេញមុខនិយាយ

"អោយពូលាបដែរទៅប៉ាពូក៏ចង់ក្មេងជាងវ័យដូចពួកយើងកំុអោយមើលមកចាស់អញ្ចឹង"ជេជុង

"មែនហើយពូត្បិតតែប៉ាចាស់ជ្រួញមែនតែគាត់ក៏ចង់បានមុខរលោងដែរ"ឮហើយជុងហ្គុកចំហមាត់ជ្រួញចិញ្ចើម នេះមកជួយនិយាយឬក៏មកនាំគ្នាដៀលនាយថាចាស់ជ្រួញ

"ហិិហិ ក៏បានអាណិតដល់លោកប៉ាចាស់ជ្រួញលាបអោយមុនចុះ"ថេហ្យុងក៏ខ្ទប់មាត់សើចនិងខិតកៅអីទៅជិតជុងហ្គុកដែលកំពុងតែធ្វើមុខជូហួញ

"យ៉ា!!ថេយ៍អូនពិតជា..."ជុងហ្គុក

"បិទភ្នែក...មកគេលាបអោយ"ឮហើយជុងហ្គុកក៏បិទភ្នែកទាំងមុខមិនសុខចិត្តថេហ្យុងក៏ចាប់ផ្ដើមលាបអោយនាយបៀកយកៗតែម្ដង មុខចាស់ស្បែកក្រាសអញ្ចឹងមិនបាច់ថ្នមដៃស្អីទេ

"ហិហិ.."ក្មេងដែលអង្គុយមើលនោះលួចសើច ចំណែកជុងហ្គុកវិញបានត្រឹមតែលួចគំថេហ្យុងក្នុងចិត្ត
ហឹស!ចាំមើលចុះគីមថេហ្យុង

"ថ្នមដៃបន្តិចបានទេថេយ៍.."ជុងហ្គុក

"ថ្នមអស់ប៉ុណ្ណឹងហើយរួចរាល់..កូនវេនកូនៗម្ដង"
ថេហ្យុងតប់ៗមុខនាយហើយក៏ខិតមកលាប
អោយក្មេងៗម្ដង

"បិទភ្នែកទាំងពីអ្នកទៅ "ជុងហ្គុកក៏ប្រាប់អោយពួកគេបិទភ្នែក

"ហេតុអីទៅប៉ាយើងលាបម្ដងម្នាក់ទេណា"ថេយ៍អ៊ុន

"បិទភ្នែកទាំងអ្នកទៅពូលាបអោយទាំងពីតែម្ដង".ជុងហ្គុក

"បាទ.."ឮហើយក្មេងៗក៏នាំគ្នាបិទភ្នែកដោយមិនបានដឹងពីល្បិចជុងហ្គុក ថេហ្យុងខ្ជិលគេក៏លាបអោយក្មេងៗតែម្ដង រំពេចនាយក្រាសក៏មកអង្គុយជិតគេហើយក៏មានដៃមាុំក្រាសមួយលូកមកច្របាច់គូទគេ

បើជាគូរ💞 [Complete✅]Donde viven las historias. Descúbrelo ahora