ភាគទី19: សមាជិកថ្មី👶

1.6K 128 5
                                    

#7ខែក្រោយមក

 
  ចនជុងហ្គុកក្នុងវ័យ26ឆ្នាំកំពុងតែដើរចូលទៅក្នុងផ្ទះដោយសារតែនាយខានចូលផ្ទះជាច្រើនថ្ងៃហើយ ហើយគេគ្មានទៅណាក្រៅពីទៅស្នាក់នៅCondoថេហ្យុងនោះទេ ក្នុងចិត្តនាយមិនថាកន្លងផុតទៅយូប៉ុណ្ណាក៏មិនបានភ្លេចថេហ្យុងដែរក្នុងចិត្តនាយនិងមិនបំភ្លេចរហូតបើទោះជាអេរៀនាង...

"ជុងហ្គុកមិចក៏កូនធ្វើចរិកបែបនេះហ្ហាស!ប្រពន្ធឯងកំពុងតែមានទម្ងន់ណា"អ្នកស្រីចនស្រែកទៅកាន់នាយដោយការខឹង

"ក្រែងប៉ាម៉ាក់ចង់មានចៅហ្ហេស?បែបនិងមើលថែគេទៅ..នេះ.."នាយនិយាយដោយសម្លេងធម្មតាតែធ្វើមុខឌឺដាក់ម៉ាក់នាយ ជុងហ្គុកហុចនំcakeអោយអេរៀហើយក៏ឡើងទៅខាងលើបាត់ចរិកនាយប្ដូខ្លាំងបំផុតបើសិនគ្មានអ្នកសួរនាយនិងមិននិយាយរកអ្នកណាទាំងអស់

រាល់ខែជុងហ្គុកតែងតែជូននាងទៅពិនិត្យផ្ទៃពោះព្រោះមិនដឹងធ្វើយ៉ាងបើកូនចាប់កំណើតមកហើយអេរៀនេះឌឺណាស់កាលពេលជ្រុលជ្រួសគ្នាលើកនោះទោះនាយអោយលេបថ្នាំការពារយ៉ាងណាក៏មិនព្រមបណ្ដោយតាមនិងទៅចាំកូនកើតមកចាំនាយជាអ្នកមើលថែ

"ហ្ហឹក..ម៉ាក់មើលគាត់ធ្វើចរិកដាក់ខ្ញុំចុះ"អេរៀធ្វើមុខមិនសុខចិត្តក្ដាប់ដៃដោយការខឹង

"ស្ងប់អារម្មណ៍ណាកូនប្រយ័តន្នប៉ះពាល់ដល់ចៅ"អ្នកស្រីចន

"ធុញណាស់.."នាងយកថងនំcakeហើយក៏ដើរចេញទៅបាត់លោកចនក៏នៅទីនោះតែគាត់មិននិយាយអ្វីគាត់អស់និយាយជាមួយនិងជុងហ្គុកហើយ អ្នកស្រីចនវិញមើលមុខលោកចនហើយដកដង្ហើមធំជិវិតប្ដីប្រពន្ធរបស់ពួកគេយ៉ាប់តាំងពីដំបូង ប្ដីប្រពន្ធម៉ាកអីបើមួយខែមិនដែលនិយាយរកគ្នាម្ដងផង គេងក៏បែកបន្ទប់គ្នាទើបតែនាងពោះកាន់តែធំទើបជុងហ្គុកប្ដូមកគេងជាមួយវិញ មួយខែនិយាយរកគ្នាតែពេលនាយជូននាងទៅពិនិត្យផ្ទៃពោះនិងហើយ។

"ហេតុអ្វីកូនធ្វើមុខបែបនេះ"អ្នកស្រីលីនក៏សួរទៅកាន់អេរៀ

"ឆឺស! ចនជុងហ្គុកនិងហើយគេទុកកូនជាអ្នកពពោះអោយគេបើកំតែកូនសេដ្ធីទេទើបខ្ញុំទ្រាំម្លិះក៏មិនមកលំបាកជាមួយនិងអាក្មេងមួយនេះដែរ"អេរៀនិយាយដោយការម៉ួម៉ាវនាងទ្រាំរាល់ថ្ងៃព្រោះតែជុងហ្គុកជាកូនអ្នកមានប៉ុណ្ណោះ

បើជាគូរ💞 [Complete✅]Where stories live. Discover now