ភាគទី16:បើជាគូមែនយើងគង់ជួបគ្នាទេអូនជឿលើព្រហ្មលិខិត

1.3K 107 14
                                    

ជុងហ្គុកបន្ទាប់ពីក្រោកមកដឹងខ្លួននាយក៏ងូតទឹកស្លៀកពាក់ដើម្បីទៅមើលថេហ្យុងមិនដឹងថាគេអន់ចិត្តប៉ុណ្ណានោះទេពេលដែលនាយមិនបានទៅមើល ម្សិលមិញមិនគួរផឹកជ្រុលសោះ

  នាយបានទិញបាច់ផ្កាដើម្បីសួរសុខទុក្ខរាងតូចនាយនិងនិយាយជាមួយថេហ្យុងអោយច្បាស់ថានាយរៀបការដើម្បីបំពេញមុខប៉ាម៉ាក់ប៉ុណ្ណោះថេហ្យុងត្រូវតែតស៊ូជាមួយគេ។

"ថេយ៍...អុស!"នាយបើកទ្វាចូលមកតែមិនបានឃើញថេហ្យុងទេនាយក៏ឃើញអ្នកជំងឺផ្សេងទៅវិញ

"លោកមករកអ្នកណា?"សាច់ញ្ញាតិអ្នកជំងឺនោះក៏សួរ

"អត់អីទេសុំទោស"ជុងហ្គុកដើរចេញមកវិញទាំងទឹកមុខឆ្ងល់នាយក៏យកទូរស័ព្ទcallទៅរាងតូចតែcallមិនចូល រំពេចនោះអង្គរក្សប៉ារបស់ជុងហ្គុកក៏ចូលមកតម្រង់មកចាប់ជុងហ្គុក

"ពួកឯងធ្វើអី?លែងយើងណា!!អឹម.."ជុងហ្គុកព្យាយាមរើចេញពីការចាប់ហើយអង្គរក្សនោះក៏យកកន្សែងមកខ្ទប់មាត់នាយសន្លប់និងនាំរាងក្រាសទៅណាមិនដឹង។

__________________________________

តាមពិតថេហ្យុងគេមិនទាន់ដល់ថ្ងៃចេញពីមន្ទីពេទ្យទេគេគ្រាន់តែមិនចង់ជួបមុខជុងហ្គុកប៉ុណ្ណោះពេលនេះមកសំងំនៅផ្ទះលោកអ៊ុំរបស់គេ គេនិងរងចាំមើលថ្ងៃដែលជុងហ្គុករៀបការហើយពេលណាគេនិងចាកចេញអោយឆ្ងាយពីនាយ

"រឿងធ្វើការនោះក្មួយគិតយ៉ាងមិច?"លោកអ៊ុំគីមក៏សួរទៅថេហ្យុង

"ខ្ញុំសម្រាកមួយរយៈហើយចាំលាឈប់តែម្ដង"
ថេហ្យុង

"តែនេះជាការងារល្អណា ថេហ្យុង!"លោកអ៊ុំគីមក៏ស្ដាយការងារថេហ្យុងធ្វើនេះគឺជាការងារល្អខ្លាំងបំផុតព្រោះតែរឿងចាំបាច់ទើបគេចោលការងារដែលគេស្រលាញ់នោះចោល

"តែខ្ញុំគ្មានជម្រើសទេ.."និយាយរួចថេហ្យុងក៏ងើបចេញទៅទាំងទឹកភ្នែកហូរស្រក់ចិត្តមួយមិនចង់គេចពីជុងហ្គុកតែខ្លាចគ្រួសារគេមានរឿងខ្លាចថានិងឃើញជុងហ្គុកជាមួយមនុស្សស្រីម្នាក់នោះជាប្ដីប្រពន្ធគ្នាហើយគេឈឺចិត្តដល់ក្អួតឈាម ជម្រើសល្អមានតែរត់គេចអោយឆ្ងាយបែបនេះហើយ

បើជាគូរ💞 [Complete✅]Where stories live. Discover now