#ថ្ងៃថ្មី ដែលជាថ្ងៃត្រូវចូលរៀនដូចរាល់ដង យ៉ុនហ្គីភ្ញាក់ឡេីងនៅលេីគ្រែតែម្នាក់ឯង ដោយបាត់វត្តមានរាងតូចបាត់
"ប្រហែលគេចូលរៀនមុនបាត់ហេីយដឹង? "យ៉ុនហ្គី មិនសូញសាញច្រេីនក៏ប្រញាប់ចូលមុជទឹកហេីយ ក៏ស្លៀកពាក់ទៅរៀនដែរបាត់
យ៉ុនហ្គីក៏មកដល់ថ្នាក់ ប៉ុន្តែអីដែលមិននឹកស្មាននោះគឺជីមីនគេដូរតុមកអង្គុយជាមួយយ៉ុនហ្គីវិញ គេក៏មិនបាននិយាយរកយ៉ុនហ្គីនៅឡេីយទេ
"ចង់ទៅក៏ទៅ ចង់មកក៏មក....😒" ខ្សឹបតិចៗរួចក៏ដេីរចូលកន្លែងខ្លួនបាត់
"ខ្យល់អីបក់ឯង មកអង្គុយជាមួយយេីងវិញ? " យ៉ុនហ្គី និយាយទាំងធ្វេីមុខញឹមៗ ពេលឃេីញរាងតូចមិនតបជុងហ្គុក ក៏អេីតមកនិយាយទាំងទឹកមុខបែបចង់ឌឺអ្នកទាំងពីរ
"ខ្យល់ព្យុះទេដឹង? " Jk
"បេីថាមិនពេញចិត្ត ខ្ញុំទៅអង្គុយទុកដេីមក៏បាន!?! "Jm មិនសាំច្រេីន រាងតូចក៏ទាញកាបូបងេីបចេញតែម្តង តែក៏ត្រូវយ៉ុនហ្គីចាប់ដៃទាន់
"ហ្អេ៎....." យ៉ុនហ្គី និយាយបានប៉ុននឹងអ្នកគ្រូក៏ដេីរចូលមកល្មម ជីមីនឃេីញចឹងក៏ចូលតុវិញ ពួកគេគោរពគ្រូរួចក៏ចាប់ផ្តេីមរៀនធម្មតា
* កំឡុងពេលកំពុងរៀននោះ យ៉ុនហ្គីចេះតែក្រលៀសភ្នែកមេីលទៅជីមីន ដែលអង្គុយរៀនមិនដឹងខ្លួន រួចគេក៏លាន់មាត់ក្នុងចិត្តទាំងញញឹមថា៖
" ឯងមេីលពីចំហៀងបែបនេះ ពិតជាស្អាតណាស់ ស្អាតទ្វេរដង មិចក៏មនុស្សប្រុសដូចជាឯងមេីលទៅស្អាតលេចធ្លោរស្អាតជាងមនុស្សស្រីទៅទៀត...." យ៉ុនហ្គី គិតរួចក៏បន្តរៀនទាំងញញឹមមិនដាច់ពីមាត់តែម្តង
(របៀបថាអង្គុយបានជិតcrពិភពលោកពណ៌ផ្កាឈូកពីចឹងហ៎ា🌸🌈....)
បន្ទាប់ពីរៀនជិតដល់ម៉ោងចេញលេងហេីយ អ្នកគ្រូជីវះក៏ដេីរចូលមកសុំពេលអ្នកគ្រូនិយាយបន្តិច
"សិស្សទាំងអស់គ្នា អ្នកគ្រូមកនេះគឺចង់មកប្រាប់ថា អ្នកគ្រូសុំដូរថ្ងៃដែលត្រូវប្រមូលការងារក្រុមវិញ គឺដូរទៅថ្ងៃសុក្រអាទិត្យនេះ ដោយសារតែចំថ្ងៃអ្នកគ្រូត្រូវប្រជុំ ហេីយអ្នកគ្រូមានភារកិច្ចផ្សេងទៀត......"
![](https://img.wattpad.com/cover/287753018-288-k757791.jpg)